សុភាសិត 2:12 - ព្រះគម្ពីរខ្មែរសាកល ដើម្បីរំដោះអ្នកពីផ្លូវរបស់មនុស្សអាក្រក់ និងពីមនុស្សដែលនិយាយសេចក្ដីកំហូច—— ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដើម្បីនឹងជួយឲ្យឯងរួចពីផ្លូវអាក្រក់ ហើយពីពួកមនុស្ស ដែលតែងតែនិយាយពាក្យវៀច ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មិនឲ្យធ្លាក់ទៅក្នុងមាគ៌ាអាក្រក់ ឬធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់មនុស្ស ដែលពោលពាក្យខិលខូច ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដើម្បីនឹងជួយឲ្យឯងរួចពីផ្លូវអាក្រក់ ហើយពីពួកមនុស្សដែលតែងតែនិយាយពាក្យវៀច អាល់គីតាប មិនឲ្យធ្លាក់ទៅក្នុងមាគ៌ាអាក្រក់ ឬធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់មនុស្ស ដែលពោលពាក្យខិលខូច |
សូមកុំឲ្យចិត្តរបស់ទូលបង្គំល្អៀងទៅរកសេចក្ដីអាក្រក់ ដើម្បីប្រព្រឹត្តអំពើអាក្រក់ជាមួយពួកមនុស្សដែលប្រព្រឹត្តអំពើទុច្ចរិតឡើយ ហើយក៏កុំឲ្យទូលបង្គំហូបម្ហូបដ៏ឆ្ងាញ់របស់ពួកគេដែរ។
បបូរមាត់របស់មនុស្សសុចរិតចេះនិយាយអ្វីដែលសមគួរ រីឯមាត់របស់មនុស្សអាក្រក់និយាយតែសេចក្ដីកំហូច៕
អ្នកដែលដើរជាមួយមនុស្សមានប្រាជ្ញានឹងទៅជាមានប្រាជ្ញា រីឯអ្នកដែលសេពគប់ជាមួយមនុស្សល្ងង់នឹងរងទុក្ខ។
អ្នកដែលទុកចិត្តលើចិត្តរបស់ខ្លួន អ្នកនោះជាមនុស្សល្ងង់ រីឯអ្នកដែលដើរដោយប្រាជ្ញា អ្នកនោះនឹងត្រូវបានរំដោះ។
ដ្បិតមនុស្សវៀចវេរជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា ប៉ុន្តែព្រះអង្គស្និទ្ធស្នាលនឹងមនុស្សទៀងត្រង់វិញ។
ការកោតខ្លាចព្រះយេហូវ៉ា គឺស្អប់សេចក្ដីអាក្រក់; ខ្ញុំស្អប់ភាពក្រអឺតក្រទម អំនួត ផ្លូវនៃសេចក្ដីអាក្រក់ និងមាត់នៃសេចក្ដីកំហូច។
ចូរបោះបង់ចោលភាពខ្វះចំណេះដឹង ហើយមានជីវិតរស់ចុះ ចូរដើរក្នុងផ្លូវនៃការយល់ដឹងចុះ!”។
ព្រមទាំងនឹងមានមនុស្សដែលអធិប្បាយបង្វែរ កើតមានពីចំណោមអ្នករាល់គ្នាផ្ទាល់ ដើម្បីអូសទាញពួកសិស្សឲ្យតាមខ្លួន។
“ដូច្នេះ ព្រះអម្ចាស់មានបន្ទូលថា: ចូរចេញពីចំណោមពួកគេ ហើយញែកខ្លួនចេញ; កុំពាល់របស់សៅហ្មងឡើយ នោះយើងនឹងទទួលអ្នករាល់គ្នា”។