ទ្រព្យសម្បត្តិ និងភាពស្ដុកស្ដម្ភនៅក្នុងផ្ទះរបស់គេ ហើយសេចក្ដីសុចរិតរបស់គេនៅស្ថិតស្ថេរជារៀងរហូត។
សុភាសិត 15:6 - ព្រះគម្ពីរខ្មែរសាកល ផ្ទះរបស់មនុស្សសុចរិត មានទ្រព្យសម្បត្តិច្រើន ប៉ុន្តែនៅក្នុងផលរបស់មនុស្សអាក្រក់ មានអំពល់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅក្នុងផ្ទះមនុស្សសុចរិតមានទ្រព្យសម្បត្តិច្រើន តែក្នុងកម្រៃនៃមនុស្សអាក្រក់ តែងតែមានសេចក្ដីវេទនាវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ផ្ទះរបស់មនុស្សសុចរិតតែងសម្បូណ៌សប្បាយ រីឯទ្រព្យដែលរកបានដោយអំពើអាក្រក់ រមែងនាំឲ្យកើតទុក្ខ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅក្នុងផ្ទះមនុស្សសុចរិតមានទ្រព្យសម្បត្តិច្រើន តែក្នុងកំរៃនៃមនុស្សអាក្រក់ តែងតែមានសេចក្ដីវេទនាវិញ។ អាល់គីតាប ផ្ទះរបស់មនុស្សសុចរិតតែងសម្បូណ៌សប្បាយ រីឯទ្រព្យដែលរកបានដោយអំពើអាក្រក់ រមែងនាំឲ្យកើតទុក្ខ។ |
ទ្រព្យសម្បត្តិ និងភាពស្ដុកស្ដម្ភនៅក្នុងផ្ទះរបស់គេ ហើយសេចក្ដីសុចរិតរបស់គេនៅស្ថិតស្ថេរជារៀងរហូត។
បន្តិចបន្តួចដែលមនុស្សសុចរិតមាន ប្រសើរជាងភាពបរិបូររបស់មនុស្សអាក្រក់ជាច្រើននាក់ទៅទៀត។
ព្រះពររបស់ព្រះយេហូវ៉ាធ្វើឲ្យមានស្ដុកស្ដម្ភ ហើយព្រះអង្គមិនបន្ថែមការនឿយហត់ក្នុងព្រះពរនោះឡើយ។
មនុស្សល្អបន្សល់មរតកទុកឲ្យកូនចៅនៃកូនចៅ រីឯទ្រព្យសម្បត្តិរបស់មនុស្សបាបវិញ ត្រូវបានរក្សាទុកសម្រាប់មនុស្សសុចរិត។
មានរបស់តែបន្តិចដោយមានការកោតខ្លាចព្រះយេហូវ៉ា ប្រសើរជាងមានទ្រព្យសម្បត្តិច្រើន ប៉ុន្តែមានទុក្ខកង្វល់។
មនុស្សល្ងីល្ងើមើលងាយសេចក្ដីប្រៀនប្រដៅរបស់ឪពុកខ្លួន រីឯអ្នកដែលទទួលយកពាក្យស្ដីប្រដៅ តែងតែប្រុងប្រយ័ត្ន។
បបូរមាត់របស់មនុស្សមានប្រាជ្ញា ផ្សាយចំណេះដឹង ប៉ុន្តែចិត្តរបស់មនុស្សល្ងង់មិនមែនដូច្នោះទេ។
ទ្រព្យសម្បត្តិដ៏មានតម្លៃ និងប្រេង នៅក្នុងផ្ទះរបស់មនុស្សមានប្រាជ្ញា ប៉ុន្តែមនុស្សល្ងង់ស៊ីបង្ហិនវាវិញ។
បណ្ដាសារបស់ព្រះយេហូវ៉ាស្ថិតនៅលើផ្ទះរបស់មនុស្សអាក្រក់ ប៉ុន្តែព្រះអង្គប្រទានពរលំនៅរបស់មនុស្សសុចរិតវិញ;
ដើម្បីឲ្យអ្នកដែលស្រឡាញ់ខ្ញុំ បានទទួលទ្រព្យសម្បត្តិជាមរតក ដើម្បីឲ្យខ្ញុំបានបំពេញឃ្លាំងរបស់ពួកគេ។
ដៃម្ខាងពេញដោយភាពស្ងប់ស្ងៀម ប្រសើរជាងដៃទាំងពីរពេញដោយការនឿយហត់ និងការដេញចាប់ខ្យល់។
លោកចាត់ទុកថា ការត្រូវត្មះតិះដៀលដើម្បីព្រះគ្រីស្ទ ជាទ្រព្យសម្បត្តិដែលប្រសើរជាងរតនសម្បត្តិនៅអេហ្ស៊ីប ដ្បិតលោកបានសម្លឹងមើលទៅរង្វាន់នៅអនាគត។