Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 8:21 - ព្រះគម្ពីរខ្មែរសាកល

21 ដើម្បីឲ្យ​អ្នកដែល​ស្រឡាញ់​ខ្ញុំ បាន​ទទួល​ទ្រព្យសម្បត្តិ​ជាមរតក ដើម្បីឲ្យ​ខ្ញុំ​បាន​បំពេញ​ឃ្លាំង​របស់ពួកគេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ដើម្បី​នឹង​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​យើង បាន​ទទួល​របស់​ទាំង​ប៉ុន្មាន​ដែល​មាន ទុក​ជា​មត៌ក ហើយ​ឲ្យ​យើង​បាន​បំពេញ​ឃ្លាំង​របស់​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ខ្ញុំ​ផ្ដល់​ទ្រព្យ​សម្បត្តិ​យ៉ាង​បរិបូណ៌ ឲ្យ​អ្នក​ដែល​ស្រឡាញ់​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ដើម្បី​នឹង​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​អញ​បាន​ទទួល​របស់​ទាំង​ប៉ុន្មាន​ដែល​មាន ទុក​ជា​មរដក ហើយ​ឲ្យ​អញ​បាន​បំពេញ​ឃ្លាំង​របស់​គេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

21 ខ្ញុំ​ផ្ដល់​ទ្រព្យ​សម្បត្តិ​យ៉ាង​បរិបូណ៌ ឲ្យ​អ្នក​ដែល​ស្រឡាញ់​ខ្ញុំ។

សូមមើលជំពូក ចម្លង




សុភា‌សិត 8:21
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​យើង​នឹង​ដាក់ទោស​ប្រជាជាតិ​ដែល​ពួកគេ​បម្រើ​នោះ ហើយ​បន្ទាប់ពីការទាំងនេះ ពួកគេ​នឹង​ចេញមក​ជាមួយ​ទ្រព្យសម្បត្តិ​ជាច្រើន​។


ព្រះអង្គ​នឹង​ឲ្យ​ទូលបង្គំ​ស្គាល់​ផ្លូវ​នៃ​ជីវិត​; នៅចំពោះ​ព្រះអង្គ​មាន​អំណរ​ដ៏ពោរពេញ នៅ​ព្រះហស្តស្ដាំ​របស់ព្រះអង្គ​មាន​សេចក្ដីរីករាយ​ជាដរាប​៕


យើង​នឹង​រកឃើញ​ទ្រព្យសម្បត្តិ​ដ៏មានតម្លៃ​គ្រប់យ៉ាង ក៏​នឹង​បំពេញ​ផ្ទះ​របស់យើង​ដោយ​ជ័យភណ្ឌ​ផង​។


ព្រះពរ​របស់​ព្រះយេហូវ៉ា​ធ្វើឲ្យ​មានស្ដុកស្ដម្ភ ហើយ​ព្រះអង្គ​មិន​បន្ថែម​ការនឿយហត់​ក្នុង​ព្រះពរនោះ​ឡើយ​។


ផ្ទះ​របស់​មនុស្ស​សុចរិត មាន​ទ្រព្យសម្បត្តិ​ច្រើន ប៉ុន្តែ​នៅក្នុង​ផល​របស់​មនុស្ស​អាក្រក់ មានអំពល់​។


ទ្រព្យសម្បត្តិ​ដ៏មានតម្លៃ និង​ប្រេង នៅក្នុង​ផ្ទះ​របស់​មនុស្ស​មានប្រាជ្ញា ប៉ុន្តែ​មនុស្សល្ងង់​ស៊ីបង្ហិន​វា​វិញ​។


ហើយ​ដោយ​ចំណេះដឹង បន្ទប់​ទាំងឡាយ​ក៏​ត្រូវបាន​បំពេញ​ដោយ​ទ្រព្យសម្បត្តិ​គ្រប់យ៉ាង​ដ៏មានតម្លៃ និង​ដ៏ជាទីគាប់ចិត្ត​។


ប៉ុន្តែ​ប្រសិនបើ​វា​ត្រូវគេ​ចាប់បាន វា​ត្រូវតែ​សង​មួយជាប្រាំពីរ ទោះបីជា​ត្រូវ​ប្រគល់​របស់របរ​ទាំងអស់​ក្នុង​ផ្ទះ​ខ្លួន​ក៏ដោយ​។


ភាពស្ដុកស្ដម្ភ និង​សិរីរុងរឿង​នៅជាមួយ​ខ្ញុំ ទ្រព្យសម្បត្តិ​ដ៏នៅគង់វង្ស និង​សេចក្ដីសុចរិត​ក៏​នៅជាមួយ​ខ្ញុំ​ដែរ​។


ខ្ញុំ​ដើរ​ក្នុង​ផ្លូវ​នៃ​សេចក្ដីសុចរិត គឺ​នៅក្នុងចំណោម​គន្លង​ទាំងឡាយ​នៃ​សេចក្ដីយុត្តិធម៌


“អ្នកទាំងនោះ​នឹង​ចេញទៅ​ក្នុង​ទោស​អស់កល្បជានិច្ច រីឯ​បណ្ដា​មនុស្ស​សុចរិត​វិញ នឹង​ចូល​ទៅក្នុង​ជីវិតអស់កល្បជានិច្ច”៕


ប្រសិនបើ​យើងជា​កូន នោះ​យើងជា​អ្នកទទួលមរតក​ដែរ​; ប្រសិនបើ​យើង​ពិតជា​រងទុក្ខជាមួយ​ព្រះអង្គ ដើម្បី​ទទួលសិរីរុងរឿង​ជាមួយ​ព្រះអង្គ នោះយើងជា​អ្នកទទួលមរតក​ពី​ព្រះ និងជា​អ្នករួមទទួលមរតក​ជាមួយ​ព្រះ​គ្រីស្ទ​ដែរ​។


ពិតមែនហើយ អ្នករាល់គ្នា​មិនគ្រាន់តែ​អាណិតអាសូរ​អ្នកដែលជាប់ឃុំឃាំង​ប៉ុណ្ណោះ​ទេ គឺថែមទាំង​សុខចិត្តឲ្យ​គេ​រឹបអូស​អ្វីៗដែល​ខ្លួន​មាន​ដោយ​អំណរ ដោយ​ដឹង​ថា​អ្នករាល់គ្នា​មាន​ទ្រព្យសម្បត្តិ​ដ៏ប្រសើរជាង​នៅស្ថានសួគ៌ ហើយ​នៅគង់វង្ស​ទៀតផង​។


ដើម្បីឲ្យ​យើងបានទទួល​មរតក​ដែលមិនចេះសាបសូន្យ ឥតសៅហ្មង និង​មិនចេះរលាយបាត់ ដែល​មាន​រក្សាទុក​នៅ​ស្ថានសួគ៌​សម្រាប់​អ្នករាល់គ្នា​។


អ្នក​ដែល​មានជ័យជម្នះ​នឹង​ទទួល​ការទាំងនេះ​ជាមរតក គឺ​យើង​នឹង​ធ្វើជា​ព្រះ​របស់​អ្នកនោះ ហើយ​អ្នកនោះ​នឹង​ធ្វើជា​កូន​របស់​យើង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម