Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 15:5 - ព្រះគម្ពីរខ្មែរសាកល

5 មនុស្សល្ងីល្ងើ​មើលងាយ​សេចក្ដីប្រៀនប្រដៅ​របស់​ឪពុក​ខ្លួន រីឯ​អ្នកដែល​ទទួលយក​ពាក្យស្ដីប្រដៅ តែងតែ​ប្រុងប្រយ័ត្ន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 មនុស្ស​ល្ងី‌ល្ងើ​តែង​តែ​ស្អប់ សេចក្ដី​ប្រៀន‌ប្រដៅ​របស់​ឪពុក តែ​អ្នក​ណា​ដែល​ស្តាប់​តាម​សេចក្ដី​បន្ទោស នោះ​នឹង​បាន​គំនិត​វាង​វៃ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 មនុស្ស​ល្ងី‌ល្ងើ​តែងតែ​មើល‌ងាយ​ការ​ប្រៀន‌ប្រដៅ​របស់​ឪពុក រីឯ​អ្នក​ដែល​ស្ដាប់​តាម​ពាក្យ​ស្ដី​ប្រដៅ​ជា​មនុស្ស​ឆ្លាត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 មនុស្ស​ល្ងី‌ល្ងើ​តែង‌តែ​ស្អប់​សេចក្ដី​ប្រៀន‌ប្រដៅ​របស់​ឪពុក តែ​អ្នក​ណា​ដែល​ស្តាប់​តាម​សេចក្ដី​បន្ទោស នោះ​នឹង​បាន​គំនិត​វាង‌វៃ​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

5 មនុស្ស​ល្ងី‌ល្ងើ​តែងតែ​មើល‌ងាយ​ការ​ប្រៀន‌ប្រដៅ​របស់​ឪពុក រីឯ​អ្នក​ដែល​ស្ដាប់​តាម​ពាក្យ​ស្ដី​ប្រដៅ​ជា​មនុស្ស​ឆ្លាត។

សូមមើលជំពូក ចម្លង




សុភា‌សិត 15:5
19 ការដាក់ឲ្យឆ្លើយតបគ្នា  

សូមឲ្យ​មនុស្ស​សុចរិត​វាយ​ទូលបង្គំ​ចុះ​——​ការនេះជា​សេចក្ដីសប្បុរស​; សូមឲ្យ​គេ​ស្ដីបន្ទោស​ទូលបង្គំ​ចុះ​——​ការនេះជា​ប្រេង​លើ​ក្បាល​; សូម​កុំឲ្យ​ក្បាល​របស់ទូលបង្គំ​បដិសេធ​វា​ឡើយ​! ជាការពិត សេចក្ដីអធិស្ឋាន​របស់ទូលបង្គំ​ទាស់នឹង​អំពើអាក្រក់​របស់មនុស្សអាក្រក់​ជានិច្ច​។


ចូរឲ្យ​អ្នករាល់គ្នា​បែរមក​រក​ការស្ដីប្រដៅ​របស់ខ្ញុំ​វិញ នោះ​មើល៍! ខ្ញុំ​នឹង​ចាក់​វិញ្ញាណ​របស់ខ្ញុំ​លើ​អ្នករាល់គ្នា ហើយ​ធ្វើឲ្យ​អ្នករាល់គ្នា​យល់​ពាក្យ​របស់ខ្ញុំ​!


ការកោតខ្លាច​ព្រះយេហូវ៉ា​ជា​ការចាប់ផ្ដើម​នៃ​ចំណេះដឹង រីឯ​មនុស្សល្ងីល្ងើ​មើលងាយ​ប្រាជ្ញា និង​សេចក្ដីប្រៀនប្រដៅ​វិញ​។


សុភាសិត​របស់​សាឡូម៉ូន​: កូន​ដែល​មានប្រាជ្ញា​ធ្វើឲ្យ​ឪពុក​មានអំណរ រីឯ​កូន​ល្ងង់​ជា​ការព្រួយចិត្ត​ដល់​ម្ដាយ​របស់ខ្លួន​។


កូន​ដែល​មានប្រាជ្ញា​ស្ដាប់​សេចក្ដីប្រៀនប្រដៅ​របស់​ឪពុក រីឯ​មនុស្សចំអកឡកឡឺយ​មិន​ស្ដាប់​ពាក្យស្ដីបន្ទោស​ទេ​។


ភាពក្រីក្រ និង​សេចក្ដីអាម៉ាស់​មកដល់​អ្នកដែល​ធ្វើព្រងើយ​នឹង​ការប្រៀនប្រដៅ រីឯ​អ្នកដែល​ទទួលយក​ពាក្យស្ដីប្រដៅ នឹង​ត្រូវបាន​លើកតម្កើង​។


អណ្ដាត​នៃ​ការប្រោសឲ្យជា ជា​ដើមឈើ​នៃ​ជីវិត រីឯ​ភាពវៀចវេរ​នៅក្នុង​អណ្ដាត ជា​ការបាក់បែក​ដល់​ចិត្ត​។


ផ្ទះ​របស់​មនុស្ស​សុចរិត មាន​ទ្រព្យសម្បត្តិ​ច្រើន ប៉ុន្តែ​នៅក្នុង​ផល​របស់​មនុស្ស​អាក្រក់ មានអំពល់​។


ចូរ​ស្ដាប់​ដំបូន្មាន ហើយ​ទទួលយក​ការប្រៀនប្រដៅ​ចុះ ដើម្បីឲ្យ​អ្នក​មានប្រាជ្ញា​នៅពេល​អនាគត​របស់អ្នក​។


ពាក្យ​ស្ដីបន្ទោស​នៃប្រាជ្ញា​ដាក់​ត្រចៀក​របស់​អ្នកដែល​ស្ដាប់តាម ប្រៀបដូចជា​ក្រវិល​មាស ឬ​គ្រឿងអលង្ការ​មាសសុទ្ធ​។


ដ្បិត​សេចក្ដីបង្គាប់​ជា​ចង្កៀង សេចក្ដីបង្រៀន​ជា​ពន្លឺ ហើយ​ពាក្យស្ដីបន្ទោស​នៃ​ការប្រៀនប្រដៅ​ជា​ផ្លូវ​នៃ​ជីវិត


ពាក្យបន្ទាល់​នេះ​ត្រូវ​ណាស់​។ ដោយហេតុនេះ ចូរ​ស្ដីបន្ទោស​ពួកគេ​យ៉ាងតឹងរ៉ឹង ដើម្បីឲ្យ​ពួកគេ​មានសុខភាពល្អ​ក្នុង​ជំនឿ


ចូរ​ប្រាប់​សេចក្ដីទាំងនេះ ហើយ​ជំរុញទឹកចិត្ត និង​ស្ដីប្រដៅ​ដោយ​សិទ្ធិអំណាច​យ៉ាងពេញលេញ​។ កុំឲ្យអ្នកណា​មើលងាយ​អ្នក​ឡើយ​៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម