Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 13:22 - ព្រះគម្ពីរខ្មែរសាកល

22 មនុស្ស​ល្អ​បន្សល់មរតក​ទុកឲ្យ​កូនចៅនៃកូនចៅ រីឯ​ទ្រព្យសម្បត្តិ​របស់​មនុស្សបាប​វិញ ត្រូវបាន​រក្សាទុក​សម្រាប់​មនុស្ស​សុចរិត​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 មនុស្ស​ល្អ​តែង​តែ​ទុក​មត៌ក ដល់​កូន​ចៅ​របស់​ខ្លួន តែ​ទ្រព្យ​សម្បត្តិ​របស់​មនុស្ស​មាន​បាប នោះ​បាន​ប្រមូល​ទុក សម្រាប់​មនុស្ស​សុចរិត​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 មនុស្ស​សប្បុរស​តែងតែ​មាន​មត៌ក​ទុក​ចែក​ឲ្យ​កូន​ចៅ រីឯ​មនុស្ស​បាប​តែងតែ​ប្រមូល​ទ្រព្យ​ទុក​សម្រាប់​មនុស្ស​សុចរិត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 មនុស្ស​ល្អ គេ​តែង‌តែ​ទុក​មរដក​ដល់​កូន​ចៅ​របស់​ខ្លួន តែ​ទ្រព្យ​សម្បត្តិ​របស់​មនុស្ស​មាន​បាប នោះ​បាន​ប្រមូល​ទុក​សំរាប់​មនុស្ស​សុចរិត​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

22 មនុស្ស​សប្បុរស​តែងតែ​មាន​មត៌ក​ទុក​ចែក​ឲ្យ​កូន​ចៅ រីឯ​មនុស្ស​បាប​តែងតែ​ប្រមូល​ទ្រព្យ​ទុក​សម្រាប់​មនុស្ស​សុចរិត។

សូមមើលជំពូក ចម្លង




សុភា‌សិត 13:22
11 ការដាក់ឲ្យឆ្លើយតបគ្នា  

កូនចៅ​របស់​បាវបម្រើ​ព្រះអង្គ​នឹង​រស់នៅ ហើយ​ពូជពង្ស​របស់ពួកគេ​នឹង​ត្រូវបាន​ធ្វើឲ្យ​ស្ថិតស្ថេរ​នៅចំពោះ​ព្រះអង្គ”៕


ពូជពង្ស​របស់គេ​នឹង​បាន​ខ្លាំងពូកែ​នៅលើ​ផែនដី​; ជំនាន់​នៃ​មនុស្ស​ទៀងត្រង់​នឹង​មានពរ​។


សូមឲ្យ​អ្នក​បាន​ឃើញ​កូន​របស់​កូន​ៗ​អ្នក​! សូមឲ្យ​មាន​សេចក្ដីសុខសាន្ត​នៅលើ​អ៊ីស្រាអែល​!​៕


ខ្ញុំ​ធ្លាប់​ជា​ក្មេង ឥឡូវនេះ​ខ្ញុំ​ចាស់​ហើយ ប៉ុន្តែ​ខ្ញុំ​មិនដែល​ឃើញ​មនុស្ស​សុចរិត​ត្រូវបាន​បោះបង់ចោល​ឡើយ ក៏​មិនដែល​ឃើញ​ពូជពង្ស​របស់គេ​សុំទាន​អាហារ​ដែរ​។


មកុដ​របស់​ចាស់ៗ គឺជា​ចៅ ហើយ​ភាពរុងរឿង​របស់​កូន​ៗ គឺជា​ឪពុក​របស់ខ្លួន​។


អ្នកដែល​ចម្រើន​ទ្រព្យសម្បត្តិ​របស់ខ្លួន​ដោយ​ការប្រាក់ និង​ការប្រាក់បន្ថែមដ៏ហួសហេតុ គឺ​ប្រមូលទុក​សម្រាប់​អ្នកដែល​មានចិត្តសប្បុរស​ដល់​អ្នកក្រខ្សត់​។


ពោលគឺ ចំពោះ​មនុស្ស​ដែល​ជាទីគាប់ព្រះហឫទ័យ​ដល់​ព្រះអង្គ ព្រះអង្គ​ប្រទាន​ប្រាជ្ញា ចំណេះដឹង និង​អំណរ រីឯ​ចំពោះ​មនុស្សបាប​វិញ ព្រះអង្គ​ប្រទាន​បន្ទុក​ឲ្យ​ប្រមូល និង​បង្គរ ដើម្បី​ប្រគល់​ដល់​មនុស្ស​ដែល​ជាទីគាប់ព្រះហឫទ័យ​ដល់​ព្រះ​។ នេះ​ក៏​ជា​ការឥតន័យ និង​ជា​ការដេញចាប់​ខ្យល់​ដែរ​៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម