មនុស្សមានចិត្តសប្បុរស ហើយឲ្យគេខ្ចី នោះប្រសើរហើយ; អ្នកនោះនឹងធ្វើកិច្ចការរបស់ខ្លួនដោយសេចក្ដីយុត្តិធម៌។
សុភាសិត 14:21 - ព្រះគម្ពីរខ្មែរសាកល អ្នកដែលមើលងាយអ្នកជិតខាងរបស់ខ្លួន គឺប្រព្រឹត្តបាបហើយ រីឯអ្នកដែលមានចិត្តសប្បុរសចំពោះមនុស្សតូចទាប អ្នកនោះមានពរហើយ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកណាដែលមើលងាយដល់អ្នកជិតខាង ឈ្មោះថាមានបាបហើយ តែអ្នកណាដែលមានចិត្តមេត្តា ដល់មនុស្សទាល់ក្រ នោះរមែងសប្បាយវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកណាមើលងាយអ្នកដទៃ អ្នកនោះជាមនុស្សបាប រីឯអ្នកដែលមានចិត្តមេត្តាដល់ជនក្រីក្រ នឹងមានសុភមង្គល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកណាដែលមើលងាយដល់អ្នកជិតខាង នោះឈ្មោះថាមានបាបហើយ តែអ្នកណាដែលមានចិត្តមេត្តាដល់មនុស្សទាល់ក្រ នោះរមែងសប្បាយវិញ។ អាល់គីតាប អ្នកណាមើលងាយអ្នកដទៃ អ្នកនោះជាមនុស្សបាប រីឯអ្នកដែលមានចិត្តមេត្តាដល់ជនក្រីក្រ នឹងមានសុភមង្គល។ |
មនុស្សមានចិត្តសប្បុរស ហើយឲ្យគេខ្ចី នោះប្រសើរហើយ; អ្នកនោះនឹងធ្វើកិច្ចការរបស់ខ្លួនដោយសេចក្ដីយុត្តិធម៌។
គេបានចែករំលែក ហើយឲ្យដល់អ្នកក្រីក្រ; សេចក្ដីសុចរិតរបស់គេនៅស្ថិតស្ថេរជារៀងរហូត ស្នែងរបស់គេនឹងត្រូវបានលើកតម្កើងក្នុងសិរីរុងរឿង។
ដ្បិតព្រះអង្គមិនបានមើលងាយ មិនបានស្អប់ខ្ពើមទុក្ខវេទនារបស់មនុស្សរងទុក្ខ ហើយក៏មិនបានលាក់ព្រះភក្ត្ររបស់ព្រះអង្គពីពួកគេឡើយ ផ្ទុយទៅវិញ នៅពេលពួកគេស្រែករកជំនួយពីព្រះអង្គ ព្រះអង្គក៏សណ្ដាប់ពួកគេ។
អ្នកដែលមើលងាយអ្នកជិតខាងរបស់ខ្លួន គឺខ្វះវិចារណញ្ញាណ រីឯមនុស្សមានការយល់ដឹង រក្សាភាពស្ងៀមស្ងាត់។
អ្នកដែលសង្កត់សង្កិនអ្នកក្រខ្សត់ គឺត្មះតិះដៀលព្រះសូនបង្កើតរបស់ខ្លួន រីឯអ្នកដែលមានចិត្តសប្បុរសចំពោះមនុស្សខ្វះខាត គឺលើកតម្កើងសិរីរុងរឿងដល់ព្រះអង្គ។
អ្នកដែលសើចចំអកដាក់អ្នកក្រីក្រ គឺត្មះតិះដៀលព្រះសូនបង្កើតរបស់ខ្លួន; អ្នកដែលអរសប្បាយនឹងសេចក្ដីអន្តរាយរបស់គេ នឹងមិនរួចទោសឡើយ។
កាលណាមនុស្សអាក្រក់មកដល់ សេចក្ដីមើលងាយក៏មកជាមួយ ហើយកាលណាការត្មះតិះដៀលមកដល់ សេចក្ដីអាម៉ាស់ក៏មកជាមួយដែរ។
អ្នកដែលមានចិត្តសប្បុរសចំពោះអ្នកក្រខ្សត់ គឺឲ្យព្រះយេហូវ៉ាខ្ចី ហើយព្រះអង្គនឹងតបសងដល់គាត់វិញតាមទង្វើរបស់គាត់។
ព្រលឹងរបស់មនុស្សអាក្រក់ចេះតែចង់បានការអាក្រក់; អ្នកជិតខាងរបស់គេរកសេចក្ដីមេត្តា ក្នុងភ្នែករបស់គេមិនបានឡើយ។
អ្នកដែលចែកឲ្យអ្នកក្រីក្រ នឹងគ្មានភាពខ្វះខាតឡើយ រីឯអ្នកដែលបិទភ្នែករបស់ខ្លួន នឹងត្រូវបណ្ដាសាយ៉ាងច្រើន។
អ្នកដែលចម្រើនទ្រព្យសម្បត្តិរបស់ខ្លួនដោយការប្រាក់ និងការប្រាក់បន្ថែមដ៏ហួសហេតុ គឺប្រមូលទុកសម្រាប់អ្នកដែលមានចិត្តសប្បុរសដល់អ្នកក្រខ្សត់។
ដូច្នេះ ព្រះរាជាអើយ សូមឲ្យសេចក្ដីប្រឹក្សារបស់ខ្ញុំព្រះបាទបានគាប់ព្រះទ័យដល់ព្រះករុណាផង គឺសូមព្រះករុណាផ្ដាច់បាបរបស់ព្រះករុណាចេញដោយការអនុវត្តសេចក្ដីយុត្តិធម៌ ព្រមទាំងផ្ដាច់អំពើទុច្ចរិតរបស់ព្រះករុណាចេញដោយមេត្តាដល់អ្នកដែលរងទុក្ខ ក្រែងលោសេចក្ដីសុខស្រួលរបស់ព្រះករុណាបានយូរអង្វែង”។
ចំពោះអ្នកខ្លះដែលទុកចិត្តលើខ្លួនឯងថាជាមនុស្សសុចរិត ហើយមើលងាយអ្នកដទៃ ព្រះយេស៊ូវក៏មានបន្ទូលជាពាក្យឧបមានេះដែរថា៖
ក្នុងគ្រប់ការទាំងអស់ ខ្ញុំបានបង្ហាញដល់អ្នករាល់គ្នាថា ត្រូវតែជួយអ្នកទន់ខ្សោយដោយធ្វើការនឿយហត់បែបនេះ ព្រមទាំងត្រូវនឹកចាំព្រះបន្ទូលដែលព្រះអម្ចាស់យេស៊ូវផ្ទាល់បានមានបន្ទូលថា:‘ការដែលឲ្យ មានពរជាងទទួល’”។
ដើម្បីកុំឲ្យអ្នករាល់គ្នាបែរជាខ្ជិលឡើយ គឺឲ្យអ្នករាល់គ្នាធ្វើជាអ្នកយកតម្រាប់តាមពួកអ្នកដែលទទួលសេចក្ដីសន្យាជាមរតកដោយជំនឿ និងការអត់ធ្មត់វិញ។