Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 112:5 - ព្រះគម្ពីរខ្មែរសាកល

5 មនុស្ស​មានចិត្តសប្បុរស ហើយ​ឲ្យ​គេ​ខ្ចី នោះ​ប្រសើរ​ហើយ​; អ្នកនោះ​នឹង​ធ្វើ​កិច្ចការ​របស់ខ្លួន​ដោយ​សេចក្ដីយុត្តិធម៌​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 អ្នក​ណា​ដែល​មាន​ចិត្ត​ទូលាយ ហើយ​ឲ្យ​គេ​ខ្ចី អ្នក​នោះ​ប្រព្រឹត្ត​យ៉ាង​ល្អប្រពៃ ជា​អ្នក​ដែល​ធ្វើ​កិច្ច‌ការរបស់​ខ្លួនដោយ​យុត្តិ‌ធម៌។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 អ្នក​ណា​មាន​ចិត្ត​ទូលាយ ហើយ​យក​របស់​ខ្លួន​ឲ្យ​គេ​ខ្ចី ព្រម​ទាំង​រក​ស៊ី​ដោយ​ទៀង​ត្រង់ អ្នក​នោះ​ប្រព្រឹត្ត​យ៉ាង​ល្អ​ប្រពៃ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 អ្នក​ណា​ដែល​មាន​ចិត្ត​មេត្តា ឲ្យ​គេ​ខ្ចី នោះ​បាន​សប្បាយ​ហើយ អ្នក​នោះ​នឹង​រក្សា​ទុក​នូវ​កិច្ច‌ការ​ខ្លួន តាម​សេចក្ដី​យុត្តិ‌ធម៌

សូមមើលជំពូក ចម្លង

អាល់គីតាប

5 អ្នក​ណា​មាន​ចិត្ត​ទូលាយ ហើយ​យក​របស់​ខ្លួន​ឲ្យ​គេ​ខ្ចី ព្រម​ទាំង​រក​ស៊ី​ដោយ​ទៀង​ត្រង់ អ្នក​នោះ​ប្រព្រឹត្ត​យ៉ាង​ល្អ​ប្រពៃ​ហើយ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 112:5
22 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​អាក្រក់​ខ្ចី​គេ ហើយ​មិន​សងវិញ​ឡើយ រីឯ​មនុស្ស​សុចរិត មានចិត្តសប្បុរស ហើយ​ឲ្យ​ដល់គេ​។


មនុស្ស​ល្អ​ទទួលបាន​ការគាប់ព្រះហឫទ័យ​ពី​ព្រះយេហូវ៉ា រីឯ​មនុស្ស​មាន​កលល្បិច ព្រះអង្គ​ផ្ដន្ទាទោស​ពួកគេ​។


មនុស្ស​ខ្វះ​វិចារណញ្ញាណ​ចាប់ដៃសន្យា ហើយ​ធានា​នៅមុខ​អ្នកជិតខាង​របស់ខ្លួន​។


អ្នកដែល​ខ្ជិល​ក្នុង​ការងារ​របស់ខ្លួន អ្នកនោះ​ជា​បងប្អូន​នឹង​អ្នកបំផ្លាញ​។


នេះគឺ​ដើម្បីឲ្យ​អ្នក​បាន​ដើរ​ក្នុង​ផ្លូវ​របស់​មនុស្ស​ល្អ ហើយ​បាន​រក្សា​គន្លង​របស់​មនុស្ស​សុចរិត​។


ចូរ​រៀបចំ​កិច្ចការ​របស់អ្នក​នៅ​ខាងក្រៅ ហើយ​ត្រៀម​កិច្ចការ​នៅក្នុង​ស្រែចម្ការ​សិន ក្រោយមក​សឹម​សាងសង់​ផ្ទះ​របស់ខ្លួន​ចុះ​។


ពេលនោះ មើល៍! មាន​បុរស​ម្នាក់​ឈ្មោះ​យ៉ូសែប ជា​សមាជិកក្រុមប្រឹក្សា ជា​មនុស្ស​ល្អ និង​សុចរិត​។


ប៉ុន្តែ​ចូរ​ស្រឡាញ់​ខ្មាំងសត្រូវ​របស់អ្នករាល់គ្នា ចូរ​ធ្វើល្អ​ដល់គេ ហើយ​ចូរ​ឲ្យ​គេ​ខ្ចី ដោយ​មិន​សង្ឃឹមថានឹងបានមកវិញ​ឡើយ​។ នោះ​រង្វាន់​របស់អ្នករាល់គ្នា​នឹង​បានជា​ធំ ហើយ​អ្នករាល់គ្នា​នឹង​ទៅជា​កូន​របស់​ព្រះ​ដ៏ខ្ពស់បំផុត ដ្បិត​ព្រះអង្គ​មាន​ព្រះហឫទ័យសប្បុរស​ចំពោះ​មនុស្ស​អកតញ្ញូ និង​មនុស្ស​អាក្រក់​ដែរ​។


នៅពេល​ពួកគេ​ឆ្អែត​ហើយ ព្រះអង្គ​មានបន្ទូល​នឹង​ពួក​សិស្ស​របស់​ព្រះអង្គ​ថា​៖“ចូរ​ប្រមូល​បំណែក​ដែល​សេសសល់ ដើម្បីកុំឲ្យ​បាត់​អ្វី​ឡើយ”។


ដ្បិត​គាត់​ជា​មនុស្ស​ល្អ ហើយ​ពេញ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ និង​ជំនឿ​។ ដូច្នេះ មាន​ហ្វូងមនុស្ស​មួយក្រុម​ធំ​ត្រូវបាន​បន្ថែម​ដល់​ព្រះអម្ចាស់​។


ចូរ​មាន​ចិត្តខ្នះខ្នែង កុំ​ខ្ជិលច្រអូស​ឡើយ ចូរ​ឆេះឆួល​ក្នុង​វិញ្ញាណ ហើយ​បម្រើ​ព្រះអម្ចាស់​។


កម្រមាន​អ្នកណា​ស្លាប់​ជំនួស​មនុស្ស​សុចរិត​ណាស់​; បើ​ជំនួស​មនុស្ស​ល្អ ក៏​ប្រហែលជា​មាន​អ្នកខ្លះ​ហ៊ាន​ស្លាប់​ដែរ​;


ដូច្នេះ ចូរ​ប្រុងប្រយ័ត្ន​ដោយយកចិត្តទុកដាក់​ចំពោះ​របៀប​ដែល​អ្នករាល់គ្នា​ដើរ កុំឲ្យ​ដូច​មនុស្ស​គ្មានប្រាជ្ញា​ឡើយ គឺ​ឲ្យ​ដូច​មនុស្ស​មានប្រាជ្ញា​វិញ


ខ្ញុំ​អធិស្ឋាន​ការនេះ គឺឲ្យ​សេចក្ដីស្រឡាញ់​របស់អ្នករាល់គ្នា​កាន់តែ​ចម្រើនឡើង​ក្នុង​ការយល់ដឹងត្រឹមត្រូវ និង​សមត្ថភាពដឹងខុសដឹងត្រូវ​គ្រប់ជំពូក


ចូរ​ប្រព្រឹត្ត​ចំពោះ​អ្នកក្រៅ​ដោយ​ប្រាជ្ញា ទាំង​ឆក់​ឱកាស​ផង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម