Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 21:10 - ព្រះគម្ពីរខ្មែរសាកល

10 ព្រលឹង​របស់​មនុស្ស​អាក្រក់​ចេះតែចង់បាន​ការ​អាក្រក់​; អ្នកជិតខាង​របស់គេ​រកសេចក្ដីមេត្តា ក្នុង​ភ្នែក​របស់គេ​មិនបានឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ព្រលឹង​របស់​មនុស្ស​អាក្រក់​ប្រាថ្នា​តែ​ការ​អាក្រក់ ទោះ​ទាំង​អ្នក​ជិត​ខាង​ក៏​មិន​ប្រកប​ដោយ គុណ​អ្នក​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 មនុស្ស​ពាល​គិត​តែ​ពី​ធ្វើ​បាប​គេ សូម្បី​តែ​មិត្ត​សម្លាញ់​របស់​ខ្លួន​ក៏​វា​មិន​ត្រា​ប្រណី​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ព្រលឹង​នៃ​មនុស្ស​អាក្រក់​ប្រាថ្នា​តែ​ការ​អាក្រក់ ទោះ​ទាំង​អ្នក​ជិត​ខាង​ក៏​មិន​ប្រកប​ដោយ​គុណ​អ្នក​នោះ​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

10 មនុស្ស​ពាល​គិត​តែ​ពី​ធ្វើ​បាប​គេ សូម្បី​តែ​មិត្ត​សម្លាញ់​របស់​ខ្លួន​ក៏​វា​មិន​ត្រា​ប្រណី​ដែរ។

សូមមើលជំពូក ចម្លង




សុភា‌សិត 21:10
19 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​មានចិត្តសប្បុរស ហើយ​ឲ្យ​គេ​ខ្ចី នោះ​ប្រសើរ​ហើយ​; អ្នកនោះ​នឹង​ធ្វើ​កិច្ចការ​របស់ខ្លួន​ដោយ​សេចក្ដីយុត្តិធម៌​។


គេ​បាន​ចែករំលែក ហើយ​ឲ្យ​ដល់​អ្នក​ក្រីក្រ​; សេចក្ដីសុចរិត​របស់គេ​នៅស្ថិតស្ថេរ​ជារៀងរហូត ស្នែង​របស់គេ​នឹង​ត្រូវបាន​លើកតម្កើង​ក្នុង​សិរីរុងរឿង​។


គេ​គិតគូរ​អំពើទុច្ចរិត​នៅលើ​គ្រែ​របស់ខ្លួន គេ​ឈរ​ក្នុង​ផ្លូវ​មិន​ល្អ គេ​មិន​បដិសេធ​ការ​អាក្រក់​ឡើយ”។


មនុស្ស​អាក្រក់​លោភចង់បាន​ជ័យភណ្ឌ​របស់​មនុស្ស​ពាល ប៉ុន្តែ​ឫស​របស់​មនុស្ស​សុចរិត​បង្កើតផល​។


អ្នកដែល​មើលងាយ​អ្នកជិតខាង​របស់ខ្លួន គឺ​ប្រព្រឹត្តបាប​ហើយ រីឯ​អ្នកដែល​មានចិត្តសប្បុរស​ចំពោះ​មនុស្ស​តូចទាប អ្នកនោះ​មានពរ​ហើយ​!


ពួកគេ​អរសប្បាយ​នឹង​ធ្វើ​អាក្រក់ ទាំង​ត្រេកអរ​ក្នុង​សេចក្ដីកំហូច​របស់​មនុស្ស​អាក្រក់​;


អ្នកដែល​ខ្ទប់​ត្រចៀក​របស់ខ្លួន​ចំពោះ​សម្រែក​អ្នកក្រខ្សត់ អ្នកនោះ​ក៏​នឹង​ស្រែកហៅ​ដែរ ប៉ុន្តែ​គ្មាន​អ្នកណា​ឆ្លើយ​ឡើយ​។


រស់នៅ​តាម​ជ្រុង​នៃ​ដំបូលផ្ទះ ប្រសើរ​ជាង​រស់នៅ​ក្នុង​ផ្ទះ​ជាមួយ​ប្រពន្ធ​ឌុកដាន់​។


កុំ​ប៉ងធ្វើ​ការអាក្រក់​ទាស់នឹង​អ្នកជិតខាង​របស់អ្នក​ឡើយ ពេល​គេ​រស់នៅ​ដោយ​សុខសាន្ត​នៅក្បែរ​អ្នក​;


ការទាំងនេះ​បាន​កើតឡើង​ជា​មេរៀន​ដល់​យើង ដើម្បីកុំឲ្យ​យើង​ទៅជា​មនុស្សមានតណ្ហា​អាក្រក់ ដូចដែល​ពួកគាត់​មានតណ្ហា​ឡើយ​។


ជាការពិត ការជំនុំជម្រះ​គ្មានសេចក្ដីមេត្តា​ចំពោះ​អ្នក​ដែល​មិន​សម្ដែង​សេចក្ដីមេត្តា​។ សេចក្ដីមេត្តា​តែងតែ​ឈ្នះ​លើ​ការជំនុំជម្រះ​។


ដ្បិត​អ្វីៗ​ទាំងអស់​ដែល​នៅក្នុង​ពិភពលោក ដូចជា​តណ្ហា​របស់​សាច់ឈាម តណ្ហា​របស់​ភ្នែក និង​អំនួត​នៃ​ការរស់នៅ មិនមែន​មក​ពី​ព្រះ​បិតា​ទេ គឺ​មក​ពី​ពិភពលោក​វិញ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម