ព្រះយេហូវ៉ាអើយ សូមដាក់អ្នកយាមនៅមាត់របស់ទូលបង្គំ សូមការពារទ្វារនៃបបូរមាត់របស់ទូលបង្គំផង!
សុភាសិត 13:3 - ព្រះគម្ពីរខ្មែរសាកល អ្នកដែលការពារមាត់របស់ខ្លួន គឺរក្សាព្រលឹងរបស់ខ្លួន រីឯអ្នកដែលបើកបបូរមាត់ធំ នាំសេចក្ដីហិនវិនាសមកលើខ្លួនឯង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកណាដែលរវាំងមាត់ នោះរមែងរក្សាជីវិតខ្លួន តែអ្នកណាដែលហាមាត់ធំ នោះនឹងត្រូវវិនាសទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកណាចេះប្រយ័ត្នពាក្យសម្ដី អ្នកនោះការពារជីវិតរបស់ខ្លួន រីឯអ្នកដែលចេះតែហាមាត់និយាយរមែងនាំឲ្យខ្លួនឯងវិនាស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកណាដែលរវាំងមាត់ នោះរមែងរក្សាជីវិតខ្លួន តែអ្នកណាដែលហាមាត់ធំ នោះនឹងត្រូវវិនាសទៅ។ អាល់គីតាប អ្នកណាចេះប្រយ័ត្នពាក្យសំដី អ្នកនោះការពារជីវិតរបស់ខ្លួន រីឯអ្នកដែលចេះតែហាមាត់និយាយរមែងនាំឲ្យខ្លួនឯងវិនាស។ |
ព្រះយេហូវ៉ាអើយ សូមដាក់អ្នកយាមនៅមាត់របស់ទូលបង្គំ សូមការពារទ្វារនៃបបូរមាត់របស់ទូលបង្គំផង!
ចូរឲ្យអ្នកនោះទប់អណ្ដាតរបស់ខ្លួនពីការនិយាយអាក្រក់ ហើយទប់បបូរមាត់របស់ខ្លួនពីការនិយាយសេចក្ដីបោកបញ្ឆោត។
ខ្ញុំនិយាយថា៖ “ខ្ញុំនឹងរក្សាផ្លូវរបស់ខ្ញុំពីការប្រព្រឹត្តបាបដោយអណ្ដាតខ្ញុំ ខ្ញុំនឹងរក្សាមាត់របស់ខ្ញុំដោយប្រដាប់ឃ្លុំ ដរាបណាមនុស្សអាក្រក់នៅមុខខ្ញុំ”។
មនុស្សមានប្រាជ្ញាសន្សំចំណេះដឹងទុក រីឯមាត់របស់មនុស្សល្ងីល្ងើនៅជិតសេចក្ដីហិនវិនាស។
នៅពេលមានពាក្យសម្ដីច្រើន ការបំពានមិនឈប់ឡើយ រីឯអ្នកដែលទប់បបូរមាត់របស់ខ្លួន ជាអ្នកមានប្រាជ្ញា។
ចិត្តរបស់មនុស្សមានប្រាជ្ញា ទទួលយកសេចក្ដីបង្គាប់ រីឯបបូរមាត់របស់មនុស្សល្ងីល្ងើនាំមកនូវសេចក្ដីហិនវិនាស។
មានអន្ទាក់របស់មនុស្សអាក្រក់នៅក្នុងការបំពាននៃបបូរមាត់ រីឯមនុស្សសុចរិតគេចផុតពីទុក្ខវេទនា។
ព្រលឹងរបស់មនុស្សខ្ជិលច្រអូសចេះតែលោភចង់បាន ប៉ុន្តែគ្មានបានអ្វីសោះ រីឯព្រលឹងរបស់មនុស្សឧស្សាហ៍ នឹងត្រូវបានបំពេញឲ្យស្កប់ស្កល់។
មាត់របស់មនុស្សល្ងីល្ងើ នាំមកនូវរំពាត់សម្រាប់ខ្នងរបស់ខ្លួន រីឯបបូរមាត់របស់មនុស្សមានប្រាជ្ញា រក្សាខ្លួនគេ។
សេចក្ដីស្លាប់ និងជីវិត នៅក្រោមអំណាចនៃអណ្ដាត អ្នកដែលស្រឡាញ់អណ្ដាត ក៏នឹងហូបផលរបស់វា។
មាត់របស់មនុស្សល្ងង់ជាសេចក្ដីហិនវិនាសដល់ខ្លួនគេ ហើយបបូរមាត់របស់គាត់ជាអន្ទាក់ដល់ព្រលឹងរបស់ខ្លួន។
មនុស្សអេចអូចដើរចុះឡើងលាតត្រដាងរឿងសម្ងាត់ ដូច្នេះកុំសេពគប់ជាមួយអ្នកដែលមានមាត់ឥតគម្របឡើយ។
ប្រសិនបើអ្នកណាគិតថាខ្លួនឯងជាអ្នកកាន់សាសនា ប៉ុន្តែមិនចេះទប់អណ្ដាតរបស់ខ្លួន គឺបែរជាបញ្ឆោតចិត្តខ្លួនវិញ នោះសាសនារបស់អ្នកនោះក៏ឥតប្រយោជន៍ដែរ។