Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 13:2 - ព្រះគម្ពីរខ្មែរសាកល

2 មនុស្ស​នឹង​ហូប​អ្វីដែល​ល្អ​ពី​ផលផ្លែ​នៃ​មាត់​របស់ខ្លួន ប៉ុន្តែ​ចំណង់​របស់​មនុស្ស​ក្បត់ គឺ​អំពើហិង្សា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 មនុស្ស​នឹង​បាន​សេចក្ដី​ល្អ ដោយ‌សារ​ផល​ដែល​កើត​ពី​មាត់​មក តែ​ព្រលឹង​របស់​មនុស្ស​ក្បត់ នឹង​បាន​តែ​សេចក្ដី​ច្រឡោត​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 មនុស្ស​ម្នាក់ៗ​ទទួល​ផល​ល្អ​ដោយ‌សារ​ពាក្យ​សម្ដី​របស់​ខ្លួន រីឯ​មនុស្ស​ក្បត់​រមែង​ទទួល​អំពើ​ហិង្សា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 មនុស្ស​នឹង​បាន​សេចក្ដី​ល្អ​ដោយ‌សារ​ផល​ដែល​កើត​ពី​មាត់​មក តែ​ព្រលឹង​របស់​មនុស្ស​ក្បត់​នឹង​បាន​តែ​សេចក្ដី​ច្រឡោត​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

2 មនុស្ស​ម្នាក់ៗ​ទទួល​ផល​ល្អ​ដោយ‌សារ​ពាក្យ​សំដី​របស់​ខ្លួន រីឯ​មនុស្ស​ក្បត់​រមែង​ចង់​ប្រព្រឹត្ត​អំពើ​ហិង្សា។

សូមមើលជំពូក ចម្លង




សុភា‌សិត 13:2
16 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​កុំឲ្យ​មនុស្ស​មួលបង្កាច់​បាន​នៅស្ថិតស្ថេរ​នៅលើ​ផែនដី​ឡើយ សូមឲ្យ​ការ​អាក្រក់​ប្រមាញ់យក​មនុស្ស​ហិង្សា​យ៉ាងឆាប់រហ័ស​!


ពោលគឺ នៅក្នុង​ព្រះហស្ត​របស់​ព្រះយេហូវ៉ា​មាន​ពែង​មួយ មាន​ស្រា​ដែល​ឡើងពពុះ​ពេញ​ដោយ​គ្រឿងលាយ​; ព្រះអង្គ​ទ្រង់​ចាក់ចេញ​ពី​ពែងនោះ ហើយ​អស់ទាំង​មនុស្ស​អាក្រក់​នៅលើ​ផែនដី​ត្រូវ​ផឹក គឺ​ផឹកអស់រលីង​រហូតដល់​កករ​វា​!


តាមពិត ពួកគេ​សម្ងំចាំ​បង្ហូរឈាម​ខ្លួនឯង ហើយ​ពួនស្ទាក់​ព្រលឹង​របស់ខ្លួនឯង​វិញទេ​។


ដូច្នេះ ពួកគេ​នឹង​ស៊ី​ផលផ្លែ​ពី​ផ្លូវ​របស់ខ្លួន ហើយ​បាន​ឆ្អែត​ដោយ​ឧបាយកល​របស់ខ្លួន​។


មាត់​របស់​មនុស្ស​សុចរិត​ជា​ប្រភពទឹក​នៃ​ជីវិត រីឯ​មាត់​របស់​មនុស្ស​អាក្រក់​លាក់បាំង​អំពើហិង្សា​។


បំណងប្រាថ្នា​របស់​មនុស្ស​សុចរិត គឺ​មានតែ​សេចក្ដី​ល្អ រីឯ​ការរំពឹងទុក​របស់​មនុស្ស​អាក្រក់ គឺ​សេចក្ដីក្ដៅក្រហាយ​។


មនុស្ស​នឹង​បាន​ស្កប់ស្កល់​នឹងអ្វីដែល​ល្អ​ពី​ផលផ្លែ​នៃ​មាត់​របស់ខ្លួន ហើយ​ទង្វើ​នៃ​ដៃ​របស់​មនុស្ស នឹង​ត្រឡប់​មក​ខ្លួនគេ​វិញ​។


ក្រពះ​មនុស្ស​នឹង​ឆ្អែត​ដោយ​ផលផ្លែ​នៃ​មាត់​របស់ខ្លួន ក៏​នឹង​ឆ្អែត​ដោយ​ភោគផល​នៃ​បបូរមាត់​របស់ខ្លួន​ដែរ​។


សេចក្ដីស្លាប់ និង​ជីវិត នៅក្រោម​អំណាច​នៃ​អណ្ដាត អ្នកដែល​ស្រឡាញ់​អណ្ដាត ក៏​នឹង​ហូប​ផល​របស់វា​។


ដ្បិត​ពួកគេ​ហូប​នំប៉័ង​នៃ​ការអាក្រក់ ហើយ​ផឹក​ស្រា​នៃ​អំពើហិង្សា​។


ដ្បិត​អ្នកទាំងនោះ​បាន​បង្ហូរ​ឈាម​បណ្ដា​វិសុទ្ធជន និង​ព្យាការី ដូច្នេះ​ព្រះអង្គ​បាន​ប្រទានឲ្យ​ពួកគេ​ផឹក​ឈាម​។ ពួកគេ​សមតែ​ទទួល​ដូច្នោះ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម