Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 13:4 - ព្រះគម្ពីរខ្មែរសាកល

4 ព្រលឹង​របស់​មនុស្ស​ខ្ជិលច្រអូស​ចេះតែលោភចង់បាន ប៉ុន្តែ​គ្មាន​បាន​អ្វីសោះ រីឯ​ព្រលឹង​របស់​មនុស្ស​ឧស្សាហ៍ នឹង​ត្រូវបាន​បំពេញឲ្យស្កប់ស្កល់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ព្រលឹង​នៃ​មនុស្ស​ខ្ជិល​ច្រអូស​ប្រាថ្នា​ចង់​បាន តែ​មិន​បាន​អ្វី​សោះ ឯ​ព្រលឹង​នៃ​មនុស្ស​ព្យាយាម នោះ​នឹង​បាន​ជា​បរិបូរ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​មនុស្ស​ខ្ជិល មិន​ដែល​បាន​សម្រេច​ទេ រីឯ​មនុស្ស​ឧស្សាហ៍ រមែង​ទទួល​នូវ​អ្វីៗ​ដែល​ខ្លួន​ចង់​បាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ព្រលឹង​នៃ​មនុស្ស​ខ្ជិល​ច្រអូស​ប្រាថ្នា​ចង់​បាន តែ​មិន​បាន​អ្វី​សោះ ឯ​ព្រលឹង​នៃ​មនុស្ស​ព្យាយាម នោះ​នឹង​បាន​ជា​បរិបូរ​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

4 សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​មនុស្ស​ខ្ជិល មិន​ដែល​បាន​សម្រេច​ទេ រីឯ​មនុស្ស​ឧស្សាហ៍ រមែង​ទទួល​នូវ​អ្វីៗ​ដែល​ខ្លួន​ចង់​បាន។

សូមមើលជំពូក ចម្លង




សុភា‌សិត 13:4
26 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ក្នុង​ថ្ងៃ​ដដែលនោះ ពួក​បាវបម្រើ​របស់​អ៊ីសាក​មក​ប្រាប់​គាត់​អំពី​រឿង​អណ្ដូង​ដែល​ពួកគេ​បាន​ជីក​នោះ​ថា​៖ “ពួកខ្ញុំ​បាន​រកឃើញ​ទឹក​ហើយ”។


ពួកគេ​នឹង​នៅតែ​បង្កើតផ្លែ​ក្នុង​វ័យចាស់ជរា ពួកគេ​នឹង​មាន​ជាតិទឹកច្រើន ហើយ​ខៀវខ្ចី​ជានិច្ច


ដៃ​ខ្ជិលច្រអូស​ធ្វើឲ្យ​ក្រីក្រ រីឯ​ដៃ​ឧស្សាហ៍​ធ្វើឲ្យ​មានស្ដុកស្ដម្ភ​។


មនុស្សមានចិត្តសទ្ធា​នឹង​ចម្រើនឡើង ហើយ​អ្នកដែល​ស្រោច អ្នកនោះ​ក៏​នឹង​ត្រូវបាន​ស្រោច​វិញ​ដែរ​។


អ្នកដែល​ធ្វើ​ស្រែចម្ការ​របស់ខ្លួន នឹង​បាន​ឆ្អែត​ដោយ​អាហារ រីឯ​អ្នកដែល​ដេញតាម​ការ​ឥតប្រយោជន៍ គឺ​ខ្វះ​វិចារណញ្ញាណ​។


ដៃ​ឧស្សាហ៍​នឹង​គ្រប់គ្រង ប៉ុន្តែ​ភាពខ្ជិលច្រអូស​នឹង​នាំ​ទៅក្នុង​ទាសភាព​។


មនុស្សខ្ជិលច្រអូស​មិន​អាំង​សាច់សត្វដែល​ខ្លួន​បរបាញ់ រីឯ​មនុស្ស​ឧស្សាហ៍​នឹងបាន​ទ្រព្យសម្បត្តិ​ដ៏មានតម្លៃ​។


អ្នកដែល​ការពារ​មាត់​របស់ខ្លួន គឺ​រក្សា​ព្រលឹង​របស់ខ្លួន រីឯ​អ្នកដែល​បើក​បបូរមាត់​ធំ នាំ​សេចក្ដីហិនវិនាស​មកលើ​ខ្លួនឯង​។


មនុស្ស​សុចរិត​ស្អប់​ពាក្យ​ភូតភរ រីឯ​មនុស្ស​អាក្រក់​វិញ បញ្ចេញសេចក្ដីសម្អុយ ទាំង​ប្រព្រឹត្តគួរឲ្យខ្មាស​ផង​។


មនុស្ស​ខ្ជិលច្រអូស​មិន​ភ្ជួររាស់​តាម​រដូវ លុះដល់​រដូវច្រូតកាត់ គាត់​រក​អ្វីច្រូត​មិនបានឡើយ​។


ចំណង់​របស់​មនុស្ស​ខ្ជិលច្រអូស​នឹង​សម្លាប់​ខ្លួនគេ ពីព្រោះ​ដៃ​គេ​បដិសេធមិន​ធ្វើការ​។


គម្រោង​របស់​មនុស្ស​ឧស្សាហ៍ ប្រាកដជា​នាំឲ្យ​មាន​ភាពបរិបូរ ប៉ុន្តែ​អស់អ្នក​ដែល​ប្រញាប់ ប្រាកដជា​មាន​ភាពខ្វះខាត​។


ខ្ញុំ​បាន​ដើរកាត់​តាម​ស្រែចម្ការ​របស់​មនុស្ស​ខ្ជិលច្រអូស និង​តាម​ចម្ការទំពាំងបាយជូរ​របស់​មនុស្ស​ខ្វះ​វិចារណញ្ញាណ


នោះ​មើល៍! មាន​គុម្ពបន្លា​ដុះឡើង​ពាសពេញ ដើមកន្ទេចអាល​ក៏​គ្របដណ្ដប់​ផ្ទៃដី ហើយ​របង​ថ្ម​ក៏​រលំ​ដែរ​។


មនុស្ស​ខ្ជិលច្រអូស​ពោលថា​៖ “មាន​សិង្ហកំណាច​នៅតាម​ផ្លូវ​! មាន​តោ​នៅ​កណ្ដាលផ្សារ​!”។


មនុស្សមានចិត្តធំ​បង្កទំនាស់ រីឯ​អ្នកដែល​ទុកចិត្តលើ​ព្រះយេហូវ៉ា​នឹង​ចម្រើនឡើង​។


មនុស្ស​ខ្ជិលច្រអូស​អើយ ចូរ​ទៅ​រក​ស្រមោច​ទៅ​! ចូរ​សង្កេតមើល​កិរិយា​របស់វា ហើយ​ឲ្យ​មានប្រាជ្ញា​ចុះ​!


មានពរ​ហើយ មនុស្ស​ដែល​ស្ដាប់តាម​ខ្ញុំ​ដោយ​ចាំយាម​នៅ​មាត់ទ្វារ​របស់ខ្ញុំ​ជា​រៀងរាល់ថ្ងៃ ទាំង​រង់ចាំ​នៅ​សសរទ្វារ​របស់ខ្ញុំ​!


ព្រះយេហូវ៉ា​នឹង​នាំផ្លូវ​អ្នក​ជានិច្ច ហើយ​ចម្អែត​ព្រលឹង​របស់អ្នក​នៅក្នុង​ទីហួតហែង ក៏​នឹង​ធ្វើឲ្យ​ឆ្អឹង​អ្នក​មាំមួន​; អ្នក​នឹង​បាន​ដូចជា​សួនច្បារ​ដែលត្រូវបាន​ស្រោចស្រព ក៏​បាន​ដូចជា​ប្រភពទឹក​ដែល​មាន​ទឹក​មិនដែល​ខាន​។


កុំ​ធ្វើការ​សម្រាប់​អាហារ​ដែល​តែងតែ​ខូចរលួយ​ឡើយ ផ្ទុយទៅវិញ ចូរ​ធ្វើការ​សម្រាប់​អាហារ​ដែល​នៅគង់វង្ស​រហូតដល់​ជីវិតអស់កល្បជានិច្ច ដែល​កូនមនុស្ស​នឹង​ឲ្យ​ដល់​អ្នករាល់គ្នា​។ ដ្បិត​ព្រះ​បិតា​ដ៏ជា​ព្រះ បាន​បោះត្រា​លើ​កូនមនុស្សនេះ​ហើយ”។


យើង​ប្រាថ្នាចង់​ឲ្យ​អ្នករាល់គ្នា​ម្នាក់ៗ​បង្ហាញ​ចិត្តខ្នះខ្នែង​ដូចគ្នា ដោយ​ការជឿអស់ពីចិត្ត​ចំពោះ​សេចក្ដីសង្ឃឹម រហូតដល់​ទីបញ្ចប់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម