ការដែលក្រោកឡើងពីព្រលឹម ការដែលក្រចូលគេង ការដែលហូបនំប៉័ងនៃការនឿយហត់ ជាការឥតប្រយោជន៍សម្រាប់អ្នករាល់គ្នា; ជាការពិត ព្រះអង្គប្រទានដំណេកដល់អ្នកដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។
សាស្តា 2:22 - ព្រះគម្ពីរខ្មែរសាកល នៅចុងបញ្ចប់ តើមនុស្សម្នាក់បានអ្វីពីអស់ទាំងការនឿយហត់របស់ខ្លួន និងពីចិត្តព្យាយាមរបស់ខ្លួន ដែលគេប្រឹងប្រែងធ្វើនៅក្រោមថ្ងៃ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតក្នុងកិច្ចការទាំងប៉ុន្មានដែលមនុស្សធ្វើ និងសេចក្ដីដែលចិត្តខំបង្កើត គឺជាការនឿយហត់ដែលខ្លួនខំធ្វើនៅក្រោមថ្ងៃ នោះតើមានផលអ្វីខ្លះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកដែលខំប្រឹងប្រែង ខ្វល់ខ្វាយធ្វើការនៅលើផែនដី ដើម្បីសម្រេចតាមគោលបំណងរបស់ខ្លួនបែបនេះ តើបានប្រយោជន៍អ្វី? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតក្នុងអស់ទាំងការដែលមនុស្សធ្វើ នឹងសេចក្ដីដែលចិត្តខំបង្កើត គឺជាការនឿយហត់ដែលខ្លួនខំធ្វើនៅក្រោមថ្ងៃ នោះតើមានផលអ្វីខ្លះ អាល់គីតាប អ្នកដែលខំប្រឹងប្រែង ខ្វល់ខ្វាយធ្វើការនៅលើផែនដី ដើម្បីសម្រេចតាមគោលបំណងរបស់ខ្លួនបែបនេះ តើបានប្រយោជន៍អ្វី? |
ការដែលក្រោកឡើងពីព្រលឹម ការដែលក្រចូលគេង ការដែលហូបនំប៉័ងនៃការនឿយហត់ ជាការឥតប្រយោជន៍សម្រាប់អ្នករាល់គ្នា; ជាការពិត ព្រះអង្គប្រទានដំណេកដល់អ្នកដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។
ចំណង់អាហាររបស់អ្នកប្រឹងប្រែងធ្វើការ គឺប្រឹងប្រែងធ្វើការសម្រាប់ខ្លួនអ្នកនោះឯង ដ្បិតមាត់របស់ខ្លួនជំរុញខ្លួនគេ។
តើមនុស្សបានប្រយោជន៍អ្វីពីអស់ទាំងការនឿយហត់របស់ខ្លួន ដែលគេប្រឹងប្រែងធ្វើនៅក្រោមថ្ងៃ?
នៅពេលខ្ញុំបានបែរទៅមើលកិច្ចការទាំងអស់របស់ខ្ញុំដែលដៃរបស់ខ្ញុំបានធ្វើ និងការនឿយហត់ដែលខ្ញុំបានប្រឹងប្រែងធ្វើ នោះមើល៍! ការទាំងអស់សុទ្ធតែជាការឥតន័យ និងជាការដេញចាប់ខ្យល់ គឺគ្មានប្រយោជន៍នៅក្រោមថ្ងៃឡើយ។
ដៃម្ខាងពេញដោយភាពស្ងប់ស្ងៀម ប្រសើរជាងដៃទាំងពីរពេញដោយការនឿយហត់ និងការដេញចាប់ខ្យល់។
គឺមានម្នាក់ដែលនៅតែឯងឥតមានគូ ក៏គ្មានកូន ឬបងប្អូនដែរ ប៉ុន្តែអស់ទាំងការនឿយហត់របស់គាត់គ្មានទីបញ្ចប់ឡើយ ហើយភ្នែករបស់គាត់ក៏មិនស្កប់ស្កល់នឹងទ្រព្យសម្បត្តិដែរ។ គាត់មិនដែលសួរថា៖ “តើអញប្រឹងប្រែងធ្វើការ ហើយបង្អត់ខ្លួនអញពីការសប្បាយរីករាយ ដើម្បីអ្នកណា?”។ នេះក៏ជាការឥតន័យ និងជាបន្ទុកដ៏ធ្ងន់ដែរ!
លើសពីនេះទៅទៀត អស់ទាំងថ្ងៃរបស់គេ គេហូបក្នុងភាពងងឹត ហើយមានទុក្ខព្រួយជាច្រើន ព្រមទាំងមានជំងឺ និងកំហឹងផង។
ដូច្នេះ ខ្ញុំសូមលើកសរសើរការសប្បាយ ពីព្រោះសម្រាប់មនុស្ស គ្មានអ្វីប្រសើរនៅក្រោមថ្ងៃ ជាងហូប និងផឹក ហើយសប្បាយឡើយ ដ្បិតមានការនេះជាប់តាមគេក្នុងការនឿយហត់របស់ខ្លួន នៅថ្ងៃនៃជីវិតរបស់គេដែលព្រះបានប្រទានដល់គេនៅក្រោមថ្ងៃ។
ជាការពិត ប្រសិនបើមនុស្សម្នាក់បានពិភពលោកទាំងមូល ប៉ុន្តែអន្តរាយព្រលឹងរបស់ខ្លួន តើមានប្រយោជន៍អ្វីដល់អ្នកនោះ? ឬតើមនុស្សអាចយកអ្វីមកប្ដូរនឹងព្រលឹងរបស់ខ្លួនបាន?
“ហេតុនេះហើយបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា កុំបារម្ភនឹងជីវិតរបស់អ្នកថា ត្រូវហូបអ្វី ឬផឹកអ្វីឡើយ; ហើយក៏កុំបារម្ភនឹងរូបកាយរបស់អ្នកថា ត្រូវស្លៀកពាក់អ្វីដែរ។ តើជីវិតមិនសំខាន់ជាងអាហារ ហើយរូបកាយមិនសំខាន់ជាងសម្លៀកបំពាក់ទេឬ?
ដូច្នេះ កុំបារម្ភអំពីថ្ងៃស្អែកឡើយ ពីព្រោះថ្ងៃស្អែកនឹងបារម្ភអំពីខ្លួនវា។ មួយថ្ងៃៗមានការលំបាកល្មមសម្រាប់ខ្លួនវាហើយ។
ព្រះយេស៊ូវមានបន្ទូលនឹងពួកសិស្សរបស់ព្រះអង្គថា៖“ហេតុនេះហើយបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា កុំបារម្ភនឹងជីវិតរបស់អ្នកថា ត្រូវហូបអ្វីឡើយ ហើយក៏កុំបារម្ភនឹងរូបកាយរបស់អ្នកថា ត្រូវស្លៀកពាក់អ្វីដែរ។
ដូច្នេះ កុំស្វែងរកអ្វីដែលអ្នករាល់គ្នាត្រូវហូប និងត្រូវផឹកឡើយ ហើយក៏កុំព្រួយបារម្ភដែរ។
ឲ្យចុះចូលនឹងមនុស្សបែបនេះ ហើយនឹងអស់អ្នកដែលរួមការងារ និងការនឿយហត់ជាមួយពួកគេដែរ។
កុំបារម្ភនឹងអ្វីឡើយ ផ្ទុយទៅវិញ ចូរទូលទៅព្រះឲ្យជ្រាបសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ តាមរយៈសេចក្ដីអធិស្ឋាន និងសេចក្ដីទូលអង្វរ ដោយអរព្រះគុណចុះ។
ចូរទម្លាក់គ្រប់ទាំងកង្វល់របស់អ្នករាល់គ្នាលើព្រះ ដ្បិតព្រះអង្គខ្វល់ព្រះហឫទ័យនឹងអ្នករាល់គ្នា។