ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សាស្តា 1:9 - ព្រះគម្ពីរខ្មែរសាកល

អ្វី​ដែល​បាន​កើតមាន​ហើយ ក៏​នឹង​កើតមាន​ទៀត​; អ្វី​ដែល​បាន​ធ្វើ​ហើយ ក៏​នឹង​ត្រូវបាន​ធ្វើ​ទៀត​; គ្មាន​អ្វី​ថ្មី​នៅក្រោម​ថ្ងៃ​ឡើយ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ្វី​ដែល​មាន​ពី​មុន​មក នោះ​នឹង​មាន​ត​ទៅ​ទៀត ហើយ​អ្វី​ដែល​បាន​ធ្វើ​ពី​មុន​មក នោះ​ក៏​នឹង​ត្រូវ​ធ្វើ​ត​ទៅទៀត ឥត​មាន​អ្វី​ថ្មី​នៅក្រោម​ថ្ងៃ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ហេតុ‌ការណ៍​ដែល​ធ្លាប់​មាន​កាល​ពី​មុន ក៏​នឹង​មាន​នៅ​ពេល​ខាង​មុខ ការ​អ្វីៗ​ដែល​គេ​ធ្វើ​ពី​មុន គេ​នឹង​ធ្វើ​នៅ​ពេល​ខាង​មុខ​ដែរ គឺ​នៅ​លើ​ផែនដី គ្មាន​ការ​អ្វី​ថ្មី​សោះ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

របស់​ដែល​មាន​ពី​មុន​មក គឺ​របស់​នោះ​ឯង​ដែល​នឹង​មាន​ត​ទៅ​ទៀត ហើយ​ការ​ដែល​បាន​ធ្វើ​ពី​មុន​មក គឺ​ការ​នោះ​ឯង​ដែល​នឹង​ធ្វើ​រៀង​ត​ទៅ​ដែរ ឥត​មាន​អ្វី​ជា​ថ្មី​នៅ​ក្រោម​ថ្ងៃ​ឡើយ

សូមមើលជំពូក

អាល់គីតាប

ហេតុ‌ការណ៍​ដែល​ធ្លាប់​មាន​កាល​ពី​មុន ក៏​នឹង​មាន​នៅ​ពេល​ខាង​មុខ ការ​អ្វីៗ​ដែល​គេ​ធ្វើ​ពី​មុន គេ​នឹង​ធ្វើ​នៅ​ពេល​ខាង​មុខ​ដែរ គឺ​នៅ​លើ​ផែនដី គ្មាន​ការ​អ្វី​ថ្មី​សោះ​ឡើយ។

សូមមើលជំពូក



សាស្តា 1:9
10 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​មាន​អ្វីមួយ​ដែល​គេ​អាច​និយាយថា​៖ “មើល៍! នេះ​ជាអ្វី​ថ្មី” ទេ​? តាមពិត វា​មាន​រួចហើយ​តាំងពីបុរាណមក គឺ​មាន​មុន​យើង​ទៅទៀត​។


បន្ទាប់មក ខ្ញុំ​បាន​បែរ​មក​ពិចារណា​ប្រាជ្ញា ភាពចម្កួត និង​ភាពល្ងង់​។ ដ្បិត​មនុស្ស​ដែល​ឡើងមក​តពី​ស្ដេច តើ​ធ្វើ​អ្វី​បាន​? គឺ​ធ្វើ​បានតែ​អ្វីដែល​គេ​បាន​ធ្វើ​រួចហើយ​ប៉ុណ្ណោះ​។


អ្វីៗដែល​មាននៅ គឺមាន​រួចហើយ​; អ្វីៗដែល​នឹង​មាន ក៏​មាន​រួចហើយ​ដែរ​; ដ្បិត​ព្រះ​ទ្រង់​ធ្វើឡើងវិញ​នូវ​អ្វី​ដែល​កន្លងផុតទៅ​ហើយ​។


អ្វីៗ​ដែល​មាននៅ ត្រូវបាន​ដាក់ឈ្មោះ​តាំងពីយូរមកហើយ​; មនុស្ស​ជា​អ្វី​ក៏​ត្រូវបាន​ស្គាល់​ហើយ ហើយ​គេ​មិនអាច​ឈ្លោះប្រកែក​ជាមួយ​អ្នកដែល​ខ្លាំង​ជាង​ខ្លួន​បានឡើយ​។


កុំ​ពោលថា​៖ “ម្ដេចក៏​កាល​ពីមុន​ល្អ​ជាង​សព្វថ្ងៃ​?” នោះ​ឡើយ ដ្បិត​មិនមែន​មកពី​ប្រាជ្ញា​ទេ ដែល​អ្នក​បាន​សួរ​ដូច្នេះ​។


មើល៍! យើង​នឹង​ធ្វើ​ការថ្មី​មួយ​; ឥឡូវនេះ វា​នឹង​លេចឡើង​! តើ​អ្នករាល់គ្នា​មិន​ស្គាល់​វា​ទេ​ឬ​? យើង​នឹង​ធ្វើឲ្យមាន​ផ្លូវ​មួយ​នៅ​ទីរហោស្ថាន យើង​នឹង​ធ្វើឲ្យមាន​ទន្លេ​នៅ​វាលខ្សាច់​។


យ៉ាងណាមិញ ដូចដែល​មាន​ព្យាការីក្លែងក្លាយ​នៅក្នុងចំណោម​ប្រជាជន​យ៉ាងណា ក៏​នឹង​មាន​គ្រូក្លែងក្លាយ​នៅក្នុងចំណោម​អ្នករាល់គ្នា​យ៉ាងនោះដែរ​។ ពួកគេ​នឹង​នាំ​សេចក្ដីបង្រៀនខុសឆ្គង​នៃ​សេចក្ដីវិនាស​មកដោយសម្ងាត់ ថែមទាំង​នាំ​សេចក្ដីវិនាស​ទាន់ហន់​មក​លើ​ខ្លួនឯង ដោយ​បដិសេធ​សូម្បីតែ​ព្រះអម្ចាស់​ដែល​ប្រោសលោះ​ពួកគេ​។


បន្ទាប់មក ខ្ញុំ​ឃើញ​ផ្ទៃមេឃ​ថ្មី និង​ផែនដី​ថ្មី ដ្បិត​ផ្ទៃមេឃ​មុន និង​ផែនដី​មុន​បាន​កន្លងផុតទៅ ហើយ​សមុទ្រ​ក៏​គ្មាន​ទៀត​ដែរ​។


ព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្ក​មានបន្ទូលថា​៖ “មើល៍! យើង​ធ្វើឲ្យ​អ្វីៗ​ទាំងអស់​ថ្មីឡើងវិញ​!”។ ព្រះអង្គ​មានបន្ទូល​ទៀត​ថា​៖ “ចូរ​កត់ទុក​ចុះ ដ្បិត​ពាក្យ​ទាំងនេះ​គួរឲ្យទុកចិត្ត ហើយ​ពិតប្រាកដ”។