Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 1:10 - ព្រះគម្ពីរខ្មែរសាកល

10 តើ​មាន​អ្វីមួយ​ដែល​គេ​អាច​និយាយថា​៖ “មើល៍! នេះ​ជាអ្វី​ថ្មី” ទេ​? តាមពិត វា​មាន​រួចហើយ​តាំងពីបុរាណមក គឺ​មាន​មុន​យើង​ទៅទៀត​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 តើ​មាន​អ្វី​ណា​មួយ​ដែល​គេ​អាច​ថា «នេះ​ជា​របស់​ថ្មី» ទេ? គឺ​សុទ្ធ​តែ​មាន​តាំង​ពី​បុរាណ​មក ក៏​មាន​នៅ​អស់​កល្ប មុន​ដែល​មនុស្ស​យើង​កើត​មក​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ប្រសិន​បើ​គេ​ពោល​អំពី​ហេតុ‌ការណ៍​អ្វី​មួយ​ថា «នេះ​ជា​ហេតុ‌ការណ៍​ថ្មី» តោង​ដឹង​ថា​ហេតុ‌ការណ៍​នោះ​ធ្លាប់​កើត​មាន តាំង​ពី​បុរាណ​កាល​រួច​ស្រេច​ទៅ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 តើ​មាន​អ្វី​ណា​មួយ​ដែល​គេ​អាច​នឹង​ថា មើល នេះ​ជា​របស់​ថ្មី​ទេដូច្នេះ គឺ​សុទ្ធ​តែ​បាន​មាន​នៅ តាំង​ពី​បុរាណ​មក ក៏​មាន​នៅ​អស់​ទាំង​កល្ប មុន​ដែល​មនុស្ស​យើង​កើត​មក​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ប្រសិន​បើ​គេ​ពោល​អំពី​ហេតុ‌ការណ៍​អ្វី​មួយ​ថា «នេះ​ជា​ហេតុ‌ការណ៍​ថ្មី» តោង​ដឹង​ថា​ហេតុ‌ការណ៍​នោះ​ធ្លាប់​កើត​មាន តាំង​ពី​បុរាណ​កាល​រួច​ស្រេច​ទៅ​ហើយ។

សូមមើលជំពូក ចម្លង




សាស្តា 1:10
10 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្មាន​ការនឹកចាំ​អំពី​អ្វីៗ​ពីមុន​ឡើយ ហើយ​សូម្បីតែ​អ្វីៗ​នៅ​ខាងមុខ​ដែល​នឹង​កើតមាន ក៏​នឹង​មិន​ត្រូវ​ពួកអ្នកដែល​មក​ដល់​បន្ទាប់ទៀត នឹកចាំ​ដែរ​។


អ្វី​ដែល​បាន​កើតមាន​ហើយ ក៏​នឹង​កើតមាន​ទៀត​; អ្វី​ដែល​បាន​ធ្វើ​ហើយ ក៏​នឹង​ត្រូវបាន​ធ្វើ​ទៀត​; គ្មាន​អ្វី​ថ្មី​នៅក្រោម​ថ្ងៃ​ឡើយ​។


បន្ទាប់មក ខ្ញុំ​បាន​បែរ​មក​ពិចារណា​ប្រាជ្ញា ភាពចម្កួត និង​ភាពល្ងង់​។ ដ្បិត​មនុស្ស​ដែល​ឡើងមក​តពី​ស្ដេច តើ​ធ្វើ​អ្វី​បាន​? គឺ​ធ្វើ​បានតែ​អ្វីដែល​គេ​បាន​ធ្វើ​រួចហើយ​ប៉ុណ្ណោះ​។


អ្វីៗ​ដែល​មាននៅ ត្រូវបាន​ដាក់ឈ្មោះ​តាំងពីយូរមកហើយ​; មនុស្ស​ជា​អ្វី​ក៏​ត្រូវបាន​ស្គាល់​ហើយ ហើយ​គេ​មិនអាច​ឈ្លោះប្រកែក​ជាមួយ​អ្នកដែល​ខ្លាំង​ជាង​ខ្លួន​បានឡើយ​។


ចូរ​អរសប្បាយ ហើយ​ត្រេកអរយ៉ាង​ខ្លាំង​ចុះ ពីព្រោះ​រង្វាន់​របស់អ្នករាល់គ្នា​ធំ​ណាស់​នៅ​ស្ថានសួគ៌​។ ជាការពិត ពួកគេ​បាន​បៀតបៀន​បណ្ដា​ព្យាការី​ដែល​នៅ​មុន​អ្នករាល់គ្នា​យ៉ាងនោះដែរ​។


“មនុស្ស​ចចេសរឹងរូស ហើយ​គ្មានការកាត់ស្បែក​នៃ​ចិត្ត និង​ត្រចៀក​អើយ​! អ្នករាល់គ្នា​តែងតែ​ប្រឆាំង​នឹង​ព្រះវិញ្ញាណដ៏វិសុទ្ធ​ជានិច្ច​! ដូចដែល​ដូនតា​របស់អ្នករាល់គ្នា​ជា​យ៉ាងណា អ្នករាល់គ្នា​ក៏​ជា​យ៉ាងនោះដែរ​។


ដូចដែល​យ៉ានេស និង​យ៉ាមប្រេស​បាន​តតាំង​នឹង​ម៉ូសេ​យ៉ាងណា អ្នកទាំងនោះ​ក៏​តែងតែ​តតាំង​នឹង​សេចក្ដីពិត​យ៉ាងនោះដែរ​។ ពួកគេជា​មនុស្ស​ដែល​មាន​គំនិត​ខូច ហើយ​ធ្លាក់ចេញពីការពិសោធ​ខាងឯ​ជំនឿ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម