Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 6:10 - ព្រះគម្ពីរខ្មែរសាកល

10 អ្វីៗ​ដែល​មាននៅ ត្រូវបាន​ដាក់ឈ្មោះ​តាំងពីយូរមកហើយ​; មនុស្ស​ជា​អ្វី​ក៏​ត្រូវបាន​ស្គាល់​ហើយ ហើយ​គេ​មិនអាច​ឈ្លោះប្រកែក​ជាមួយ​អ្នកដែល​ខ្លាំង​ជាង​ខ្លួន​បានឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 របស់​អ្វីៗ​ដែល​មាន​ស្រាប់ មាន​ឈ្មោះ​តាំង​ពី​យូរ​មក​ហើយ ក៏​មិន​ដឹង​ជា​មនុស្ស​បែប​យ៉ាង​ណា​ដែរ ហើយ​គេ​ពុំ​អាច​ត​តាំង​នឹង​អ្នក​ដែល​ពូកែ​ជាង​ខ្លួន​បាន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 អ្វីៗ​ដែល​មាន​នៅ​ក្នុង​លោក​នេះ សុទ្ធ​តែ​មាន​ឈ្មោះ​របស់​ខ្លួន​ស្រេច​ទៅ​ហើយ ហើយ​យើង​ក៏​ដឹង​ថា អ្វី​ទៅ​ដែល​ហៅ​ថា​មនុស្ស។ មនុស្ស​ពុំ​អាច​ជជែក​តវ៉ា​នឹង​អ្នក​ដែល​ខ្លាំង​ពូកែ​ជាង​ខ្លួន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 របស់​អ្វីៗ​ដែល​មាន​ស្រាប់ នោះ​បាន​មាន​ឈ្មោះ​តាំង​ពី​យូរ​មក​ហើយ ក៏​មាន​ដឹង​ជា​មនុស្ស​បែប​យ៉ាង​ណា​ដែរ ហើយ​គេ​ពុំ​អាច​នឹង​ត​តាំង​នឹង​អ្នក​ដែល​ពូកែ​ជាង​ខ្លួន​បាន​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 អ្វីៗ​ដែល​មាន​នៅ​ក្នុង​លោក​នេះ សុទ្ធ​តែ​មាន​ឈ្មោះ​របស់​ខ្លួន​ស្រេច​ទៅ​ហើយ ហើយ​យើង​ក៏​ដឹង​ថា អ្វី​ទៅ​ដែល​ហៅ​ថា​មនុស្ស។ មនុស្ស​ពុំ​អាច​ជជែក​តវ៉ា​នឹង​អ្នក​ដែល​ខ្លាំង​ពូកែ​ជាង​ខ្លួន​ឡើយ។

សូមមើលជំពូក ចម្លង




សាស្តា 6:10
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​ទ្រង់​ហៅ​មនុស្ស​នោះ ដោយ​មានបន្ទូល​នឹង​គាត់​ថា​៖ “តើ​អ្នក​នៅ​ឯណា​?”។


រីឯ​មនុស្សលោក​វិញ ថ្ងៃអាយុ​របស់គេ​ប្រៀបដូចជា​ស្មៅ គេ​ចម្រើនឡើង​ដូចជា​ផ្កា​នៅ​ទីវាល​។


ប្រាកដមែន មនុស្ស​ដើរចុះឡើង​ដូចជា​ស្រមោល គេ​ពិតជា​ជ្រួលច្របល់ ហើយ​ឥតន័យ​ដែរ​; គេ​បង្គរ​ទ្រព្យសម្បត្តិ​ទុក ប៉ុន្តែ​មិន​ដឹង​ថា តើ​នរណា​នឹង​ប្រមូលយក​ទ្រព្យសម្បត្តិទាំងនោះ​ឡើយ​។


គ្មាន​ប្រាជ្ញា​ណា គ្មាន​ការយល់ដឹង​ណា ហើយ​គ្មាន​ការប្រឹក្សា​ណា ដែលអាច​ទាស់នឹង​ព្រះយេហូវ៉ា​ឡើយ​។


អ្វីៗដែល​មាននៅ គឺមាន​រួចហើយ​; អ្វីៗដែល​នឹង​មាន ក៏​មាន​រួចហើយ​ដែរ​; ដ្បិត​ព្រះ​ទ្រង់​ធ្វើឡើងវិញ​នូវ​អ្វី​ដែល​កន្លងផុតទៅ​ហើយ​។


មាន​ពាក្យសម្ដី​ច្រើន សេចក្ដីឥតន័យ​ក៏​ច្រើន​ដែរ នោះ​តើ​មាន​ប្រយោជន៍​អ្វី​ដល់​មនុស្ស​?


ឬមួយក៏​យើង​ចង់​ធ្វើឲ្យ​ព្រះអម្ចាស់​ច្រណែន​? តើ​យើង​ខ្លាំង​ជាង​ព្រះអង្គ​ឬ​?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម