Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 1:8 - ព្រះគម្ពីរខ្មែរសាកល

8 អ្វីៗ​ទាំងអស់​គួរឲ្យធុញទ្រាន់ រហូតដល់​មនុស្ស​រក​ថ្លែង​ពុំបាន​; ភ្នែក​មិនចេះ​ឆ្អែត​នឹង​ការ​មើល ហើយ​ត្រចៀក​ក៏​មិនចេះ​ស្កប់ស្កល់​នឹង​ការ​ស្ដាប់​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 គ្រប់​ការ ទាំង​អស់​ច្រំដែលៗ​គួរ​ឲ្យ​ធុញ​ទ្រាន់ មនុស្ស​រក​ពាក្យ​ថ្លែង​មិន​បាន ភ្នែក​មើល​មិន​ចេះ​ឆ្អែត ហើយ​ត្រចៀក​ក៏​ស្តាប់​មិន​ចេះ​ពេញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​ច្រំ‌ដែលៗ រហូត​ដល់​មនុស្ស​រក​ពាក្យ​មក​ថ្លែង​ពុំ​បាន។ ភ្នែក​សម្លឹង​មើល តែ​មិន​ចេះ​ស្កប់ ត្រចៀក​ត្រង‌ត្រាប់​ស្ដាប់ តែ​មិន​ចេះ​ធុញ‌ទ្រាន់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 គ្រប់​ទាំង​អស់​ចេះ​តែ​ជញ្ជាន់​ដដែលៗ​ជានិច្ច ទាល់​តែ​មនុស្ស​រក​ថ្លែង​មិន​បាន ភ្នែក​មើល​មិន​ចេះ​ឆ្អែត ហើយ​ត្រចៀក​ស្តាប់​ក៏​មិន​ចេះ​ពេញ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​ច្រំ‌ដែលៗ រហូត​ដល់​មនុស្ស​រក​ពាក្យ​មក​ថ្លែង​ពុំ​បាន។ ភ្នែក​សម្លឹង​មើល តែ​មិន​ចេះ​ស្កប់ ត្រចៀក​ត្រង‌ត្រាប់​ស្ដាប់ តែ​មិន​ចេះ​ធុញ‌ទ្រាន់។

សូមមើលជំពូក ចម្លង




សាស្តា 1:8
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រលឹង​របស់ទូលបង្គំ​នឹង​បាន​ឆ្អែត ដូច​បាន​ឆ្អែត​ដោយ​ខួរឆ្អឹង និង​ខ្លាញ់ ហើយ​មាត់​របស់ទូលបង្គំ​នឹង​សរសើរតម្កើង​ដោយ​បបូរមាត់​នៃ​សេចក្ដីរីករាយ​។


ស្ថានមនុស្សស្លាប់ និង​ស្ថាននរក​មិនចេះ​ឆ្អែត​ឡើយ ហើយ​ភ្នែក​របស់​មនុស្ស​ក៏​មិនចេះ​ឆ្អែត​ដែរ​។


ទន្លេ​ទាំងអស់​ហូរទៅ​ក្នុង​សមុទ្រ ប៉ុន្តែ​សមុទ្រ​មិន​ចេះ​ពេញ​ឡើយ​; កន្លែង​ដែល​ទន្លេ​តែងតែ​ហូរ​ទៅ វា​ក៏​ហូរទៅ​ទីនោះ​ទៀត​។


នៅពេល​ខ្ញុំ​បាន​បែរទៅមើល​កិច្ចការ​ទាំងអស់​របស់ខ្ញុំ​ដែល​ដៃ​របស់ខ្ញុំ​បាន​ធ្វើ និង​ការនឿយហត់​ដែល​ខ្ញុំ​បាន​ប្រឹងប្រែង​ធ្វើ នោះ​មើល៍! ការទាំងអស់​សុទ្ធតែជា​ការឥតន័យ និង​ជា​ការដេញចាប់​ខ្យល់ គឺ​គ្មាន​ប្រយោជន៍​នៅក្រោម​ថ្ងៃ​ឡើយ​។


ពោលគឺ ចំពោះ​មនុស្ស​ដែល​ជាទីគាប់ព្រះហឫទ័យ​ដល់​ព្រះអង្គ ព្រះអង្គ​ប្រទាន​ប្រាជ្ញា ចំណេះដឹង និង​អំណរ រីឯ​ចំពោះ​មនុស្សបាប​វិញ ព្រះអង្គ​ប្រទាន​បន្ទុក​ឲ្យ​ប្រមូល និង​បង្គរ ដើម្បី​ប្រគល់​ដល់​មនុស្ស​ដែល​ជាទីគាប់ព្រះហឫទ័យ​ដល់​ព្រះ​។ នេះ​ក៏​ជា​ការឥតន័យ និង​ជា​ការដេញចាប់​ខ្យល់​ដែរ​៕


គឺ​មាន​ម្នាក់​ដែល​នៅតែឯងឥតមានគូ ក៏​គ្មាន​កូន ឬ​បងប្អូន​ដែរ ប៉ុន្តែ​អស់ទាំង​ការនឿយហត់​របស់គាត់​គ្មាន​ទីបញ្ចប់​ឡើយ ហើយ​ភ្នែក​របស់គាត់​ក៏​មិន​ស្កប់ស្កល់​នឹង​ទ្រព្យសម្បត្តិ​ដែរ​។ គាត់មិនដែលសួរថា​៖ “តើ​អញ​ប្រឹងប្រែងធ្វើការ ហើយ​បង្អត់​ខ្លួនអញ​ពី​ការសប្បាយរីករាយ ដើម្បី​អ្នកណា​?”។ នេះ​ក៏​ជា​ការឥតន័យ និង​ជា​បន្ទុក​ដ៏ធ្ងន់​ដែរ​!


អស់ទាំង​ការនឿយហត់​របស់​មនុស្ស គឺ​សម្រាប់​មាត់​របស់ខ្លួន យ៉ាងណាមិញ ចំណង់អាហារ​ក៏​មិនចេះ​ឆ្អែត​ដែរ​។


“អស់អ្នក​ដែល​នឿយហត់ និង​មានបន្ទុកធ្ងន់​អើយ ចូរ​មក​រក​ខ្ញុំ​! ខ្ញុំ​នឹង​ឲ្យ​អ្នករាល់គ្នា​បាន​សម្រាក​។


មានពរ​ហើយ អ្នក​ដែល​ស្រេកឃ្លាន​សេចក្ដីសុចរិត ដ្បិត​ពួកគេ​នឹង​បាន​ស្កប់ស្កល់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម