ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សាស្តា 1:13 - ព្រះគម្ពីរខ្មែរសាកល

ខ្ញុំ​បាន​ដាក់ចិត្ត​ដើម្បី​ស្វែងរក និង​សង្កេត​ដោយ​ប្រាជ្ញា ពី​គ្រប់ការទាំងអស់​ដែល​ត្រូវបាន​ធ្វើ​នៅក្រោម​មេឃ នោះ​វា​ជា​បន្ទុក​ដ៏ធ្ងន់​ដែល​ព្រះ​បាន​ដាក់​លើ​មនុស្សលោក ឲ្យ​បាន​រវល់​នឹង​វា​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យើង​បាន​ផ្ចង់​ចិត្ត​ពិនិត្យ​មើល ហើយ​ស្វែង​រក​ដោយ​ប្រាជ្ញា ពី​គ្រប់​ទាំង​អស់​ដែល​កើត​មាន​នៅ​ក្រោម​មេឃ នេះ​ហើយ​ជា​ការ​មាន​ទម្ងន់​ដែល​ព្រះ​បាន​ប្រគល់​មក​ឲ្យ​មនុស្ស​ជាតិ​ប្រឹង​ធ្វើ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​ខិត‌ខំ​ស្វែង​រក និង​យក​ប្រាជ្ញា​មក​រិះគិត​ពិចារណា​អំពី​អ្វីៗ​ទាំង​ប៉ុន្មាន ដែល​កើត​មាន​នៅ​ក្រោម​មេឃ​នេះ។ ព្រះ‌ជាម្ចាស់​តម្រូវ​ឲ្យ​មនុស្ស​លោក​ខ្វល់​ខ្វាយ​ធ្វើ​ការ​យ៉ាង​នឿយ‌ហត់​បំផុត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

យើង​បាន​ផ្ចង់​ចិត្ត​ពិនិត្យ​មើល ហើយ​ស្វែង​រក​ដោយ​ប្រាជ្ញា ពី​គ្រប់​ទាំង​អស់​ដែល​កើត​មាន​នៅ​ក្រោម​មេឃ នេះ​ហើយ​ជា​ការ​មាន​ទំងន់​ដែល​ព្រះ​បាន​ប្រគល់​មក​ឲ្យ​មនុស្ស​ជាតិ​ប្រឹង​ធ្វើ

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ​ខិត‌ខំ​ស្វែង​រក និង​យក​ប្រាជ្ញា​មក​រិះ‌គិត​ពិចារណា​អំពី​អ្វីៗ​ទាំង​ប៉ុន្មាន ដែល​កើត​មាន​នៅ​ក្រោម​មេឃ​នេះ។ អុលឡោះ​តំរូវ​ឲ្យ​មនុស្ស​លោក​ខ្វល់​ខ្វាយ​ធ្វើ​ការ​យ៉ាង​នឿយ‌ហត់​បំផុត។

សូមមើលជំពូក



សាស្តា 1:13
22 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ត្រូវ​ហូប​អាហារ​ដោយ​បែកញើសមុខ រហូតដល់​អ្នក​ត្រឡប់​ជា​ដី​វិញ ពីព្រោះ​អ្នក​ត្រូវបាន​យក​ចេញពី​ដី​មក​។ ដ្បិត​អ្នក​ជា​ធូលីដី ដូច្នេះ​អ្នក​នឹង​ត្រឡប់​ជា​ធូលីដី​វិញ”។


កិច្ចការ​របស់​ព្រះយេហូវ៉ា​សុទ្ធតែ​ធំឧត្ដម ក៏​ត្រូវបាន​ស្រាវជ្រាវ​ដោយ​អស់អ្នក​ដែល​ពេញចិត្ត​នឹង​កិច្ចការទាំងនោះ​។


អ្នកដែល​ផ្ដាច់ខ្លួនចេញពីគេ គឺ​ស្វែងរក​តែ​ចំណង់​របស់ខ្លួន ហើយ​ប្រឆាំង​នឹង​ប្រាជ្ញាត្រឹមត្រូវ​គ្រប់យ៉ាង​។


ចិត្ត​ដែល​មានការយល់ច្បាស់ ទទួលបាន​ចំណេះដឹង ហើយ​ត្រចៀក​របស់​មនុស្ស​មានប្រាជ្ញា​ក៏​ស្វែងរក​ចំណេះដឹង​ដែរ​។


កូន​របស់ខ្ញុំ​អើយ ចូរ​ប្រគល់​ចិត្ត​របស់អ្នក​ឲ្យ​ខ្ញុំ ហើយ​ឲ្យ​ភ្នែក​របស់អ្នក​រក្សា​ផ្លូវ​របស់ខ្ញុំ​ចុះ​!


ការដែល​លាក់​សេចក្ដី ជា​សិរីរុងរឿង​របស់​ព្រះ រីឯ​ការដែល​ស្រាវជ្រាវរកឃើញ​សេចក្ដី ជា​សិរីរុងរឿង​របស់​បណ្ដា​ស្ដេច​។


ការចាប់ផ្ដើម​នៃ​ប្រាជ្ញា​គឺដូច្នេះ​: ចូរ​ខំប្រឹងឲ្យបាន​ប្រាជ្ញា ចូរ​ខំប្រឹងឲ្យបាន​ការយល់ដឹង​ដោយ​ប្រើ​អ្វីៗ​ទាំងអស់​ដែល​កូន​មាន​!


រួច​ខ្ញុំ​ដាក់ចិត្ត​ដើម្បី​ស្គាល់​ប្រាជ្ញា និង​ដើម្បី​ស្គាល់​ភាពចម្កួត និង​ភាពល្ងង់ នោះ​ខ្ញុំ​បាន​យល់ឃើញ​ថា នេះ​ក៏​ជា​ការដេញចាប់​ខ្យល់​ដែរ​។


ដូចដែល​អ្នក​មិន​ស្គាល់​ផ្លូវ​ដែល​ខ្យល់ដង្ហើម​មកដល់​ឆ្អឹង​នៅក្នុង​ផ្ទៃ​របស់​ស្ត្រី​មានផ្ទៃពោះ​យ៉ាងណា អ្នក​ក៏​មិន​អាច​ស្គាល់​កិច្ចការ​របស់​ព្រះ​ដែល​បង្កើត​របស់សព្វសារពើ​យ៉ាងនោះដែរ​។


កូន​របស់ខ្ញុំ​អើយ លើសពីសេចក្ដីទាំងនេះ​ទៅទៀត ចូរ​ទទួល​ការ​ដាស់តឿន​។ ការ​និពន្ធ​សៀវភៅ​ច្រើន​គ្មាន​ទីបញ្ចប់​ឡើយ ហើយ​ការរៀន​ច្រើន​ក៏​ជា​ការនឿយហត់​ដល់​រាងកាយ​ដែរ​។


តាមពិត អស់ទាំង​ថ្ងៃ​របស់គេ​មានតែ​ទុក្ខសោក ហើយ​កិច្ចការ​របស់គេ​មានតែ​ទុក្ខព្រួយ​។ សូម្បីតែ​នៅ​ពេលយប់​ក៏​ចិត្ត​របស់គេ​មិន​បាន​សម្រាក​ឡើយ​។ នេះ​ក៏​ជា​ការឥតន័យ​ដែរ​។


ពោលគឺ ចំពោះ​មនុស្ស​ដែល​ជាទីគាប់ព្រះហឫទ័យ​ដល់​ព្រះអង្គ ព្រះអង្គ​ប្រទាន​ប្រាជ្ញា ចំណេះដឹង និង​អំណរ រីឯ​ចំពោះ​មនុស្សបាប​វិញ ព្រះអង្គ​ប្រទាន​បន្ទុក​ឲ្យ​ប្រមូល និង​បង្គរ ដើម្បី​ប្រគល់​ដល់​មនុស្ស​ដែល​ជាទីគាប់ព្រះហឫទ័យ​ដល់​ព្រះ​។ នេះ​ក៏​ជា​ការឥតន័យ និង​ជា​ការដេញចាប់​ខ្យល់​ដែរ​៕


ខ្ញុំ​បាន​ឃើញ​បន្ទុក​ដែល​ព្រះ​បាន​ដាក់​លើ​មនុស្សលោក ឲ្យ​បាន​រវល់​នឹង​វា​។


ព្រះអង្គ​បាន​ធ្វើឲ្យ​អ្វីៗ​ទាំងអស់​បាន​ល្អប្រពៃ តាម​ពេលវេលា​របស់វា​។ មួយវិញទៀត ព្រះអង្គ​បាន​ដាក់​សេចក្ដីអស់កល្បជានិច្ច​ក្នុង​ចិត្ត​របស់មនុស្ស​។ ទោះបីជាដូច្នេះក៏ដោយ ក៏​មនុស្ស​រកយល់​កិច្ចការ​ដែល​ព្រះ​ទ្រង់​ធ្វើ​តាំងពី​ដំបូង​ដល់​ចប់ មិនបានឡើយ​។


ខ្ញុំ​បាន​ឃើញ​ដែរ​ថា អស់ទាំង​ការនឿយហត់ និង​អស់ទាំង​ការស្ទាត់ជំនាញ​ក្នុង​ការងារ គឺចេញពី​ចិត្តច្រណែន​របស់​មនុស្ស​ចំពោះ​អ្នកជិតខាង​របស់ខ្លួន​។ នេះ​ក៏​ជា​ការឥតន័យ និង​ជា​ការដេញចាប់​ខ្យល់​ដែរ​!


គឺ​មាន​ម្នាក់​ដែល​នៅតែឯងឥតមានគូ ក៏​គ្មាន​កូន ឬ​បងប្អូន​ដែរ ប៉ុន្តែ​អស់ទាំង​ការនឿយហត់​របស់គាត់​គ្មាន​ទីបញ្ចប់​ឡើយ ហើយ​ភ្នែក​របស់គាត់​ក៏​មិន​ស្កប់ស្កល់​នឹង​ទ្រព្យសម្បត្តិ​ដែរ​។ គាត់មិនដែលសួរថា​៖ “តើ​អញ​ប្រឹងប្រែងធ្វើការ ហើយ​បង្អត់​ខ្លួនអញ​ពី​ការសប្បាយរីករាយ ដើម្បី​អ្នកណា​?”។ នេះ​ក៏​ជា​ការឥតន័យ និង​ជា​បន្ទុក​ដ៏ធ្ងន់​ដែរ​!


ខ្ញុំ​បាន​បែរ​ចិត្ត​ខ្ញុំ​មក ដើម្បី​យល់ សង្កេត ហើយ​ស្វែងរក​ប្រាជ្ញា និង​គោលការណ៍ ព្រមទាំង​ដើម្បី​យល់​ថា​ការអាក្រក់​ជា​សេចក្ដីល្ងីល្ងើ ហើយ​ភាពល្ងង់​ជា​សេចក្ដីចម្កួត​។


ខ្ញុំ​បាន​ឃើញ​ការទាំងអស់​នេះ ហើយ​ដាក់ចិត្ត​ចំពោះ​កិច្ចការ​ទាំងអស់​ដែល​ត្រូវបាន​ធ្វើ​នៅក្រោម​ថ្ងៃ គឺថា​ជួនកាល​មាន​មនុស្ស​ត្រួតត្រា​លើ​មនុស្សដទៃ ជា​អន្តរាយ​ដល់​ខ្លួន​វិញ​។


ចូរ​រិះគិត​អំពី​សេចក្ដីទាំងនេះ ហើយ​ផ្ដាច់ខ្លួន​ទៅក្នុង​សេចក្ដី​ទាំងនេះ ដើម្បីឲ្យ​ការចម្រើនឡើង​របស់អ្នក​បាន​ជាក់ច្បាស់​ដល់​ទាំងអស់គ្នា​។