សាស្តា 12:12 - ព្រះគម្ពីរខ្មែរសាកល12 កូនរបស់ខ្ញុំអើយ លើសពីសេចក្ដីទាំងនេះទៅទៀត ចូរទទួលការដាស់តឿន។ ការនិពន្ធសៀវភៅច្រើនគ្មានទីបញ្ចប់ឡើយ ហើយការរៀនច្រើនក៏ជាការនឿយហត់ដល់រាងកាយដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 មួយទៀត កូនអើយ ចូរទទួលដំបូន្មានចុះ ដ្បិតការដែលធ្វើសៀវភៅជាច្រើន មិនចេះអស់មិនចេះហើយឡើយ ហើយការដែលរៀនជាច្រើន រមែងនាំឲ្យអផ្សុកដល់រូបសាច់។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 កូនអើយ កុំបន្ថែមអ្វីពីលើពាក្យប្រៀនប្រដៅនេះឡើយ។ សៀវភៅដែលគេអាចសរសេរបានមានចំនួនច្រើនឥតគណនា ហើយការសិក្សាច្រើនរមែងធ្វើឲ្យរូបកាយនឿយហត់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 ១ទៀត កូនអើយ ចូរទទួលដំបូន្មានចុះ ដ្បិតការដែលធ្វើសៀវភៅជាច្រើន នោះមិនចេះអស់មិនចេះហើយឡើយ ហើយការដែលរៀនជាច្រើន នោះរមែងនាំឲ្យអផ្សុកដល់រូបសាច់។ សូមមើលជំពូកអាល់គីតាប12 កូនអើយ កុំបន្ថែមអ្វីពីលើពាក្យប្រៀនប្រដៅនេះឡើយ។ សៀវភៅដែលគេអាចសរសេរបានមានចំនួនច្រើនឥតគណនា ហើយការសិក្សាច្រើនរមែងធ្វើឲ្យរូបកាយនឿយហត់។ សូមមើលជំពូក |