Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 11:5 - ព្រះគម្ពីរខ្មែរសាកល

5 ដូចដែល​អ្នក​មិន​ស្គាល់​ផ្លូវ​ដែល​ខ្យល់ដង្ហើម​មកដល់​ឆ្អឹង​នៅក្នុង​ផ្ទៃ​របស់​ស្ត្រី​មានផ្ទៃពោះ​យ៉ាងណា អ្នក​ក៏​មិន​អាច​ស្គាល់​កិច្ចការ​របស់​ព្រះ​ដែល​បង្កើត​របស់សព្វសារពើ​យ៉ាងនោះដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ឯង​មិន​ស្គាល់​ផ្លូវ​នៃ​វិញ្ញាណ ដែល​បណ្ដាល​ឲ្យ​កូន​កើត​ឡើង​នៅ​ក្នុង​ផ្ទៃ​របស់​ស្ត្រី​ដែល​មាន​ទម្ងន់​ជា​យ៉ាង​ណា នោះ​ក៏​មិន​ស្គាល់​កិច្ច‌ការ​របស់​ព្រះ ដែល​ជា​អ្នក​ធ្វើ​គ្រប់​ការ​ទាំង​អស់​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 បើ​អ្នក​មិន​ដឹង​ថា ខ្យល់​ដង្ហើម​មក​ពី​ណា ឬ​មិន​ដឹង​ពី​របៀប​ដែល​ទារក​កកើត​ក្នុង​ផ្ទៃ​ម្ដាយ​ទេ​នោះ អ្នក​ក៏​មិន​ស្គាល់​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌ជាម្ចាស់ ដែល​បាន​បង្កើត​អ្វីៗ​ទាំង​អស់​មក​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ឯង​មិន​ស្គាល់​ផ្លូវ​នៃ​វិញ្ញាណ ដែល​បណ្តាល​ឲ្យ​កូន​កើត​ឡើងនៅ​ក្នុង​ផ្ទៃ​របស់​ស្ត្រី​ដែល​មាន​ទំងន់​ជា​យ៉ាង​ណា នោះ​ក៏​មិន​ស្គាល់​ការ​របស់​ព្រះ ដែល​ទ្រង់​ធ្វើ​គ្រប់​ទាំង​អស់​យ៉ាង​នោះ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 បើ​អ្នក​មិន​ដឹង​ថា ខ្យល់​ដង្ហើម​មក​ពី​ណា ឬ​មិន​ដឹង​ពី​របៀប​ដែល​ទារក​កកើត​ក្នុង​ផ្ទៃ​ម្ដាយ​ទេ​នោះ អ្នក​ក៏​មិន​ស្គាល់​ស្នា​ដៃ​របស់​អុលឡោះដែល​បាន​បង្កើត​អ្វីៗ​ទាំង​អស់​មក​ដែរ។

សូមមើលជំពូក ចម្លង




សាស្តា 11:5
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​អើយ អស់ទាំង​ស្នាព្រះហស្ត​របស់ព្រះអង្គ​មានច្រើន​យ៉ាងណាហ្ន៎​! ព្រះអង្គ​បាន​បង្កើត​ទាំងអស់​នេះ​ដោយ​ព្រះប្រាជ្ញាញាណ​; ផែនដី​ពោរពេញ​ទៅដោយ​អ្វីដែលព្រះអង្គបាននិម្មិតបង្កើត​។


ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃទូលបង្គំ​អើយ កិច្ចការដ៏អស្ចារ្យ​ដែល​ព្រះអង្គ​បាន​ធ្វើ និង​គម្រោង​របស់ព្រះអង្គ​សម្រាប់​យើងខ្ញុំ មាន​ច្រើន​ណាស់ គ្មានអ្នកណា​អាច​ប្រៀបផ្ទឹម​នឹង​ព្រះអង្គ​បាន​ឡើយ​; ទោះបីជា​ទូលបង្គំ​ប្រកាស ហើយ​រៀបរាប់​ក៏ដោយ ក៏​វា​ច្រើន​ហួស​នឹង​ថ្លែង​!


ព្រះយេហូវ៉ា​អើយ កិច្ចការ​របស់ព្រះអង្គ​ធំអស្ចារ្យ​យ៉ាងណាហ្ន៎​! គំនិត​របស់ព្រះអង្គ​ជ្រៅ​ក្រៃលែង​!


ខ្ញុំ​បាន​ដាក់ចិត្ត​ដើម្បី​ស្វែងរក និង​សង្កេត​ដោយ​ប្រាជ្ញា ពី​គ្រប់ការទាំងអស់​ដែល​ត្រូវបាន​ធ្វើ​នៅក្រោម​មេឃ នោះ​វា​ជា​បន្ទុក​ដ៏ធ្ងន់​ដែល​ព្រះ​បាន​ដាក់​លើ​មនុស្សលោក ឲ្យ​បាន​រវល់​នឹង​វា​។


ខ្យល់​បក់​ទៅ​ទិសខាងត្បូង រួច​វិល​ទៅ​ទិសខាងជើង​វិញ គឺ​បក់​វិលទៅវិលមក ហើយ​ខ្យល់​ក៏​ត្រឡប់មកវិញ តាម​វដ្ដ​របស់វា​។


អ្នកដែល​ចេះតែ​សង្កេតមើល​ខ្យល់ នឹង​មិន​សាបព្រោះ​ឡើយ ហើយ​អ្នកដែល​ចេះតែ​សម្លឹងមើល​ពពក ក៏​នឹង​មិន​ច្រូតកាត់​ដែរ​។


ខ្ញុំ​បាន​ឃើញ​បន្ទុក​ដែល​ព្រះ​បាន​ដាក់​លើ​មនុស្សលោក ឲ្យ​បាន​រវល់​នឹង​វា​។


ព្រះអង្គ​បាន​ធ្វើឲ្យ​អ្វីៗ​ទាំងអស់​បាន​ល្អប្រពៃ តាម​ពេលវេលា​របស់វា​។ មួយវិញទៀត ព្រះអង្គ​បាន​ដាក់​សេចក្ដីអស់កល្បជានិច្ច​ក្នុង​ចិត្ត​របស់មនុស្ស​។ ទោះបីជាដូច្នេះក៏ដោយ ក៏​មនុស្ស​រកយល់​កិច្ចការ​ដែល​ព្រះ​ទ្រង់​ធ្វើ​តាំងពី​ដំបូង​ដល់​ចប់ មិនបានឡើយ​។


អ្វី​ដែល​មាននៅ គឺ​នៅឆ្ងាយ ហើយ​ជ្រៅក្រៃលែង តើ​នរណា​អាច​រុករក​វា​បាន​?


នោះ​ខ្ញុំ​បាន​យល់ឃើញ​ពី​កិច្ចការ​ទាំងអស់​របស់​ព្រះ​ថា មនុស្ស​រកយល់​មិនបាន​នូវ​កិច្ចការ​ដែល​ត្រូវបាន​ធ្វើ​នៅក្រោម​ថ្ងៃ​ឡើយ ទោះបីជា​មនុស្ស​ប្រឹងប្រែង​ស្វែងរក​ក៏ដោយ ក៏​គេ​រកយល់​មិនបាន​ដែរ​។ ទោះបីជា​មនុស្ស​មានប្រាជ្ញា​អះអាងថា​ដឹង​ក៏ដោយ ក៏​គេ​រកយល់​មិនបានដែរ​៕


តើ​អ្នក​មិន​បាន​ដឹង​ទេ​ឬ​? តើ​អ្នក​មិន​បាន​ឮ​ទេ​ឬ​? ព្រះ​ដ៏អស់កល្ប គឺ​ព្រះយេហូវ៉ា​ជា​ព្រះអាទិករ​នៃ​ចុងបំផុត​នៃ​ផែនដី​។ ព្រះអង្គ​មិន​ល្វើយ​ឡើយ ក៏​មិន​អស់កម្លាំង​ផង​; ការយល់ដឹង​របស់ព្រះអង្គ​វាស់ស្ទង់​មិនបានឡើយ​។


ខ្យល់បក់​ទៅ​កន្លែងណាដែល​វា​ចង់ ហើយ​អ្នក​ឮ​សំឡេង​របស់​វា ប៉ុន្តែ​អ្នក​មិន​ដឹង​ថា វា​មក​ពី​ទីណា ឬ​ទៅ​ទីណា​ទេ អស់អ្នក​ដែល​កើតមក​ពី​ព្រះវិញ្ញាណ​ក៏ដូច្នោះដែរ”។


ឱ ទ្រព្យសម្បត្តិ ព្រះប្រាជ្ញាញាណ និង​ចំណេះ​របស់​ព្រះ​ជ្រាលជ្រៅ​ណាស់ហ្ន៎​! ការសម្រេច​របស់​ព្រះអង្គ​ស្វែងយល់​ម្ដេចបាន​! មាគ៌ា​របស់​ព្រះអង្គ​វាស់ស្ទង់​ម្ដេចបាន​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម