Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 1:17 - ព្រះគម្ពីរខ្មែរសាកល

17 រួច​ខ្ញុំ​ដាក់ចិត្ត​ដើម្បី​ស្គាល់​ប្រាជ្ញា និង​ដើម្បី​ស្គាល់​ភាពចម្កួត និង​ភាពល្ងង់ នោះ​ខ្ញុំ​បាន​យល់ឃើញ​ថា នេះ​ក៏​ជា​ការដេញចាប់​ខ្យល់​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 យើង​ក៏​បាន​ផ្ចង់​ចិត្ត​ឲ្យ​ស្គាល់​ប្រាជ្ញា ព្រម​ទាំង​សេចក្ដី​ចម្កួត និង​ការ​ផ្តេស‌ផ្តាស។ ខ្ញុំ​យល់​ឃើញ​ថា ការ​នេះ​ដូច​គ្នា ក៏​មិន​ខុស​ពី​ដេញ​ចាប់​ខ្យល់​ដែរ ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ខ្ញុំ​ខិត‌ខំ​ស្វែង​យល់​អំពី​ប្រាជ្ញា ព្រម​ទាំង​ស្វែង​យល់​អំពី​ភាព​លេលា និង​ការ​វង្វេង​ស្មារតី។ ខ្ញុំ​យល់​ឃើញ​ថា សូម្បី​តែ​ត្រង់​នេះ​ក៏​ដូច​ដេញ​ចាប់​ខ្យល់​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 យើង​ក៏​បាន​ផ្ចង់​ចិត្ត​ឲ្យ​បាន​ស្គាល់​ប្រាជ្ញា ព្រម​ទាំង​សេចក្ដី​ចំកួត នឹង​សេចក្ដី​ផ្តេស‌ផ្តាស ក៏​យល់​ឃើញ​ថា ការ​នោះ​ជា​អសារ​ឥត​ការ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ខ្ញុំ​ខិត‌ខំ​ស្វែង​យល់​អំពី​ប្រាជ្ញា ព្រម​ទាំង​ស្វែង​យល់​អំពី​ភាព​លេលា និង​ការ​វង្វេង​ស្មារតី។ ខ្ញុំ​យល់​ឃើញ​ថា សូម្បី​តែ​ត្រង់​នេះ​ក៏​ដូច​ដេញ​ចាប់​ខ្យល់​ដែរ

សូមមើលជំពូក ចម្លង




សាស្តា 1:17
14 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅពេល​ខ្ញុំ​ជញ្ជឹងគិត​ដើម្បី​យល់​ការនេះ វា​ជា​ទុក្ខវេទនា​ក្នុង​ភ្នែក​ខ្ញុំ


“សេចក្ដីឥតន័យ​លើ​អស់ទាំង​សេចក្ដីឥតន័យ​!”។ សាស្ដា​ពោលថា​៖ “អ្វីៗ​ទាំងអស់​សុទ្ធតែ​ឥតន័យ​!”។


ដោយហេតុនេះ ខ្ញុំ​បាន​ស្អប់​ជីវិត ពីព្រោះ​កិច្ចការ​ដែល​ត្រូវបាន​ធ្វើ​នៅក្រោម​ថ្ងៃ គួរឲ្យព្រួយចិត្ត​សម្រាប់​ខ្ញុំ​។ ដ្បិត​ការទាំងអស់​សុទ្ធតែជា​ការឥតន័យ និង​ជា​ការដេញចាប់​ខ្យល់​។


ដោយ​ចិត្ត​របស់ខ្ញុំ​នៅតែ​ដឹកនាំ​ដោយ​ប្រាជ្ញា ខ្ញុំ​បាន​សង្កេត​ក្នុង​ចិត្ត​ខ្ញុំ​ថា តើធ្វើឲ្យ​សាច់ឈាម​របស់ខ្ញុំ​ស្រួល​ដោយ​ស្រាទំពាំងបាយជូរ ព្រមទាំង​ចាប់​ភាពល្ងង់​ឲ្យ​ជាប់​យ៉ាងដូចម្ដេច រហូតទាល់តែ​បាន​ឃើញថា អ្វី​ជាការ​ល្អ​សម្រាប់ឲ្យ​មនុស្សលោក​ធ្វើ​នៅក្រោម​មេឃ ក្នុង​ថ្ងៃដ៏តិចតួចនៃជីវិត​របស់ពួកគេ​។


ដ្បិត​វាសនា​របស់​មនុស្សលោក និង​វាសនា​របស់​សត្វ គឺ​មាន​វាសនា​ដូចគ្នា​សម្រាប់​ពួកទាំងពីរ​; ដូចដែល​ការស្លាប់​របស់មួយនេះ​ជា​យ៉ាងណា ការស្លាប់​របស់មួយនោះ​ក៏​ជា​យ៉ាងនោះដែរ ហើយ​ទាំងអស់​មាន​ដង្ហើម​ដូចគ្នា​; មនុស្ស​គ្មានអ្វី​ពិសេស​ជាង​សត្វ​ឡើយ ដ្បិត​ទាំងអស់​សុទ្ធតែ​ឥតន័យ​។


ខ្ញុំ​បាន​ឃើញ​ដែរ​ថា អស់ទាំង​ការនឿយហត់ និង​អស់ទាំង​ការស្ទាត់ជំនាញ​ក្នុង​ការងារ គឺចេញពី​ចិត្តច្រណែន​របស់​មនុស្ស​ចំពោះ​អ្នកជិតខាង​របស់ខ្លួន​។ នេះ​ក៏​ជា​ការឥតន័យ និង​ជា​ការដេញចាប់​ខ្យល់​ដែរ​!


ដៃ​ម្ខាង​ពេញ​ដោយ​ភាពស្ងប់ស្ងៀម ប្រសើរ​ជាង​ដៃ​ទាំងពីរ​ពេញ​ដោយ​ការនឿយហត់ និង​ការដេញចាប់​ខ្យល់​។


អ្វីដែល​ភ្នែក​មើលឃើញ ប្រសើរ​ជាង​ចិត្ត​ដែល​ស្រមើស្រមៃ​។ នេះ​ក៏​ជា​ការឥតន័យ និង​ជា​ការដេញចាប់​ខ្យល់​ដែរ​!


នៅពេល​ខ្ញុំ​ដាក់ចិត្ត​ឲ្យ​យល់​ប្រាជ្ញា និង​ឲ្យ​ឃើញ​បន្ទុក​ដែល​ត្រូវបាន​ធ្វើ​នៅលើ​ផែនដី​——​ដ្បិត​មាន​អ្នកខ្លះ​មិន​ឃើញ​ដំណេក​ក្នុង​ភ្នែក​របស់ខ្លួន ទាំង​យប់​ទាំង​ថ្ងៃ​——


នេះ​ហើយ ជាការ​អាក្រក់​មួយ​ក្នុង​ការទាំងអស់​ដែល​ត្រូវបាន​ធ្វើ​នៅក្រោម​ថ្ងៃ គឺ​មាន​វាសនា​តែមួយ​សម្រាប់​មនុស្ស​ទាំងអស់​។ លើសពីនេះទៅទៀត ចិត្ត​របស់​មនុស្សលោក​ពេញ​ដោយ​សេចក្ដី​អាក្រក់ ហើយ​មាន​ភាពចម្កួត​នៅក្នុង​ចិត្ត​អស់មួយជីវិត​របស់ពួកគេ រួច​ក្រោយមក ពួកគេ​ទៅឯ​មនុស្ស​ស្លាប់​។


ផ្ទុយទៅវិញ ចូរ​ពិចារណា​គ្រប់ការទាំងអស់ ហើយ​កាន់ខ្ជាប់​នូវ​ការល្អ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម