ទូលបង្គំបានដូចជាប្រផ្នូលដល់មនុស្សជាច្រើន ប៉ុន្តែព្រះអង្គជាជម្រកដ៏រឹងមាំរបស់ទូលបង្គំ។
សាការី 3:8 - ព្រះគម្ពីរខ្មែរសាកល “‘មហាបូជាចារ្យយ៉ូស្វេអើយ ឥឡូវនេះអ្នក និងពួកគូកនរបស់អ្នកដែលអង្គុយនៅចំពោះអ្នកត្រូវស្ដាប់ ដ្បិតពួកគេជាមនុស្សដែលជាទីសម្គាល់។ មើល៍! យើងនឹងនាំអ្នកបម្រើរបស់យើងមក គឺ “លំពង់”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱយេសួរជាសម្ដេចសង្ឃអើយ ចូរស្តាប់ឥឡូវ ព្រមទាំងពួកអ្នកដែលអង្គុយជាមួយអ្នកផង ព្រោះគេជាពួកអស្ចារ្យ ដ្បិតយើងនឹងឲ្យអ្នកបម្រើរបស់យើង "លំពង់" ចេញមក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ មហាបូជាចារ្យយេសួរអើយ ចូរស្ដាប់! រីឯអ្នកឯទៀតៗដែលធ្វើការជាមួយអ្នក ក៏ត្រូវស្ដាប់ដែរ ដ្បិតអ្នករាល់គ្នាជាប្រផ្នូលអំពីកិច្ចការដែលនឹងកើតមាន។ យើងនឹងនាំ “ពន្លក” ជាអ្នកបម្រើរបស់យើងមក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱយេសួរជាសំដេចសង្ឃអើយ ចូរស្តាប់ឥឡូវ ព្រមទាំងពួកអ្នកដែលអង្គុយជាមួយនឹងឯងផង ព្រោះគេជាពួកដែលជាទីអស្ចារ្យ ដ្បិតមើល អញនឹងឲ្យអ្នកបំរើរបស់អញឈ្មោះ«លំពង់»ចេញមក អាល់គីតាប ដូច្នេះ មូស្ទីយេសួរអើយ ចូរស្ដាប់! រីឯអ្នកឯទៀតៗដែលធ្វើការជាមួយអ្នក ក៏ត្រូវស្ដាប់ដែរ ដ្បិតអ្នករាល់គ្នាជាប្រផ្នូលអំពីកិច្ចការដែលនឹងកើតមាន។ យើងនឹងនាំ “ពន្លក” ជាអ្នកបម្រើរបស់យើងមក។ |
ទូលបង្គំបានដូចជាប្រផ្នូលដល់មនុស្សជាច្រើន ប៉ុន្តែព្រះអង្គជាជម្រកដ៏រឹងមាំរបស់ទូលបង្គំ។
នោះព្រះយេហូវ៉ាមានបន្ទូលថា៖ “ដូចដែលអេសាយអ្នកបម្រើរបស់យើងបានដើរអាក្រាត ទាំងជើងទទេក្នុងបីឆ្នាំ ទុកជាទីសម្គាល់ និងជាប្រផ្នូលទាស់នឹងអេហ្ស៊ីប និងអេត្យូពីយ៉ាងណា
នៅថ្ងៃនោះ លំពង់របស់ព្រះយេហូវ៉ានឹងមានភាពឧត្ដុង្គឧត្ដម និងសិរីរុងរឿង ហើយផលផ្លែរបស់ទឹកដីនោះនឹងបានជាមោទនភាព និងជាលម្អដល់អ្នកដែលរួចជីវិតនៃអ៊ីស្រាអែល។
“មើល៍! អ្នកបម្រើរបស់យើងដែលយើងទ្រទ្រង់ អ្នកដែលត្រូវបានជ្រើសរើសរបស់យើង ដែលយើងពេញចិត្ត។ យើងបានដាក់វិញ្ញាណរបស់យើងលើគាត់ ហើយគាត់នឹងនាំមកនូវសេចក្ដីយុត្តិធម៌ដល់ប្រជាជាតិនានា។
ព្រះអង្គមានបន្ទូលនឹងខ្ញុំថា៖ “អ្នកជាអ្នកបម្រើរបស់យើង គឺអ៊ីស្រាអែលដែលយើងនឹងត្រូវបានលើកតម្កើងសិរីរុងរឿងតាមរយៈអ្នក”។
ឥឡូវនេះ ព្រះយេហូវ៉ាជាអ្នកដែលសូនខ្ញុំតាំងពីផ្ទៃម្ដាយឲ្យបានជាបាវបម្រើរបស់ព្រះអង្គ ដើម្បីនាំយ៉ាកុបមករកព្រះអង្គវិញ និងដើម្បីឲ្យអ៊ីស្រាអែលត្រូវបានប្រមូលមកឯព្រះអង្គ ព្រះអង្គមានបន្ទូល ——ដ្បិតខ្ញុំត្រូវបានលើកតម្កើងនៅចំពោះព្រះនេត្ររបស់ព្រះយេហូវ៉ា ហើយព្រះរបស់ខ្ញុំបានជាកម្លាំងរបស់ខ្ញុំ——
មើល៍! អ្នកបម្រើរបស់យើងនឹងប្រព្រឹត្តដោយប្រាជ្ញា លោកនឹងឡើងខ្ពស់ ហើយត្រូវបានតម្កើងឡើង ព្រមទាំងត្រូវបានលើកឲ្យខ្ពស់យ៉ាងក្រៃលែង។
ក្រោយពីទុក្ខវេទនានៃព្រលឹងរបស់លោក លោកនឹងឃើញពន្លឺ នោះលោកនឹងស្កប់ចិត្តផង។ “អ្នកបម្រើដ៏សុចរិតរបស់យើង នឹងធ្វើឲ្យមនុស្សជាច្រើនត្រូវបានរាប់ជាសុចរិតដោយការស្គាល់គាត់ ហើយគាត់នឹងផ្ទុកសេចក្ដីទុច្ចរិតរបស់ពួកគេ។
ដ្បិតលោកធំឡើងនៅចំពោះព្រះអង្គ ដូចជារុក្ខជាតិខ្ចី ក៏ធំឡើងដូចជាឫសពីក្នុងដីហួតហែង; លោកមិនមានរូបឆោម ក៏គ្មានអានុភាពដែលធ្វើឲ្យពួកយើងចាប់អារម្មណ៍នឹងលោកទេ ហើយគ្មានសម្រស់ដែលធ្វើឲ្យពួកយើងប្រាថ្នាចង់បានលោកឡើយ។
មើល៍! ខ្ញុំ និងកូនៗ ដែលព្រះយេហូវ៉ាបានប្រទានមកខ្ញុំ ជាទីសម្គាល់ និងជាការអស្ចារ្យនៅក្នុងអ៊ីស្រាអែល គឺមកពីព្រះយេហូវ៉ានៃពលបរិវារដែលគង់នៅភ្នំស៊ីយ៉ូន។
ហើយប្រាប់គាត់ថា: ‘ព្រះយេហូវ៉ានៃពលបរិវារបានមានបន្ទូលដូច្នេះថា: មើល៍! មនុស្សដែលមានឈ្មោះថា “លំពង់” នឹងដុះឡើងពីកន្លែងរបស់ខ្លួន ហើយសាងសង់ព្រះវិហាររបស់ព្រះយេហូវ៉ា។