សាការី 3:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 ឱយេសួរជាសម្ដេចសង្ឃអើយ ចូរស្តាប់ឥឡូវ ព្រមទាំងពួកអ្នកដែលអង្គុយជាមួយអ្នកផង ព្រោះគេជាពួកអស្ចារ្យ ដ្បិតយើងនឹងឲ្យអ្នកបម្រើរបស់យើង "លំពង់" ចេញមក។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល8 “‘មហាបូជាចារ្យយ៉ូស្វេអើយ ឥឡូវនេះអ្នក និងពួកគូកនរបស់អ្នកដែលអង្គុយនៅចំពោះអ្នកត្រូវស្ដាប់ ដ្បិតពួកគេជាមនុស្សដែលជាទីសម្គាល់។ មើល៍! យើងនឹងនាំអ្នកបម្រើរបស់យើងមក គឺ “លំពង់”។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 ដូច្នេះ មហាបូជាចារ្យយេសួរអើយ ចូរស្ដាប់! រីឯអ្នកឯទៀតៗដែលធ្វើការជាមួយអ្នក ក៏ត្រូវស្ដាប់ដែរ ដ្បិតអ្នករាល់គ្នាជាប្រផ្នូលអំពីកិច្ចការដែលនឹងកើតមាន។ យើងនឹងនាំ “ពន្លក” ជាអ្នកបម្រើរបស់យើងមក។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 ឱយេសួរជាសំដេចសង្ឃអើយ ចូរស្តាប់ឥឡូវ ព្រមទាំងពួកអ្នកដែលអង្គុយជាមួយនឹងឯងផង ព្រោះគេជាពួកដែលជាទីអស្ចារ្យ ដ្បិតមើល អញនឹងឲ្យអ្នកបំរើរបស់អញឈ្មោះ«លំពង់»ចេញមក សូមមើលជំពូកអាល់គីតាប8 ដូច្នេះ មូស្ទីយេសួរអើយ ចូរស្ដាប់! រីឯអ្នកឯទៀតៗដែលធ្វើការជាមួយអ្នក ក៏ត្រូវស្ដាប់ដែរ ដ្បិតអ្នករាល់គ្នាជាប្រផ្នូលអំពីកិច្ចការដែលនឹងកើតមាន។ យើងនឹងនាំ “ពន្លក” ជាអ្នកបម្រើរបស់យើងមក។ សូមមើលជំពូក |
ឥឡូវនេះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំ ជាព្រះដែលជបបង្កើតខ្ញុំនៅក្នុងផ្ទៃម្តាយ ដើម្បីឲ្យបានធ្វើជាអ្នកបម្រើព្រះអង្គ សម្រាប់នឹងនាំពួកយ៉ាកុបមកឯព្រះអង្គវិញ ហើយឲ្យពួកអ៊ីស្រាអែលបានមូលមកឯព្រះអង្គ ដ្បិតខ្ញុំជាទីរាប់អាននៅព្រះនេត្រព្រះយេហូវ៉ា ហើយព្រះនៃខ្ញុំព្រះអង្គជាកម្លាំងខ្ញុំ។