ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




វិវរណៈ 19:6 - ព្រះគម្ពីរខ្មែរសាកល

បន្ទាប់មក ខ្ញុំ​ឮ​អ្វី​ដូចជា​សំឡេង​របស់​ហ្វូងមនុស្ស​មួយក្រុម​ធំ ដូចជា​សូរសន្ធឹក​របស់​ទឹក​ដ៏ច្រើន និង​ដូចជា​សូរសន្ធឹក​ផ្គរលាន់​យ៉ាងខ្លាំង ពោលឡើងថា​៖ “ហាលេលូយ៉ា​! ដ្បិត​ព្រះអម្ចាស់​ជា​ព្រះ​នៃយើង ជា​ព្រះដ៏មានព្រះចេស្ដា បាន​សោយរាជ្យ​ហើយ​!

សូមមើលជំពូក

Khmer Christian Bible

ខ្ញុំ​បាន​ឮ​សំឡេង​ដូច​ជា​សំឡេង​របស់​មនុស្ស​ជា​ច្រើន​ ហើយ​ដូច​ជា​សំឡេង​ទឹក​ជា​ច្រើន​ និង​ដូច​ជា​សំឡេង​ផ្គរលាន់​យ៉ាង​ខ្លាំង​ បន្លឺ​ឡើង​ថា៖​ «ហាលេលូយ៉ា!​ ដ្បិត​ព្រះអម្ចាស់​ជា​ព្រះ​របស់​យើង​ ជា​ព្រះ​ដ៏​មាន​ព្រះចេស្ដា​លើ​អ្វីៗ​ទាំង​អស់​បាន​សោយរាជ្យ​ហើយ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បន្ទាប់​មក ខ្ញុំ​ឮ​សូរ​ដូច​ជា​សំឡេង​មនុស្ស​ច្រើន​កុះករ ដូច​ស្នូរ​សន្ធឹក​មហា​សាគរ ហើយ​ដូច​សូរ​ផ្គរ​លាន់​យ៉ាង​ខ្លាំង​ថា៖ «ហាលេ‌លូយ៉ា ដ្បិត​ព្រះ‌អម្ចាស់​ដ៏​ជា​ព្រះ ដែល​មាន​ព្រះ‌ចេស្តា​បំផុត ទ្រង់​សោយ​រាជ្យ​ឡើង​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ ខ្ញុំ​ឮ​ហាក់​ដូច​ជា​មាន​សំឡេង​បណ្ដា‌ជន​ដ៏​ច្រើន​កុះ‌ករ ដូច​ជា​មាន​ស្នូរ​សន្ធឹក​មហា​សាគរ និង​ដូច​ជា​មាន​ស្នូរ​ផ្គរ‌លាន់​យ៉ាង​ខ្លាំង​ថា៖ «ហាលេ‌លូយ៉ា! ដ្បិត​ព្រះ‌ជា‌អម្ចាស់​ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្ដា​លើ​អ្វីៗ​ទាំង​អស់ ទ្រង់​បាន​តាំង​ព្រះ‌រាជ្យ​របស់​ព្រះអង្គ​ហើយ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ខ្ញុំ​ឮ​សូរ​ដូច​ជា​សំឡេង​នៃ​មនុស្ស​១​ហ្វូង​យ៉ាង​ធំ ដូច​សូរ​ទឹក​ច្រើន ហើយ​ដូច​សូរ​ផ្គរ‌លាន់​យ៉ាង​ខ្លាំង​ថា ហាលេ‌លូយ៉ា ដ្បិត​ព្រះ‌អម្ចាស់​ដ៏​ជា​ព្រះ ដែល​មាន​ព្រះ‌ចេស្តា​បំផុត ទ្រង់​សោយ‌រាជ្យ​ឡើង​ហើយ

សូមមើលជំពូក

អាល់គីតាប

ពេល​នោះ​ខ្ញុំ​ឮ​ហាក់​ដូច​ជា​មាន​សំឡេង​បណ្ដា‌ជន​ដ៏​ច្រើន​កុះ‌ករ ដូច​ជា​មាន​ស្នូរ​សន្ធឹក​មហា​សាគរ និង​ដូច​ជា​មាន​ស្នូរ​ផ្គរ‌លាន់​យ៉ាង​ខ្លាំង​ថា៖ «ចូរ​សរសើរ‌តម្កើង​អុលឡោះ​! ដ្បិត​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដ៏​មាន​អំណាច​លើ​អ្វីៗ​ទាំង​អស់ ទ្រង់​បាន​តាំង​រាជ្យ​របស់​ទ្រង់​ហើយ

សូមមើលជំពូក



វិវរណៈ 19:6
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ព្រះយេហូវ៉ា​ជា​ព្រះ​ដ៏ខ្ពស់បំផុត គឺ​គួរឲ្យកោតខ្លាច ព្រះអង្គជា​ព្រះមហាក្សត្រ​ដ៏ធំឧត្ដម​លើ​ផែនដី​ទាំងមូល​។


ដ្បិត​ព្រះ​ជា​ព្រះមហាក្សត្រ​នៃ​ផែនដី​ទាំងមូល ចូរ​ច្រៀងសរសើរតម្កើង​ដោយទំនុក​ម៉ាស្គីល​!


សំឡេង​ផ្គរលាន់​របស់ព្រះអង្គ​នៅក្នុង​ខ្យល់កួច ផ្លេកបន្ទោរ​បាន​បំភ្លឺ​ពិភពលោក ហើយ​ផែនដី​បាន​ញ័រ ព្រមទាំង​រញ្ជួយ​ផង​។


ព្រះយេហូវ៉ា​ទ្រង់​គ្រងរាជ្យ ព្រះអង្គ​បាន​ពាក់​ភាពឧត្ដុង្គឧត្ដម​ជាព្រះពស្ត្រ​! ព្រះយេហូវ៉ា​បាន​ពាក់​ភាពឧត្ដុង្គឧត្ដម​ជាព្រះពស្ត្រ ហើយ​ក្រវាត់​អង្គទ្រង់​ដោយ​ព្រះចេស្ដា នោះ​ពិភពលោក​ក៏​ត្រូវបាន​តាំងឡើង​ឥត​រង្គើ​ឡើយ​។


ព្រះយេហូវ៉ា​ទ្រង់​គ្រងរាជ្យ ចូរឲ្យ​ផែនដី​ត្រេកអរ​! ចូរឲ្យ​កោះ​ជាច្រើន​អរសប្បាយ​!


មនុស្ស​សុចរិត​អើយ ចូរ​អរសប្បាយ​ក្នុង​ព្រះយេហូវ៉ា ហើយ​អរព្រះគុណ​ដល់​ព្រះនាម​ដ៏វិសុទ្ធ​របស់ព្រះអង្គ​!​៕


ព្រះយេហូវ៉ា​ទ្រង់​គ្រងរាជ្យ ចូរឲ្យ​ប្រជាជាតិ​នានា​ភ័យញ័រ​! ព្រះអង្គ​គង់លើ​ចេរ៉ូប៊ីន ចូរឲ្យ​ផែនដី​រញ្ជួយ​!


ជើង​របស់អ្នក​ដែល​ប្រកាសដំណឹងល្អ​លើ​ភ្នំ​នានា ស្រស់ស្អាត​ណាស់ហ្ន៎​! អ្នកទាំងនោះជា​អ្នក​ប្រកាស​សេចក្ដីសុខសាន្ត ជា​អ្នក​ប្រកាសដំណឹងល្អ​ដ៏ប្រសើរ ជា​អ្នក​ប្រកាស​សេចក្ដីសង្គ្រោះ ជា​អ្នកដែល​និយាយ​នឹង​ស៊ីយ៉ូន​ថា​៖ “ព្រះ​របស់អ្នក​បាន​សោយរាជ្យ​ហើយ​!”។


សូម​កុំ​នាំ​យើងខ្ញុំ​ទៅ​ក្នុង​ការល្បួង​ឡើយ ប៉ុន្តែ​សូម​ស្រោចស្រង់​យើងខ្ញុំ​ពី​មេអាក្រក់ វិញ។ ដ្បិត​ព្រះរាជ្យ ព្រះចេស្ដា និង​សិរីរុងរឿង ជា​របស់​ព្រះអង្គ​ជារៀងរហូត​! អាម៉ែន​។


ជើង​របស់​លោក​ស្រដៀងនឹង​លង្ហិនដ៏ភ្លឺរលោង ហាក់ដូចជា​ត្រូវបាន​បន្សុទ្ធ​ក្នុង‍ឡ​ភ្លើង ហើយ​សំឡេង​របស់​លោក​ក៏​ដូច​សូរសន្ធឹក​របស់​ទឹក​ដ៏ច្រើន​;


ព្រះអម្ចាស់​ដ៏ជា​ព្រះ មានបន្ទូលថា​៖ “យើង​ជា ‘អាលផា’ និង​ជា ‘អូមេកា’ ជា​ព្រះដ៏មានព្រះចេស្ដា ដែល​មាននៅ​សព្វថ្ងៃ មាននៅ​តាំងពីដើម ហើយ​ដែល​ត្រូវ​យាង​មក”។


បន្ទាប់មក ខ្ញុំ​បាន​ឮ​សំឡេង​មួយ​យ៉ាងខ្លាំង​នៅ​លើមេឃ ពោលឡើងថា​៖ “ឥឡូវនេះ សេចក្ដីសង្គ្រោះ ព្រះចេស្ដា និង​អាណាចក្រ​របស់​ព្រះ​នៃយើង ព្រមទាំង​សិទ្ធិអំណាច​នៃ​ព្រះ​គ្រីស្ទ​របស់​ព្រះអង្គ បាន​មក​ដល់​ហើយ​! ដ្បិត​អ្នកចោទប្រកាន់​បងប្អូន​យើង ជា​អ្នក​ដែល​ចោទប្រកាន់​ពួកគេ​នៅចំពោះ​ព្រះ​នៃយើង​ទាំងយប់ទាំងថ្ងៃ ត្រូវបាន​ទម្លាក់ចោល​ហើយ​។


រួច​ខ្ញុំ​ឮ​សំឡេង​មួយ​ពី​លើមេឃ ដូចជា​សូរសន្ធឹក​ទឹក​ដ៏ច្រើន និង​ដូចជា​សំឡេង​ផ្គរលាន់​យ៉ាងខ្លាំង​។ សំឡេង​ដែល​ខ្ញុំ​បាន‍ឮ​នោះ ដូចជា​អ្នកលេងពិណ​កំពុង​លេង​ពិណ​របស់​ខ្លួន​ដែរ​។


បន្ទាប់ពីការទាំងនេះ ខ្ញុំ​ឮ​អ្វី​ដូចជា​សំឡេង​យ៉ាងខ្លាំង​របស់​ហ្វូងមនុស្ស​មួយក្រុម​ធំ​នៅ​លើមេឃ ពោលឡើងថា​៖ “ហាលេលូយ៉ា​! សេចក្ដីសង្គ្រោះ សិរីរុងរឿង និង​ព្រះចេស្ដា​ជា​របស់​ព្រះ​នៃយើង​!


ពួក​ចាស់ទុំ​ទាំង​ម្ភៃបួន​នាក់ និង​សត្វមានជីវិត​ទាំង​បួន ក៏​ក្រាប​ថ្វាយបង្គំ​ព្រះ​ដែល​គង់​លើ​បល្ល័ង្ក ទាំង​ពោលថា​៖ “អាម៉ែន​! ហាលេលូយ៉ា​!”។


ខ្ញុំ​មិន​ឃើញ​ព្រះវិហារ​នៅក្នុង​ទីក្រុងនោះ​ទេ ដ្បិត​ព្រះអម្ចាស់​ជា​ព្រះ​ដ៏មានព្រះចេស្ដា និង​កូនចៀម ជា​ព្រះវិហារ​របស់​ទីក្រុងនោះ​។


មាន​ផ្លេកបន្ទោរ សូរសន្ធឹក និង​ផ្គរលាន់​ចេញ​ពី​បល្ល័ង្ក​នោះ ហើយ​នៅមុខ​បល្ល័ង្ក មាន​ចន្លុះ​ប្រាំពីរ​កំពុង​ឆេះ ដែល​ចន្លុះទាំងនោះ​ជា​ព្រះវិញ្ញាណ​ប្រាំពីរ​របស់​ព្រះ។


ខ្ញុំ​សង្កេតមើល​ទៀត ពេល​កូនចៀម​បក​ត្រា​ទីមួយ​ក្នុងចំណោម​ត្រា​ទាំង​ប្រាំពីរ​នោះ​ចេញ នោះ​ខ្ញុំ​បាន​ឮ​សត្វមានជីវិត​មួយ​ក្នុង​សត្វមានជីវិត​ទាំង​បួន បន្លឺ​សំឡេង​ដូច​ផ្គរលាន់​ថា​៖ “មក៍!”


បន្ទាប់មក ទូតសួគ៌​នោះ​ក៏​យក​ពានសម្រាប់ដុតគ្រឿងក្រអូប ហើយ​បំពេញ​ពាននោះ​ដោយ​ភ្លើង​ពី​អាសនា រួច​បោះទៅ​លើ​ផែនដី នោះក៏​កើតមាន​ផ្គរលាន់ សូរសន្ធឹក ផ្លេកបន្ទោរ និង​រញ្ជួយផែនដី​។