Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 19:6 - Khmer Christian Bible

6 ខ្ញុំ​បាន​ឮ​សំឡេង​ដូច​ជា​សំឡេង​របស់​មនុស្ស​ជា​ច្រើន​ ហើយ​ដូច​ជា​សំឡេង​ទឹក​ជា​ច្រើន​ និង​ដូច​ជា​សំឡេង​ផ្គរលាន់​យ៉ាង​ខ្លាំង​ បន្លឺ​ឡើង​ថា៖​ «ហាលេលូយ៉ា!​ ដ្បិត​ព្រះអម្ចាស់​ជា​ព្រះ​របស់​យើង​ ជា​ព្រះ​ដ៏​មាន​ព្រះចេស្ដា​លើ​អ្វីៗ​ទាំង​អស់​បាន​សោយរាជ្យ​ហើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 បន្ទាប់មក ខ្ញុំ​ឮ​អ្វី​ដូចជា​សំឡេង​របស់​ហ្វូងមនុស្ស​មួយក្រុម​ធំ ដូចជា​សូរសន្ធឹក​របស់​ទឹក​ដ៏ច្រើន និង​ដូចជា​សូរសន្ធឹក​ផ្គរលាន់​យ៉ាងខ្លាំង ពោលឡើងថា​៖ “ហាលេលូយ៉ា​! ដ្បិត​ព្រះអម្ចាស់​ជា​ព្រះ​នៃយើង ជា​ព្រះដ៏មានព្រះចេស្ដា បាន​សោយរាជ្យ​ហើយ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 បន្ទាប់​មក ខ្ញុំ​ឮ​សូរ​ដូច​ជា​សំឡេង​មនុស្ស​ច្រើន​កុះករ ដូច​ស្នូរ​សន្ធឹក​មហា​សាគរ ហើយ​ដូច​សូរ​ផ្គរ​លាន់​យ៉ាង​ខ្លាំង​ថា៖ «ហាលេ‌លូយ៉ា ដ្បិត​ព្រះ‌អម្ចាស់​ដ៏​ជា​ព្រះ ដែល​មាន​ព្រះ‌ចេស្តា​បំផុត ទ្រង់​សោយ​រាជ្យ​ឡើង​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ពេល​នោះ ខ្ញុំ​ឮ​ហាក់​ដូច​ជា​មាន​សំឡេង​បណ្ដា‌ជន​ដ៏​ច្រើន​កុះ‌ករ ដូច​ជា​មាន​ស្នូរ​សន្ធឹក​មហា​សាគរ និង​ដូច​ជា​មាន​ស្នូរ​ផ្គរ‌លាន់​យ៉ាង​ខ្លាំង​ថា៖ «ហាលេ‌លូយ៉ា! ដ្បិត​ព្រះ‌ជា‌អម្ចាស់​ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្ដា​លើ​អ្វីៗ​ទាំង​អស់ ទ្រង់​បាន​តាំង​ព្រះ‌រាជ្យ​របស់​ព្រះអង្គ​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 នោះ​ខ្ញុំ​ឮ​សូរ​ដូច​ជា​សំឡេង​នៃ​មនុស្ស​១​ហ្វូង​យ៉ាង​ធំ ដូច​សូរ​ទឹក​ច្រើន ហើយ​ដូច​សូរ​ផ្គរ‌លាន់​យ៉ាង​ខ្លាំង​ថា ហាលេ‌លូយ៉ា ដ្បិត​ព្រះ‌អម្ចាស់​ដ៏​ជា​ព្រះ ដែល​មាន​ព្រះ‌ចេស្តា​បំផុត ទ្រង់​សោយ‌រាជ្យ​ឡើង​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ពេល​នោះ​ខ្ញុំ​ឮ​ហាក់​ដូច​ជា​មាន​សំឡេង​បណ្ដា‌ជន​ដ៏​ច្រើន​កុះ‌ករ ដូច​ជា​មាន​ស្នូរ​សន្ធឹក​មហា​សាគរ និង​ដូច​ជា​មាន​ស្នូរ​ផ្គរ‌លាន់​យ៉ាង​ខ្លាំង​ថា៖ «ចូរ​សរសើរ‌តម្កើង​អុលឡោះ​! ដ្បិត​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដ៏​មាន​អំណាច​លើ​អ្វីៗ​ទាំង​អស់ ទ្រង់​បាន​តាំង​រាជ្យ​របស់​ទ្រង់​ហើយ

សូមមើលជំពូក ចម្លង




វិវរណៈ 19:6
25 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​កុំ​បណ្ដោយ​យើង​ខ្ញុំ​ឲ្យ​ទៅ​ក្នុង​សេចក្ដី​ល្បួង​ ប៉ុន្ដែ​សូម​ប្រោស​យើង​ខ្ញុំ​ឲ្យ​រួច​ពី​សេចក្ដី​អាក្រក់​វិញ​ [ដ្បិត​រាជ្យ​ ព្រះ​ចេស្ដា​ និង​សិរី​ល្អ​ជា​របស់​ព្រះអង្គ​នៅ​អស់​កល្ប​ជានិច្ច​ អាម៉ែន]»។​


ជើង​របស់​លោក​ដូច​ជា​លង្ហិន​ដ៏​ភ្លឺ​រលោង​ដែល​គេ​ដុត​នៅ​ក្នុង‍​ឡភ្លើង​ ហើយ​សំឡេង​របស់​លោក​ដូច​ជា​សំឡេង​ទឹក​ជា​ច្រើន​ដែល​ឮ​យ៉ាង​ខ្លាំង។​


ព្រះអម្ចាស់​ដ៏​ជា​ព្រះ​ដែល​គង់​នៅ​សព្វ​ថ្ងៃ​ គង់​នៅ​តាំង​ពី​ដើម​ ហើយ​ដែល​ត្រូវ​យាង​មក​ គឺ​ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា​លើ​អ្វីៗ​ទាំង​អស់​ ព្រះអង្គ​មាន​បន្ទូល​ថា៖​ «យើង​ជា​អាល់ផា​ និង​ជា​អូមេកា»។​


រួច​ខ្ញុំ​បាន​ឮ​សំឡេង​មួយ​យ៉ាង​ខ្លាំង​នៅ​លើ​មេឃ​បន្លឺ​ឡើង​ថា៖​ «ឥឡូវ​នេះ​ សេចក្ដី​សង្គ្រោះ​ អំណាច​ និង​រាជ្យ​របស់​ព្រះជាម្ចាស់​នៃ​យើង​ ព្រមទាំង​សិទ្ធិ​អំណាច​របស់​ព្រះគ្រិស្ដ​របស់​ព្រះអង្គ​បាន​មក​ដល់​ហើយ​ ដ្បិត​អ្នក​ចោទ​ប្រកាន់​បងប្អូន​របស់​យើង​ត្រូវ​បាន​ទម្លាក់​ចុះ​មក​ គឺ​វា​នោះ​ហើយ​ដែល​ចោទ​ប្រកាន់​ពួក​គេ​នៅ​ចំពោះ​ព្រះជាម្ចាស់​របស់​យើង​ទាំង​យប់​ទាំង​ថ្ងៃ។​


ខ្ញុំ​បានឮ​សំឡេង​មួយ​ពី​លើ​មេឃ​មក​ដូច​ជា​សំឡេង​ទឹក​ជា​ច្រើន​ និង​ដូច​ជា​សំឡេង​ផ្គរលាន់​យ៉ាង​ខ្លាំង​ ហើយ​សំឡេង​ដែល​ខ្ញុំ​បាន​ឮ​នោះ​ គឺ​ដូច​ជា​សំឡេងរបស់​ពួកអ្នក​លេង​ពិណ​កំពុង​ប្រគំ​ពិណ​របស់​ខ្លួន​


ក្រោយ​ពី​ហេតុការណ៍​ទាំង​នេះ​ ខ្ញុំ​បាន​ឮ​ដូច​ជា​សំឡេង​យ៉ាង​ខ្លាំង​របស់​មនុស្ស​ជា​ច្រើន​នៅ​ស្ថានសួគ៌​បន្លឺ​ឡើង​ថា៖​ «ហាលេលូយ៉ា!​ សេចក្ដី​សង្គ្រោះ​ សិរី​រុងរឿង​ និង​អំណាច​ជា​របស់​ព្រះជាម្ចាស់​នៃ​យើង​


នោះ​ពួក​ចាស់ទុំ​ទាំង​ម្ភៃ​បួន​នាក់​ និង​សត្វ​មាន​ជីវិត​ទាំង​បួន​ក៏​ក្រាប​ចុះ​ ហើយ​ថ្វាយបង្គំ​ព្រះជាម្ចាស់​ដែល​គង់​លើ​បល្ល័ង្ក​ ទាំង​និយាយ​ថា៖​ «អាម៉ែន​ ហាលេលូយ៉ា!»​


ខ្ញុំ​មិន​ឃើញ​មាន​ព្រះវិហារ​នៅ​ក្នុង​ក្រុង​នោះ​ទេ​ ដ្បិត​ព្រះអម្ចាស់​ជា​ព្រះ​ដ៏​មាន​ព្រះចេស្ដា​លើ​អ្វីៗ​ទាំង​អស់​ ព្រមទាំង​កូនចៀម​ គឺ​ជា​ព្រះវិហារ​របស់​ក្រុង​នោះ។​


មាន​ផ្លេក​បន្ទោរ​ មាន​សំឡេង​ និង​ផ្គរ​លាន់​ចេញ​ពី​បល្ល័ង្ក​នោះ​ ហើយ​មាន​ចង្កៀង​ប្រាំពីរ​កំពុង​ឆេះ​នៅ​ពី​មុខ​បល្ល័ង្ក​នោះ​ គឺ​ជា​ព្រះវិញ្ញាណ​ទាំង​ប្រាំពីរ​របស់​ព្រះជាម្ចាស់។​


ពេល​កូនចៀម​បក​ត្រា​មួយ​ក្នុង​ចំណោម​ត្រា​ទាំង​ប្រាំពីរ​ នោះ​ខ្ញុំ​បាន​ឃើញ​ ហើយ​បាន​ឮ​សត្វ​មាន​ជីវិត​មួយ​ក្នុង​ចំណោម​សត្វ​មាន​ជីវិត​ទាំង​បួន​ និយាយ​ដូច​ជា​សំឡេង​ផ្គរលាន់​ថា‍៖​ «ចូរ​មក!»​


ទេវតា​នោះ​បាន​យក​ពាន​មក​ ហើយ​យក​ភ្លើង​ពី​កន្លែង​ថ្វាយ​តង្វាយ​មក​ដាក់​ពេញ​ពាន​នោះ​ រួច​ក៏​បោះ​ទៅ​លើ​ផែនដី​ នោះ​កើត​មាន​ផ្គរលាន់​ មាន​សំឡេង​ មាន​ផ្លេកបន្ទោរ​ និង​រញ្ជួយ​ផែនដី។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម