Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 97:1 - ព្រះគម្ពីរខ្មែរសាកល

1 ព្រះយេហូវ៉ា​ទ្រង់​គ្រងរាជ្យ ចូរឲ្យ​ផែនដី​ត្រេកអរ​! ចូរឲ្យ​កោះ​ជាច្រើន​អរសប្បាយ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ព្រះ‌យេហូវ៉ា​សោយ​រាជ្យ ចូរ​ឲ្យ​ផែនដី​បាន​ត្រេក​អរ ចូរ​ឲ្យ​កោះ​ជា​ច្រើន​រីក​រាយ​ឡើង!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ព្រះ‌អម្ចាស់​គ្រង​រាជ្យ! ចូរ​ឲ្យ​ផែនដី​បាន​រីក‌រាយ​ឡើង! ចូរ​ឲ្យ​កោះ​ទាំង‌ឡាយ​មាន​អំណរ​សប្បាយ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ព្រះ‌យេហូវ៉ា​ទ្រង់​គ្រប់‌គ្រង គួរ​ឲ្យ​ផែនដី​អរ​សប្បាយ​ឡើង គួរ​ឲ្យ​ពួក​កោះ​ដ៏​មាន​ជា​ច្រើន មាន​សេចក្ដី​អំណរ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 អុលឡោះ‌តាអាឡា​គ្រង​រាជ្យ! ចូរ​ឲ្យ​ផែនដី​បាន​រីក‌រាយ​ឡើង! ចូរ​ឲ្យ​កោះ​ទាំង‌ឡាយ​មាន​អំណរ​សប្បាយ!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 97:1
26 ការដាក់ឲ្យឆ្លើយតបគ្នា  

ពី​អ្នកទាំងនេះ​ហើយ ដែល​ប្រជាជាតិ​តាម​តំបន់ឆ្នេរសមុទ្រ​បាន​បែកខ្ញែក​ទៅតាម​ស្រុក​របស់ខ្លួន គឺ​នីមួយៗ​បាន​បែកខ្ញែក​តាម​ភាសា និង​តាម​គ្រួសារ ទៅក្នុង​ប្រជាជាតិ​របស់ខ្លួន​។


ចូរ​បម្រើ​ព្រះយេហូវ៉ា​ក្នុង​ការកោតខ្លាច ហើយ​ត្រេកអរ​ក្នុង​ការញ័ររន្ធត់​!


ព្រះយេហូវ៉ា​ទ្រង់​គ្រងរាជ្យ ព្រះអង្គ​បាន​ពាក់​ភាពឧត្ដុង្គឧត្ដម​ជាព្រះពស្ត្រ​! ព្រះយេហូវ៉ា​បាន​ពាក់​ភាពឧត្ដុង្គឧត្ដម​ជាព្រះពស្ត្រ ហើយ​ក្រវាត់​អង្គទ្រង់​ដោយ​ព្រះចេស្ដា នោះ​ពិភពលោក​ក៏​ត្រូវបាន​តាំងឡើង​ឥត​រង្គើ​ឡើយ​។


ព្រះយេហូវ៉ា​ទ្រង់​គ្រងរាជ្យ ចូរឲ្យ​ប្រជាជាតិ​នានា​ភ័យញ័រ​! ព្រះអង្គ​គង់លើ​ចេរ៉ូប៊ីន ចូរឲ្យ​ផែនដី​រញ្ជួយ​!


នៅ​ថ្ងៃ​នោះ ព្រះអម្ចាស់​របស់ខ្ញុំ​នឹង​លាត​ព្រះហស្ត​របស់ព្រះអង្គ​ម្ដងទៀត​ជាលើក​ទីពីរ ដើម្បី​លោះ​សំណល់​នៃ​ប្រជារាស្ត្រ​របស់ព្រះអង្គ​ដែល​នៅសល់ ពី​អាស្ស៊ីរី អេហ្ស៊ីប ប៉ាត្រូស អេត្យូពី អេឡាំ ស៊ីណើរ ហាម៉ាថ និង​ពី​កោះ​ទាំងឡាយ​នៅ​សមុទ្រ​មកវិញ​។


កោះ​ទាំងឡាយ​បាន​ឃើញ ក៏​ភ័យខ្លាច ចុងបំផុត​នៃ​ផែនដី​ក៏​ញ័ររន្ធត់​; ពួកវា​ចូលមកជិត ក៏​មក​ដល់​។


គាត់​មិន​ចុះខ្សោយ ឬ​ធ្លាក់ទឹកចិត្ត​ឡើយ រហូតទាល់តែ​បាន​ស្ថាបនា​សេចក្ដីយុត្តិធម៌​ឡើង​នៅលើ​ផែនដី ហើយ​កោះ​ទាំងឡាយ​នឹង​រំពឹង​លើ​ក្រឹត្យវិន័យ​របស់គាត់”។


កោះ​ទាំងឡាយ​អើយ ចូរ​ស្ដាប់​ខ្ញុំ​ចុះ​! ជាតិសាសន៍​នានា​ដែល​នៅ​ឆ្ងាយ​អើយ ចូរ​ប្រុងស្ដាប់​ចុះ​! ព្រះយេហូវ៉ា​បាន​ត្រាស់ហៅ​ខ្ញុំ​តាំងពី​ផ្ទៃម្ដាយ ព្រះអង្គ​បាន​លើកឡើង​នូវ​ឈ្មោះ​ខ្ញុំ​តាំងពី​ក្នុង​ពោះ​ម្ដាយ​ខ្ញុំ​។


ផ្ទៃមេឃ​អើយ ចូរ​ច្រៀងដោយអំណរ​! ផែនដី​អើយ ចូរ​ត្រេកអរ​! ភ្នំ​ទាំងឡាយ​អើយ ចូរ​ហ៊ោកញ្ជ្រៀវ​ជា​សម្រែកហ៊ោសប្បាយ​! ដ្បិត​ព្រះយេហូវ៉ា​បាន​កម្សាន្តចិត្ត​ប្រជារាស្ត្រ​របស់ព្រះអង្គ ហើយ​អាណិតមេត្តា​មនុស្ស​រងទុក្ខ​របស់ព្រះអង្គ​។


សេចក្ដីសុចរិតយុត្តិធម៌​របស់យើង​នៅជិតបង្កើយ សេចក្ដីសង្គ្រោះ​របស់យើង​បាន​ចេញទៅ ដើមដៃ​របស់យើង​នឹង​ជំនុំជម្រះ​ជាតិសាសន៍​ទាំងឡាយ​។ កោះ​នានា​នឹង​ទន្ទឹងរង់ចាំ​យើង ក៏​នឹង​រំពឹងចាំ​ដើមដៃ​របស់យើង​ផង​។


មែនហើយ កោះ​ទាំងឡាយ​នឹង​ទន្ទឹងរង់ចាំ​យើង ហើយ​សំពៅ​តើស៊ីស​នឹង​មកមុនគេ ដើម្បី​នាំ​កូនប្រុស​ៗ​របស់អ្នក​មក​ពី​ទីឆ្ងាយ ព្រមទាំង​នាំ​ប្រាក់ និង​មាស​របស់ពួកគេ​មក​ជាមួយ​ផង សម្រាប់​ព្រះនាម​របស់​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់អ្នក សម្រាប់​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល ពីព្រោះ​ព្រះអង្គ​បាន​លើកតម្កើងសិរីរុងរឿង​ដល់​អ្នក​។


យើង​នឹង​ដាក់​សញ្ញាសម្គាល់​មួយ​នៅក្នុងចំណោម​ពួកគេ ព្រមទាំង​ចាត់​អ្នករត់រួច​ក្នុងចំណោម​ពួកគេ​ឲ្យទៅ​រក​ប្រជាជាតិ​នានា គឺ​តើស៊ីស ពូល និង​លូឌ​ដែល​យឹត​ធ្នូ ទូបាល និង​យ៉ាវ៉ាន បណ្ដា​កោះ​នៅឆ្ងាយ ដែល​មិនទាន់​ឮ​ដំណឹង​របស់យើង និង​មិនទាន់​ឃើញ​សិរីរុងរឿង​របស់យើង​។ អ្នកទាំងនោះ​នឹង​ប្រកាស​សិរីរុងរឿង​របស់យើង​ក្នុងចំណោម​ប្រជាជាតិ​នានា​។


ព្រះយេហូវ៉ា​នឹង​ធ្វើជា​ស្ដេច​លើ​ផែនដី​ទាំងមូល​។ នៅ​ថ្ងៃ​នោះ នឹង​មាន​តែ​ព្រះយេហូវ៉ា​មួយអង្គគត់ ហើយ​មាន​តែ​ព្រះនាម​របស់ព្រះអង្គ​មួយគត់​ដែរ​។


គឺ​យ៉ូហាននេះ​ហើយ ជា​ម្នាក់​ដែល​ត្រូវបាន​ថ្លែង​មក​តាមរយៈ​ព្យាការី​អេសាយ​ថា​: “មាន​សំឡេង​មួយ​ស្រែក​នៅ​ទីរហោស្ថាន​ថា​: ‘ចូរ​រៀបចំ​ផ្លូវ​របស់​ព្រះអម្ចាស់ ចូរ​តម្រង់​ផ្លូវលំ​របស់​ព្រះអង្គ !’ ”។


សូមឲ្យ​អាណាចក្រ​របស់ព្រះអង្គ​បាន​មក​ដល់​។ សូមឲ្យ​បំណង​ព្រះហឫទ័យ​របស់ព្រះអង្គ​បាន​សម្រេច​នៅ​ផែនដី ដូច​នៅ​ស្ថានសួគ៌​ដែរ​។


សូម​កុំ​នាំ​យើងខ្ញុំ​ទៅ​ក្នុង​ការល្បួង​ឡើយ ប៉ុន្តែ​សូម​ស្រោចស្រង់​យើងខ្ញុំ​ពី​មេអាក្រក់ វិញ។ ដ្បិត​ព្រះរាជ្យ ព្រះចេស្ដា និង​សិរីរុងរឿង ជា​របស់​ព្រះអង្គ​ជារៀងរហូត​! អាម៉ែន​។


សូមឲ្យ​មានព្រះពរ​ដល់​អាណាចក្រ​ដែល​នឹង​មកដល់ គឺ​អាណាចក្រ​របស់​ដាវីឌ​ដូនតា​របស់យើង​! ហូសាណា នៅ​ស្ថាន​ដ៏ខ្ពស់បំផុត​!”។


ព្រះអង្គ​បាន​ស្រោចស្រង់​យើង​ពី​អំណាច​នៃ​សេចក្ដីងងឹត ហើយ​ផ្លាស់​យើង​មក​ក្នុង​អាណាចក្រ​របស់​ព្រះបុត្រាដ៏ជាទីស្រឡាញ់​របស់​ព្រះអង្គ​។


ដោយ​ពោលថា​៖ “ព្រះអម្ចាស់ ជា​ព្រះ​ដ៏មានព្រះចេស្ដា ជា​ព្រះ​ដែល​គង់នៅ​សព្វថ្ងៃ និង​គង់នៅ​តាំងពីដើម​អើយ​! យើងខ្ញុំ​សូម​អរព្រះគុណ​ព្រះអង្គ​! ដ្បិត​ព្រះអង្គ​បាន​ទទួល​ព្រះចេស្ដា​ដ៏ធំឧត្ដម​របស់ព្រះអង្គ ហើយ​បាន​សោយរាជ្យ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម