ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




វិវរណៈ 17:17 - ព្រះគម្ពីរខ្មែរសាកល

ដ្បិត​ព្រះ​បាន​ដាក់​ការនេះ​ក្នុង​ចិត្ត​របស់​ពួកគេ ដើម្បីឲ្យ​ពួកគេ​ធ្វើតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ​ដោយ​មាន​បំណង​តែមួយ ព្រមទាំង​ប្រគល់​អំណាចគ្រងរាជ្យ​របស់​ខ្លួន​ដល់​សត្វតិរច្ឆាន​នោះ រហូតទាល់តែ​ព្រះបន្ទូល​របស់​ព្រះ​ត្រូវបាន​បំពេញឲ្យសម្រេច​។

សូមមើលជំពូក

Khmer Christian Bible

ដ្បិត​ព្រះជាម្ចាស់​បាន​ដាក់​សេចក្ដី​នេះ​នៅ​ក្នុង​ចិត្ដ​ពួកគេ​ ដើម្បី​សម្រេច​បំណង​របស់​ព្រះអង្គ​ដោយ​ឲ្យ​ពួកគេ​មាន​គំនិត​តែ​មួយ​ ហើយ​ប្រគល់​រាជ្យ​របស់​ពួកគេ​ដល់​សត្វ​សាហាវ​នោះ​រហូត​ដល់ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​បាន​សម្រេច។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​ព្រះ​បាន​បណ្ដាល​ចិត្ត​គេ ឲ្យ​ធ្វើ​តាម​គំនិត​របស់​ព្រះ‌អង្គ ដោយ​មូល​គំនិត​តែ​មួយ ហើយ​ប្រគល់​រាជ្យ​របស់​គេ​ឲ្យ​សត្វ​នោះ រហូត​ទាល់​តែ​ព្រះ‌បន្ទូល​របស់​ព្រះ​បាន​សម្រេច។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដ្បិត​ព្រះ‌ជាម្ចាស់​បាន​បណ្ដាល​ឲ្យ​ពួក​គេ​មាន​ចិត្ត ធ្វើ​តាម​ផែន‌ការ​របស់​ព្រះអង្គ គឺ​មូល​មតិ​គ្នា​ប្រគល់​រាជ​សម្បត្តិ​ទៅ​ឲ្យ​សត្វ​តិរច្ឆាន រហូត​ដល់​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​បាន​សម្រេច​គ្រប់​ប្រការ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​ព្រះ‌ទ្រង់​បាន​បណ្តាល​ចិត្ត​គេ ឲ្យ​ធ្វើ​តាម​គំនិត​ទ្រង់ ហើយ​ឲ្យ​គេ​មូល​គំនិត នឹង​ប្រគល់​រាជ្យ​គេ ដល់​សត្វ​នោះ ទាល់​តែ​ព្រះ‌បន្ទូល​នៃ​ព្រះ​បាន​សំរេច

សូមមើលជំពូក

អាល់គីតាប

ដ្បិត​អុលឡោះ​បាន​បណ្ដាល​ឲ្យ​ពួក​គេ​មាន​ចិត្ដ ធ្វើ​តាម​ផែន​ការ​របស់​ទ្រង់ គឺ​មូល​មតិ​គ្នា​ប្រគល់​រាជ្យ​សម្បត្តិ​ទៅ​ឲ្យ​សត្វ​តិរច្ឆាន រហូត​ដល់​បន្ទូល​របស់​អុលឡោះ បាន​សម្រេច​គ្រប់​ប្រការ។

សូមមើលជំពូក



វិវរណៈ 17:17
28 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​បាន​បង្វែរ​ចិត្ត​របស់ពួកបច្ចាមិត្ត​ឲ្យ​ស្អប់​ប្រជារាស្ត្រ​របស់ព្រះអង្គ ហើយ​ឲ្យ​ប្រព្រឹត្តដោយឧបាយកល​ទាស់នឹង​ពួក​បាវបម្រើ​របស់ព្រះអង្គ​។


នៅក្នុង​ចិត្ត​របស់​មនុស្ស​មាន​គម្រោង​ជាច្រើន ប៉ុន្តែ​មានតែ​ផែនការ​របស់​ព្រះយេហូវ៉ា​ប៉ុណ្ណោះ ដែល​នៅស្ថិតស្ថេរ​។


ចិត្ត​របស់​ស្ដេច​ជា​ផ្លូវទឹក​នៅក្នុង​ព្រះហស្ត​របស់​ព្រះយេហូវ៉ា ព្រះយេហូវ៉ា​បំបែរ​វា​ទៅ​ទីណាក៏ដោយ​ដែល​ព្រះអង្គ​សព្វព្រះហឫទ័យ​។


រីឯ​អ៊ីស្រាអែល​នឹង​ត្រូវ​ព្រះយេហូវ៉ា​សង្គ្រោះ​ដោយ​សេចក្ដីសង្គ្រោះ​ដ៏អស់កល្ប​; អ្នករាល់គ្នា​នឹង​មិន​អាម៉ាស់មុខ ឬ​អៀនខ្មាស​ឡើយ គឺ​រហូតអស់កល្បជាអង្វែងតរៀងទៅ​។


នោះ​ខ្ញុំ​ឮ​មនុស្ស​ស្លៀកពាក់​ក្រណាត់ផាឌិប ដែល​នៅ​លើ​ទឹក​ទន្លេ​នោះ​។ គាត់​លើក​ដៃស្ដាំ និង​ដៃឆ្វេង​ទៅ​លើមេឃ ហើយ​ស្បថ​ដោយ​អាង​ព្រះអង្គដែល​មានព្រះជន្មរស់​អស់កល្បជានិច្ច​ថា​៖ “ក្នុង​មួយ​គ្រា ពីរ​គ្រា និង​កន្លះ​គ្រា គឺ​កាលណា​ការ​កម្ទេច​អំណាច​នៃ​ប្រជារាស្ត្រ​ដ៏វិសុទ្ធ​ត្រូវបាន​បញ្ចប់​ហើយ ការទាំងអស់​នេះ​នឹង​ត្រូវបាន​បញ្ចប់​ដែរ”។


ជាការពិត កូនមនុស្ស​នឹង​ទៅ​មែន តាម​សេចក្ដី​ដែល​ត្រូវបាន​កំណត់​ទុក ប៉ុន្តែ​វេទនា​ហើយ​! អ្នក​ដែល​ក្បត់​កូនមនុស្ស”។


ពេលនោះ សាតាំង​បាន​ចូល​ក្នុង​យូដាស​ដែល​គេ​ហៅថា​អ៊ីស្ការីយ៉ុត ជា​ម្នាក់​ក្នុង​សាវ័ក​ទាំង​ដប់ពីរ​នាក់​។


ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា សេចក្ដីនេះ​ដែល​មាន​សរសេរ​ទុកមក​ថា​:‘លោក​ត្រូវគេ​រាប់​ជាមួយ​មនុស្សឥតច្បាប់’​ត្រូវតែ​បាន​បំពេញឲ្យសម្រេច​នៅក្នុង​ខ្ញុំ ដ្បិត​សេចក្ដី​ដែល​មាន​សរសេរ​ទុកមក​ទាក់ទងនឹង​ខ្ញុំ​កំពុងតែ​បាន​បំពេញឲ្យសម្រេច​ហើយ”។


ប្រសិនបើ​ព្រះអង្គ​បាន​ហៅ​អ្នកទាំងនោះ​ថា ‘ព្រះ’ គឺ​អ្នកដែល​ព្រះបន្ទូល​របស់​ព្រះ​បាន​មក​ដល់ (​ហើយ​បទគម្ពីរមិនអាច​បោះបង់ចោល​បានឡើយ​)


ខ្ញុំ​និយាយ​មិនមែន​អំពី​អ្នក​ទាំងអស់គ្នា​ទេ​។ ខ្ញុំ​ស្គាល់​អ្នក​ដែល​ខ្ញុំ​ជ្រើសរើស​ហើយ ប៉ុន្តែ​នេះគឺ​ដើម្បីឲ្យ​បទគម្ពីរ​ត្រូវបាន​បំពេញឲ្យសម្រេច ដែលថា​:​‘អ្នក​ដែល​ហូប​នំប៉័ង​របស់ខ្ញុំ​បាន​លើក​កែងជើង​របស់​ខ្លួន​ទាស់នឹង​ខ្ញុំ’។


អំឡុង​អាហារពេលល្ងាច មារ​បាន​បញ្ចូល​គំនិត​រួចហើយ ក្នុង​ចិត្ត​យូដាស​កូន​របស់​ស៊ីម៉ូន​អ៊ីស្ការីយ៉ុត ឲ្យ​ក្បត់​ព្រះអង្គ​។


ពួកគេ​និយាយ​គ្នាទៅវិញទៅមក​ថា​៖ “កុំ​ហែក​វា​ឡើយ ប៉ុន្តែ​យើង​នាំគ្នា​ចាប់ឆ្នោត​វិញ ដើម្បីឲ្យ​ដឹងថា​វា​ទៅជា​របស់​អ្នកណា”។ នេះគឺ​ដើម្បីឲ្យ​បទគម្ពីរ​ត្រូវបាន​បំពេញឲ្យសម្រេច ដែល​ថា​:​“ពួកគេ​បាន​ចែក​សម្លៀកបំពាក់​របស់ខ្ញុំ​សម្រាប់​ខ្លួនពួកគេ ហើយ​ចាប់ឆ្នោត​យក​អាវ​របស់ខ្ញុំ”។ ពួក​ទាហាន​បាន​ធ្វើ​ការទាំងនេះ​ដូច្នេះ​មែន​។


បន្ទាប់ពីការនេះ ព្រះយេស៊ូវ​ទ្រង់​ជ្រាប​ថា អ្វីៗ​ទាំងអស់​បាន​សម្រេច​ហើយ ក៏​មានបន្ទូលថា​៖“ខ្ញុំ​ស្រេក” ដើម្បីឲ្យ​បទគម្ពីរ​ត្រូវបាន​បំពេញឲ្យសម្រេច​។


ខ្ញុំសូម​អរព្រះគុណ​ដល់​ព្រះ ដែល​ព្រះអង្គ​បាន​ប្រទាន​សេចក្ដីខ្នះខ្នែង​មក​ក្នុង​ចិត្ត​របស់​ទីតុស ជា​សេចក្ដីខ្នះខ្នែង​ដូចគ្នា​ដែលខ្ញុំមាន​ចំពោះ​អ្នករាល់គ្នា​។


នៅ​គ្រា​ដែល​ទូតសួគ៌​ទីប្រាំពីរ​រៀបនឹង​ផ្លុំត្រែ អាថ៌កំបាំង​របស់​ព្រះ​នឹង​ត្រូវបាន​បំពេញឲ្យសម្រេច ដូចដែល​ព្រះអង្គ​បាន​ប្រកាស​ដល់​បណ្ដា​ព្យាការី​ជា​បាវបម្រើ​របស់​ព្រះអង្គ”។


បន្ទាប់មក ខ្ញុំ​ឃើញ​ទីសម្គាល់​ដ៏ធំ និង​អស្ចារ្យ​មួយទៀត​នៅ​លើមេឃ គឺ​មាន​ទូតសួគ៌​ប្រាំពីរ​រូប​កាន់​គ្រោះកាច​ប្រាំពីរ​ចុងក្រោយ ដ្បិត​សេចក្ដីក្រេវក្រោធ​របស់​ព្រះ​នឹង​ត្រូវបាន​បំពេញឲ្យសម្រេច​ដោយ​គ្រោះកាចទាំងនោះ​។


ស្ដេចទាំងនោះ​មាន​បំណង​តែមួយ ហើយ​ពួកគេ​ប្រគល់​មហិទ្ធិឫទ្ធិ និង​សិទ្ធិអំណាច​របស់​ខ្លួន​ដល់​សត្វតិរច្ឆាន​នោះ​។


ក្រោយមក ទូតសួគ៌នោះ​ក៏​និយាយ​នឹង​ខ្ញុំ​ថា​៖ “ចូរ​សរសេរ​ដូច្នេះ​ថា មានពរ​ហើយ អ្នក​ដែល​ត្រូវបាន​ហៅឲ្យមក​ក្នុង​ពិធីជប់លៀង​នៃ​មង្គលការ​របស់​កូនចៀម​!” ទូតនោះ​និយាយ​នឹង​ខ្ញុំ​ទៀត​ថា​៖ “សេចក្ដីទាំងនេះ​ជា​ព្រះបន្ទូល​ដ៏ពិត​របស់​ព្រះ”។


នោះ​មាន​អាវវែង​ពណ៌ស​ប្រទាន​ដល់​ពួកគេ​ម្នាក់ៗ ហើយ​មាន​ប្រាប់​ដល់​ពួកគេ​ឲ្យ​សម្រាក​បន្តិចទៀត​សិន ទម្រាំតែ​ចំនួន​អ្នកបម្រើជាគ្នា​របស់​ពួកគេ និង​បងប្អូន​របស់​ពួកគេ​ដែល​រៀបនឹង​ត្រូវគេ​សម្លាប់​ដូច​ពួកគេ ត្រូវបាន​បំពេញ​។