Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 10:35 - ព្រះគម្ពីរខ្មែរសាកល

35 ប្រសិនបើ​ព្រះអង្គ​បាន​ហៅ​អ្នកទាំងនោះ​ថា ‘ព្រះ’ គឺ​អ្នកដែល​ព្រះបន្ទូល​របស់​ព្រះ​បាន​មក​ដល់ (​ហើយ​បទគម្ពីរមិនអាច​បោះបង់ចោល​បានឡើយ​)

សូមមើលជំពូក ចម្លង

Khmer Christian Bible

35 គេ​មិន​អាច​លុប​បទគម្ពីរ​បាន​ជា​ដាច់ខាត​ ដូច្នេះ​បើ​ព្រះជាម្ចាស់​ហៅ​អស់​អ្នក​ដែល​បាន​ទទួល​ព្រះបន្ទូល​របស់​ព្រះអង្គ​ទាំង​នោះ​ថា​ ព្រះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

35 បើ​ព្រះ‌អង្គ​ហៅ​គេ​ថា​ជា "ព្រះ" ដែល​ព្រះ‌បន្ទូល​របស់​ព្រះ​បាន​មក​ដល់​គេ(ហើយ​បទ​គម្ពីរ​មិន​អាច​លើក​ចោល​បាន​ទេ)

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

35 យើង​មិន​អាច​លុប​បំបាត់​គម្ពីរ​ឡើយ បើ​គម្ពីរ​ហៅ​អស់​អ្នក​ដែល​ទទួល​ព្រះ‌បន្ទូល​ថា​ជា “ព្រះ” ដូច្នេះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

35 ដូច្នេះ បើ​ទ្រង់​បាន​ហៅ​អ្នក​ទាំង​នោះ​ជា​ព្រះ ដែល​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​បាន​ឮ​ទៅ​ដល់​គេ ហើយ​បើ​លើក​ចោល​បទ​គម្ពីរ​ណា​មិន​បាន

សូមមើលជំពូក ចម្លង

អាល់គីតាប

35 យើង​មិន​អាច​លុប​បំបាត់​គីតាប​បាន​ឡើយ បើ​គីតាប​ហៅ​អស់​អ្នក​ដែល​ទទួល​បន្ទូល​របស់​អុលឡោះ​ថា​ជា “ម្ចាស់​នៃ​អំណាច”ដូច្នេះ

សូមមើលជំពូក ចម្លង




យ៉ូហាន 10:35
27 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយពី​ហេតុការណ៍​ទាំងនេះ ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា​បាន​មកដល់​អាប់រ៉ាម​ក្នុង​និមិត្ត​ថា​៖ “អាប់រ៉ាម​អើយ កុំ​ខ្លាច​ឡើយ​! យើង​ជា​ខែល​ដល់​អ្នក​។ រង្វាន់​របស់អ្នក​ធំ​ណាស់”។


ផ្ទៃមេឃ និងផែនដី​នឹង​ផុតទៅ ប៉ុន្តែ​ពាក្យ​របស់ខ្ញុំ​នឹង​មិន​ផុតទៅ​សោះឡើយ​។


ក្រោយពី​ឆ្កាង​ព្រះយេស៊ូវ​ហើយ ពួកគេ​ក៏​ចែក​ព្រះពស្ត្រ​របស់​ព្រះអង្គ ដោយ​ចាប់ឆ្នោត


ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ទោះបីជា​ផ្ទៃមេឃ និងផែនដី​ផុតទៅ​ក៏ដោយ ក៏​គ្មាន​ក្បៀស​មួយ ឬ​បន្តក់​មួយ​ត្រូវ​ផុត​ពី​ក្រឹត្យវិន័យ​សោះឡើយ រហូតទាល់តែ​អ្វីៗ​ទាំងអស់​បាន​សម្រេច​។


ការ​ដែល​ផ្ទៃមេឃ និងផែនដី​ផុតទៅ នោះ​ងាយជាង​បាត់​បន្តក់​មួយ​ក្នុង​ក្រឹត្យវិន័យ​ទៅទៀត​!


ព្រះយេស៊ូវ​ទ្រង់​តប​នឹង​ពួកគេ​ថា​៖“នៅក្នុង​ក្រឹត្យវិន័យ​របស់អ្នករាល់គ្នា​តើ​មិន​មាន​សរសេរ​ទុកមក​ថា​:‘យើង​និយាយថា អ្នករាល់គ្នា​ជា​ព្រះ’​ទេ​ឬ​?


តើ​អ្នករាល់គ្នា​និយាយ​នឹង​អ្នកដែល​ព្រះ​បិតា​បាន​ញែកជាវិសុទ្ធ ហើយ​ចាត់ឲ្យមក​ក្នុង​ពិភពលោក​ថា​: ‘អ្នក​និយាយប្រមាថព្រះ’ ដោយសារ​ខ្ញុំ​ថា​: ‘ខ្ញុំ​ជា​ព្រះបុត្រារបស់ព្រះ’ ឬ​?


បន្ទាប់ពីការនេះ ព្រះយេស៊ូវ​ទ្រង់​ជ្រាប​ថា អ្វីៗ​ទាំងអស់​បាន​សម្រេច​ហើយ ក៏​មានបន្ទូលថា​៖“ខ្ញុំ​ស្រេក” ដើម្បីឲ្យ​បទគម្ពីរ​ត្រូវបាន​បំពេញឲ្យសម្រេច​។


“បងប្អូន​អើយ បទគម្ពីរ​ដែល​ព្រះវិញ្ញាណដ៏វិសុទ្ធ​បាន​ថ្លែងទុកមុន​តាមរយៈ​មាត់​របស់​ដាវីឌ​ត្រូវតែ​បាន​បំពេញឲ្យសម្រេច គឺ​អំពី​យូដាស​ដែល​បាន​ធ្វើជា​អ្នកនាំផ្លូវ​ឲ្យ​គេ​ទៅ​ចាប់​ព្រះយេស៊ូវ​។


មនុស្ស​គ្រប់គ្នា​ត្រូវតែ​ចុះចូល​នឹង​រដ្ឋអំណាច ដ្បិត​គ្មាន​អំណាច​ណា​ដែល​មិន​បាន​មកពី​ព្រះ​ឡើយ គឺ​អំណាច​ទាំងអស់​ដែល​មាន សុទ្ធតែ​ត្រូវបាន​កំណត់ឲ្យមាន​ដោយ​ព្រះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម