Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 15:1 - ព្រះគម្ពីរខ្មែរសាកល

1 បន្ទាប់មក ខ្ញុំ​ឃើញ​ទីសម្គាល់​ដ៏ធំ និង​អស្ចារ្យ​មួយទៀត​នៅ​លើមេឃ គឺ​មាន​ទូតសួគ៌​ប្រាំពីរ​រូប​កាន់​គ្រោះកាច​ប្រាំពីរ​ចុងក្រោយ ដ្បិត​សេចក្ដីក្រេវក្រោធ​របស់​ព្រះ​នឹង​ត្រូវបាន​បំពេញឲ្យសម្រេច​ដោយ​គ្រោះកាចទាំងនោះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

1 បន្ទាប់​មក​ ខ្ញុំ​ឃើញ​ទី​សំគាល់​មួយ​ទៀត​ដែល​ធំ​ ហើយ​អស្ចារ្យ​នៅ​លើ​មេឃ​ គឺ​មាន​ទេវតា​ប្រាំពីរ​កាន់​គ្រោះកាច​ប្រាំពីរ​ដែល​ជា​គ្រោះកាច​ចុង​ក្រោយ​ ដ្បិត​សេចក្ដី​ក្រោធ​របស់​ព្រះជាម្ចាស់​បាន​សម្រេច​ដោយសារ​គ្រោះកាច​ទាំង​នោះ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 បន្ទាប់​មក ខ្ញុំ​បាន​ឃើញ​ទី​សម្គាល់​មួយ​ទៀត ដែល​ធំ ហើយ​អស្ចារ្យ​នៅ​លើ​មេឃ គឺ​មាន​ទេវតា​ប្រាំពីរ ដែល​កាន់​គ្រោះ​កាច​ទាំង​ប្រាំពីរ​ចុង​ក្រោយ​បង្អស់ ដ្បិត​សេចក្ដី​ក្រោធ​របស់​ព្រះ​បាន​បញ្ចប់​ដោយ​គ្រោះ​កាច​ទាំង​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 បន្ទាប់​មក ខ្ញុំ​ឃើញ​ទី​សម្គាល់​មួយ​ទៀត​នៅ​លើ​មេឃ ជា​ទី​សម្គាល់​យ៉ាង​ធំ​គួរ​ស្ញែង​ខ្លាច គឺ​មាន​ទេវតា*​ប្រាំ‌ពីរ​រូប​កាន់​គ្រោះ​កាច​ប្រាំ‌ពីរ ដែល​ជា​គ្រោះ​កាច​ចុង​ក្រោយ​បង្អស់ ដ្បិត​គ្រោះ​កាច​ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​ព្រះ‌ជា‌ម្ចាស់​ឈប់​ព្រះ‌ពិរោធ*។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ខ្ញុំ​ក៏​ឃើញ​ទី​សំគាល់​១​ទៀត ដែល​ធំ​ហើយ​អស្ចារ្យ នៅ​លើ​មេឃ គឺ​មាន​ទេវតា​៧ ដែល​កាន់​សេចក្ដី​វេទនា​ទាំង​៧​ក្រោយ​បង្អស់ ដ្បិត​សេចក្ដី​ឃោរ‌ឃៅ​របស់​ព្រះ​បាន​សំរេច ដោយ​សេចក្ដី​វេទនា​ទាំង​នោះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

1 បន្ទាប់​មក ខ្ញុំ​ឃើញ​ទី​សំគាល់​មួយ​ទៀត​នៅ​លើ​មេឃ ជា​ទី​សំគាល់​យ៉ាង​ធំ​គួរ​ស្ញែង​ខ្លាច គឺ​មាន​ម៉ាឡា‌អ៊ីកាត់​ប្រាំ​ពីរ​រូប​កាន់​គ្រោះ​កាច​ប្រាំ​ពីរ ដែល​ជា​គ្រោះ​កាច​ចុង​ក្រោយ​បង្អស់ ដ្បិត​គ្រោះ​កាច​ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​អុលឡោះ​ឈប់​ខឹង។

សូមមើលជំពូក ចម្លង




វិវរណៈ 15:1
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​ទ្រង់​រំដោះ និង​សង្គ្រោះ ព្រះអង្គ​ទ្រង់​ធ្វើ​ទីសម្គាល់ និង​ការអស្ចារ្យ នៅ​លើមេឃ និង​នៅលើ​ផែនដី​។ គឺព្រះអង្គហើយ ដែល​រំដោះ​ដានីយ៉ែល​ពី​ក្រញាំ​តោ”។


រួច​គាត់​ស្រែកឡើង​ដោយ​សំឡេង​យ៉ាងខ្លាំង​ដូច​សិង្ហ​គ្រហឹម​។ នៅពេល​គាត់​ស្រែកឡើង ផ្គរលាន់​ទាំង​ប្រាំពីរ​ក៏​បន្លឺ​សំឡេង​របស់​វា​ឡើង​។


មហន្តរាយ​ទីពីរ​បាន​កន្លងផុតទៅ​។ មើល៍! មហន្តរាយ​ទីបី​នឹង​មកដល់​ភ្លាម​។


អ្នកនោះ​នឹង​ផឹក​ស្រា​នៃ​សេចក្ដីក្រេវក្រោធ​របស់​ព្រះ ដែល​ត្រូវបាន​ចាក់​ដោយឥតលាយ ទៅក្នុង​ពែង​នៃ​ព្រះពិរោធ​របស់​ព្រះអង្គ ហើយ​អ្នកនោះ​នឹង​រងការឈឺចាប់​ក្នុង​ភ្លើង និង​ស្ពាន់ធ័រ នៅមុខ​បណ្ដា​ទូតសួគ៌​ដ៏វិសុទ្ធ និង​នៅមុខ​កូនចៀម​។


ដូច្នេះ ទូតសួគ៌​នោះ​ក៏​លូក​កណ្ដៀវ​ទៅលើ​ផែនដី ហើយ​ប្រមូល​ទំពាំងបាយជូរ​នៃ​ផែនដី រួច​បោះទៅ​ក្នុង​ទីបញ្ជាន់ផ្លែ​ដ៏ធំ​នៃ​សេចក្ដីក្រេវក្រោធ​របស់​ព្រះ​។


បន្ទាប់មក ខ្ញុំ​ឮ​សំឡេង​មួយ​យ៉ាងខ្លាំង​ពី​ព្រះវិហារ និយាយ​នឹង​ទូតសួគ៌​ទាំង​ប្រាំពីរ​រូប​ថា​៖ “ចូរ​ចេញទៅ ហើយ​ចាក់​ពី​ពែង​ទាំង​ប្រាំពីរ​នៃ​សេចក្ដីក្រេវក្រោធ​របស់​ព្រះ ទៅលើ​ផែនដី​ទៅ”។


ពេលនោះ ទូតសួគ៌​មួយ​រូប​ក្នុងចំណោម​ទូតសួគ៌​ទាំង​ប្រាំពីរ​រូប​ដែល​កាន់​ពែង​ប្រាំពីរ បាន​ចូលមក​និយាយ​នឹង​ខ្ញុំ​ថា​៖ “មក៍! ខ្ញុំ​នឹង​បង្ហាញឲ្យ​អ្នក​ឃើញ​ការជំនុំជម្រះ​របស់​ស្ត្រីពេស្យា​ដ៏ធំ ដែល​អង្គុយ​លើ​ទឹក​ដ៏ច្រើន​។


មាន​ដាវ​មួយ​ដ៏មុត​ចេញ​ពី​ព្រះឱស្ឋ​របស់​ព្រះអង្គ ដើម្បី​ប្រហារ​ប្រជាជាតិ​នានា​។ ព្រះអង្គ​នឹង​គ្រប់គ្រង​ពួកគេ​ដោយ​ដំបង​ដែក ព្រមទាំង​ជាន់​ទីបញ្ជាន់ផ្លែ​ទំពាំងបាយជូរ​នៃ​ព្រះពិរោធ​ដ៏​ក្រេវក្រោធ​របស់​ព្រះ​ដ៏មានព្រះចេស្ដា​។


បន្ទាប់មក ទូតសួគ៌​មួយ​រូប​ក្នុងចំណោម​ទូតសួគ៌​ទាំង​ប្រាំពីរ​រូប​ដែល​កាន់​ពែង​ប្រាំពីរ​ដែល​ពេញ​ដោយ​គ្រោះកាច​ចុងក្រោយ​ទាំង​ប្រាំពីរ បាន​ចូលមក​និយាយ​នឹង​ខ្ញុំ​ថា​៖ “មក៍! ខ្ញុំ​នឹង​បង្ហាញឲ្យ​អ្នក​ឃើញ​កូនក្រមុំ ជា​ភរិយា​របស់​កូនចៀម”។


ខ្ញុំ​បាន​សង្កេតមើល​ទៀត នោះ​ខ្ញុំ​បាន​ឮ​ឥន្ទ្រី​មួយ​ដែល​ហើរ​នៅលើ​អាកាស បន្លឺ​សំឡេង​យ៉ាងខ្លាំង​ថា​៖ “វេទនា​ហើយ​! វេទនា​ហើយ​! វេទនា​ដល់​អ្នក​ដែល​រស់នៅ​លើ​ផែនដី ដោយសារតែ​សំឡេង​ត្រែ​ឯទៀត​របស់​ទូតសួគ៌​បី​រូប​ដែល​រៀបនឹង​ផ្លុំ”៕


បន្ទាប់មក ខ្ញុំ​ឃើញ​ទូតសួគ៌​ប្រាំពីរ​រូប​ដែល​ឈរ​នៅចំពោះ​ព្រះ ហើយ​មាន​ត្រែ​ប្រាំពីរ​ប្រទាន​ដល់​ពួកគេ​។


ពេលនោះ ទូតសួគ៌​ទាំង​ប្រាំពីរ​រូប​ដែល​កាន់​ត្រែ​ប្រាំពីរ​នោះ បាន​ត្រៀម​ខ្លួន​ផ្លុំត្រែ​។


រីឯ​មនុស្ស​ឯទៀត​ៗ​ដែល​មិន​ត្រូវបាន​សម្លាប់​ដោយ​គ្រោះកាច​ទាំងនោះ ក៏មិន​បាន​កែប្រែចិត្ត​ពី​ស្នាដៃ​របស់​ខ្លួន​ឡើយ ហើយក៏មិន​បាន​ឈប់​ថ្វាយបង្គំ​អារក្ស និង​រូបបដិមាករ​មាស ប្រាក់ លង្ហិន ថ្ម និង​ឈើ ដែល​មើលមិនឃើញ ស្ដាប់មិនឮ ហើយ​ដើរមិនរួច​នោះ​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម