អ៊ីសាកនិយាយនឹងអ័ប្រាហាំឪពុករបស់ខ្លួនថា៖ “លោកឪពុកអើយ!”។ អ័ប្រាហាំតបថា៖ “កូនអើយ មើល៍! ឪពុកនៅទីនេះ!”។ អ៊ីសាកក៏និយាយថា៖ “មើល៍! យើងមានភ្លើង និងអុស ប៉ុន្តែកូនចៀមសម្រាប់តង្វាយដុតនៅឯណា?”។
វិវរណៈ 13:8 - ព្រះគម្ពីរខ្មែរសាកល រីឯអស់អ្នកដែលរស់នៅលើផែនដីនឹងថ្វាយបង្គំវា គឺអស់អ្នកដែលតាំងពីកំណើតនៃពិភពលោកមក គ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀមដែលត្រូវគេសម្លាប់។ Khmer Christian Bible រីឯអស់អ្នកដែលរស់នៅលើផែនដីនឹងថ្វាយបង្គំវា គឺជាអស់អ្នកដែលតាំងពីដើមកំណើតពិភពលោកមកគ្មានឈ្មោះកត់ទុកនៅក្នុងបញ្ជីជីវិតរបស់កូនចៀមដែលត្រូវបានគេសម្លាប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សទាំងប៉ុន្មាននៅផែនដី ដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀមដែលគេបានសម្លាប់ តាំងពីកំណើតពិភពលោកមក នឹងក្រាបថ្វាយបង្គំសត្វនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយមនុស្សម្នានៅលើផែនដីនឹងនាំគ្នាក្រាបថ្វាយបង្គំវា។ អ្នកទាំងនោះគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀម ដែលគេបានសម្លាប់ ជាបញ្ជីដែលមានតាំងពីដើមកំណើតពិភពលោកនោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអស់មនុស្សទាំងប៉ុន្មាននៅផែនដី ដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀមដែលត្រូវគេសំឡាប់ តាំងពីកំណើតលោកីយមក នោះនឹងក្រាបថ្វាយបង្គំចំពោះសត្វនោះ អាល់គីតាប ហើយមនុស្សម្នានៅលើផែនដីនឹងនាំគ្នាក្រាបថ្វាយបង្គំវា។ អ្នកទាំងនោះគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀម ដែលគេបានសម្លាប់ ជាបញ្ជីដែលមានតាំងពីដើមកំណើតពិភពលោកនោះឡើយ។ |
អ៊ីសាកនិយាយនឹងអ័ប្រាហាំឪពុករបស់ខ្លួនថា៖ “លោកឪពុកអើយ!”។ អ័ប្រាហាំតបថា៖ “កូនអើយ មើល៍! ឪពុកនៅទីនេះ!”។ អ៊ីសាកក៏និយាយថា៖ “មើល៍! យើងមានភ្លើង និងអុស ប៉ុន្តែកូនចៀមសម្រាប់តង្វាយដុតនៅឯណា?”។
ពេលនោះ អ្នកដែលនៅសល់ក្នុងស៊ីយ៉ូន និងអ្នកដែលសេសសល់ក្នុងយេរូសាឡិម គឺអស់អ្នកដែលត្រូវបានកត់ត្រាឲ្យមានជីវិតក្នុងយេរូសាឡិម នឹងត្រូវបានហៅថាវិសុទ្ធ
“នៅគ្រានោះ មីកែលទេវតាគ្រប់គ្រងដ៏ធំឧត្ដមដែលថែរក្សាកូនចៅនៃប្រជាជនរបស់អ្នក នឹងក្រោកឡើង រួចនឹងមានគ្រានៃទុក្ខវេទនាដែលមិនដែលកើតមាន តាំងពីមានប្រជាជាតិ រហូតដល់ពេលនោះ។ ប៉ុន្តែនៅគ្រានោះ ប្រជាជនរបស់អ្នកនឹងត្រូវបានរំដោះ គឺអស់អ្នកដែលឃើញមានកត់ទុកក្នុងបញ្ជី។
ពេលនោះ ព្រះមហាក្សត្រនឹងមានបន្ទូលនឹងពួកអ្នកដែលនៅខាងស្ដាំព្រះអង្គថា: ‘មក៍! ពួកអ្នកដែលមានព្រះពរពីព្រះបិតារបស់យើងអើយ ចូរមកទទួលអាណាចក្រដែលបានរៀបចំសម្រាប់អ្នករាល់គ្នាតាំងពីកំណើតនៃពិភពលោកជាមរតកចុះ!
យ៉ាងណាមិញ កុំអរសប្បាយដោយសារពួកវិញ្ញាណអាក្រក់ចុះចូលនឹងអ្នករាល់គ្នាឡើយ ផ្ទុយទៅវិញ ចូរអរសប្បាយដោយសារឈ្មោះរបស់អ្នករាល់គ្នាត្រូវបានកត់ទុកនៅស្ថានសួគ៌រួចហើយ”។
នៅថ្ងៃបន្ទាប់ យ៉ូហានឃើញព្រះយេស៊ូវយាងមករកគាត់ គាត់ក៏និយាយថា៖ “មើល៍! កូនចៀមនៃព្រះដែលយកបាបរបស់ពិភពលោកចេញ!
ដូចដែលព្រះអង្គបានជ្រើសរើសយើងក្នុងព្រះគ្រីស្ទតាំងពីមុនកំណើតនៃពិភពលោកមកម្ល៉េះ ដើម្បីឲ្យយើងបានវិសុទ្ធ និងឥតសៅហ្មងនៅចំពោះព្រះអង្គ។ ដោយសេចក្ដីស្រឡាញ់
មែនហើយ គូកនដ៏ពិតត្រង់អើយ! ខ្ញុំសូមអង្វរអ្នករាល់គ្នាដែរ ឲ្យជួយនាងទាំងពីរ។ ពួកនាងបានរួមតស៊ូជាមួយខ្ញុំក្នុងដំណឹងល្អ ព្រមទាំងក្លេមេន និងអ្នករួមការងារជាមួយខ្ញុំឯទៀតៗ ដែលអ្នកទាំងនេះមានឈ្មោះក្នុងបញ្ជីជីវិតដែរ។
ដែលផ្អែកលើសេចក្ដីសង្ឃឹមនៃជីវិតអស់កល្បជានិច្ច។ ព្រះដែលមិនចេះភូតភរ បានសន្យាអំពីជីវិតអស់កល្បជានិច្ច តាំងពីមុនកាលសម័យមកម្ល៉េះ។
ពស់នោះបានព្រួសទឹកចេញពីមាត់របស់វា ដូចជាទន្លេតាមពីក្រោយស្ត្រីនោះ ដើម្បីបន្សាត់នាងទៅតាមទឹកជំនន់។
វាប្រើអំណាចទាំងអស់របស់សត្វតិរច្ឆានទីមួយនៅមុខសត្វតិរច្ឆានទីមួយ ហើយវាធ្វើឲ្យផែនដី និងអ្នកដែលរស់នៅលើផែនដីថ្វាយបង្គំសត្វតិរច្ឆានទីមួយដែលជាសះស្បើយពីរបួសមរណៈរបស់វា។
សត្វតិរច្ឆានដែលអ្នកឃើញនោះ មាននៅកាលពីមុន ប៉ុន្តែឥឡូវនេះគ្មានទេ ក៏រៀបនឹងឡើងមកពីរណ្ដៅគ្មានបាត រួចវានឹងទៅឯសេចក្ដីវិនាស។ អ្នកដែលរស់នៅលើផែនដី គឺពួកអ្នកដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតតាំងពីកំណើតនៃពិភពលោក នឹងភ្ញាក់ផ្អើល ពេលឃើញសត្វតិរច្ឆាននោះ ដោយព្រោះវាមាននៅកាលពីមុន ប៉ុន្តែឥឡូវនេះគ្មាន ហើយរៀបនឹងមកដល់។
គ្រប់ទាំងអ្វីដែលមិនបរិសុទ្ធ និងអ្នកដែលប្រព្រឹត្តសេចក្ដីគួរឲ្យស្អប់ខ្ពើម ឬសេចក្ដីកុហក នឹងចូលទៅក្នុងទីក្រុងនោះមិនបានសោះឡើយ គឺមានតែអ្នកដែលត្រូវបានកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀមប៉ុណ្ណោះ ទើបចូលទៅបាន៕
ដោយព្រោះអ្នកបានរក្សាពាក្យរបស់យើងអំពីការស៊ូទ្រាំ យើងក៏នឹងរក្សាអ្នកពីគ្រានៃការសាកល្បងដែលរៀបនឹងមកលើពិភពលោកទាំងមូលដែរ ជាគ្រាដែលនឹងមកដល់ដើម្បីសាកមនុស្សដែលរស់នៅលើផែនដី។
មើល៍! យើងឈរនៅមាត់ទ្វារទាំងគោះ។ ប្រសិនបើអ្នកណាឮសំឡេងរបស់យើង ហើយបើកទ្វារ នោះយើងនឹងចូលទៅឯអ្នកនោះ ហើយហូបជាមួយអ្នកនោះ ហើយអ្នកនោះក៏ហូបជាមួយយើងដែរ។
អ្នកដែលមានជ័យជម្នះនឹងបានស្លៀកសម្លៀកបំពាក់សដូច្នេះ ហើយយើងនឹងមិនលុបឈ្មោះរបស់អ្នកនោះចេញពីបញ្ជីជីវិតជាដាច់ខាត។ យើងនឹងទទួលស្គាល់ឈ្មោះរបស់អ្នកនោះនៅចំពោះព្រះបិតារបស់យើង និងនៅចំពោះបណ្ដាទូតសួគ៌របស់ព្រះអង្គទៀតផង។
ពួកគេបន្លឺសំឡេងយ៉ាងខ្លាំងថា៖ “កូនចៀមដែលត្រូវគេធ្វើគុត ស័ក្ដិសមនឹងទទួល ព្រះចេស្ដា រាជសម្បត្តិ ព្រះប្រាជ្ញាញាណ ឫទ្ធានុភាព កិត្តិយស សិរីរុងរឿង និងពាក្យសរសើរតម្កើង!”។
ពេលនោះ ខ្ញុំឮរបស់សព្វសារពើដែលត្រូវបានបង្កើត ដែលនៅលើមេឃ នៅលើផែនដី នៅក្រោមផែនដី និងនៅក្នុងសមុទ្រ ព្រមទាំងរបស់សព្វសារពើដែលនៅទីនោះ ពោលថា៖ “សូមឲ្យព្រះពរ កិត្តិយស សិរីរុងរឿង និងព្រះចេស្ដា មានដល់ព្រះអង្គដែលគង់លើបល្ល័ង្ក និងដល់កូនចៀម រហូតអស់កល្បជាអង្វែងតរៀងទៅ!”។
ខ្ញុំសង្កេតមើលទៀត ពេលកូនចៀមបកត្រាទីមួយក្នុងចំណោមត្រាទាំងប្រាំពីរនោះចេញ នោះខ្ញុំបានឮសត្វមានជីវិតមួយក្នុងសត្វមានជីវិតទាំងបួន បន្លឺសំឡេងដូចផ្គរលាន់ថា៖ “មក៍!”