Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 13:7 - ព្រះគម្ពីរខ្មែរសាកល

7 វា​ត្រូវបាន​ប្រទានឲ្យ​ធ្វើ​សង្គ្រាម​ទាស់នឹង​វិសុទ្ធជន ហើយ​ឈ្នះ​ពួកគេ ថែមទាំង​មាន​សិទ្ធិអំណាច​លើ​គ្រប់ទាំង​ពូជសាសន៍ ជនជាតិ ភាសា និង​ប្រជាជាតិ ប្រទាន​ដល់​វា​ផង​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

7 វា​បាន​ទទួល​អំណាច​នឹង​ធ្វើ​សង្រ្គាម​ជាមួយ​ពួក​បរិសុទ្ធ​ ហើយ​យក​ឈ្នះ​លើ​ពួកគេ​ រួច​វា​ក៏​បាន​ទទួល​សិទ្ធិ​អំណាច​លើ​គ្រប់​កុលសម្ព័ន្ធ​ គ្រប់​ជនជាតិ​ គ្រប់​ភាសា​ និង​គ្រប់​ប្រទេស​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ក៏​ទទួល​អំណាច​នឹង​ធ្វើ​សង្គ្រាម​ជា​មួយ​ពួក​បរិសុទ្ធ ហើយ​មាន​ជ័យ​ជម្នះ​លើ​ពួក​គេ​ទៀត​ផង។ វា​បាន​ទទួល​អំណាច​លើ​គ្រប់​ទាំង​កុល‌សម្ព័ន្ធ គ្រប់​ប្រជា‌ជន គ្រប់​ភាសា និង​គ្រប់​ទាំង​ជាតិ​សាសន៍

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 វា​បាន​ទទួល​សិទ្ធិ​ធ្វើ​សឹក​សង្គ្រាម​ជា​មួយ​ប្រជា‌ជន​ដ៏វិសុទ្ធ* ព្រម​ទាំង​មាន​ជ័យ‌ជម្នះ​លើ​ពួក​គេ​ទៀត​ផង។ វា​បាន​ទទួល​អំណាច​ត្រួត‌ត្រា​លើ​កុល‌សម្ព័ន្ធ*​ទាំង​អស់ ប្រជា‌រាស្ត្រ​ទាំង​អស់ ភាសា​ទាំង​អស់ និង​ជាតិ​សាសន៍​ទាំង​អស់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ក៏​មាន​អំណាច​បាន​ប្រគល់​ដល់​វា ឲ្យ​ច្បាំង​ឈ្នះ​ពួក​បរិសុទ្ធ​បាន ហើយ​នឹង​អំណាច​លើ​គ្រប់​ទាំង​ពូជ​មនុស្ស គឺ​អស់​ទាំង​គ្រួសារ នឹង​ភាសា ហើយ​នឹង​អស់​ទាំង​សាសន៍​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

7 វា​បាន​ទទួល​សិទ្ធិ​ធ្វើ​សឹក​សង្គ្រាម​ជា​មួយ​ប្រជា‌ជន​ដ៏‌បរិសុទ្ធ ព្រម​ទាំង​មាន​ជ័យ‌ជំនះ​លើ​ពួក​គេ​ទៀត​ផង។ វា​បាន​ទទួល​អំណាច​ត្រួត‌ត្រា​លើ​កុល‌សម្ព័ន្ធ ទាំង​អស់​ប្រជា‌រាស្ដ្រ​ទាំង​អស់ ភាសា​ទាំង​អស់ និង​ជាតិ​សាសន៍​ទាំង​អស់

សូមមើលជំពូក ចម្លង




វិវរណៈ 13:7
20 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​ពូថៅ​អាច​អួត​ខ្លួន​ចំពោះ​អ្នកដែល​កាប់​ដោយ​វា​ឬ​? តើ​រណារ​អាច​លើក​ខ្លួន​ឡើង​ចំពោះ​អ្នកដែល​អារ​ដោយ​វា​ឬ​? នោះ​ប្រៀបដូចជា​រំពាត់​យារ​ខ្លួនវា​ទាស់នឹង​អ្នកដែល​លើក​វា​ឡើង ឬ​ប្រៀបដូចជា​ដំបង​លើក​មនុស្សដែល​មិនមែន​ជា​ឈើ​នោះ​វិញ​!


តើ​អ្នក​មិន​បាន​ឮ​ទេ​ឬ​? យើង​បាន​កំណត់​ការនេះ​តាំងពីយូរមកហើយ យើង​បាន​គ្រោងទុក​តាំងពីបុរាណ​ហើយ​។ ឥឡូវនេះ យើង​ធ្វើឲ្យ​ការនេះ​បាន​សម្រេច គឺ​ឲ្យ​អ្នក​បំផ្លាញ​ទីក្រុង​ដ៏រឹងមាំ​ឲ្យ​បាក់បែក​ជា​គំនរថ្ម​។


“នៅ​គ្រា​នោះ មីកែល​ទេវតាគ្រប់គ្រង​ដ៏ធំឧត្ដម​ដែល​ថែរក្សា​កូនចៅ​នៃ​ប្រជាជន​របស់អ្នក នឹង​ក្រោកឡើង រួច​នឹង​មាន​គ្រា​នៃ​ទុក្ខវេទនា​ដែល​មិនដែល​កើតមាន តាំងពី​មាន​ប្រជាជាតិ រហូតដល់​ពេល​នោះ​។ ប៉ុន្តែ​នៅ​គ្រា​នោះ ប្រជាជន​របស់អ្នក​នឹង​ត្រូវបាន​រំដោះ គឺ​អស់អ្នក​ដែល​ឃើញមាន​កត់ទុក​ក្នុង​បញ្ជី​។


ខ្ញុំ​បាន​បន្ត​សង្កេតមើល ហើយ​ស្នែង​នោះ​បាន​ធ្វើ​សង្គ្រាម​ជាមួយ​ពួក​វិសុទ្ធជន ក៏​ឈ្នះ​ពួកគេ


ទ្រង់​នឹង​ពោល​ពាក្យ​ទាស់នឹង​ព្រះ​ដ៏ខ្ពស់បំផុត ហើយ​ធ្វើទុក្ខ​ពួក​វិសុទ្ធជន​របស់​ព្រះ​ដ៏ខ្ពស់បំផុត ព្រមទាំង​ប៉ុនប៉ង​ផ្លាស់ប្ដូរ​ពេលកំណត់ និង​ក្រឹត្យវិន័យ​ផង​។ ពួកវិសុទ្ធជន​នឹង​ត្រូវបាន​ប្រគល់​ទៅក្នុង​កណ្ដាប់ដៃ​របស់ទ្រង់ ក្នុងរយៈពេល​មួយ​គ្រា ពីរ​គ្រា និង​កន្លះ​គ្រា​។


រួច​ទូល​ព្រះអង្គ​ថា៖ “ខ្ញុំ​នឹង​ឲ្យ​អស់ទាំង​សិទ្ធិអំណាច និង​សិរីរុងរឿង​នៃ​អាណាចក្រទាំងនេះ​ដល់​អ្នក ដ្បិត​ទាំងអស់នេះ​បាន​ប្រគល់​មក​ខ្ញុំ​ហើយ ខ្ញុំ​ឲ្យ​ទៅ​អ្នកណាក៏ដោយដែល​ខ្ញុំ​ចង់​។


ព្រះយេស៊ូវ​ទ្រង់​តបថា​៖“លោក​គ្មាន​សិទ្ធិអំណាច​លើ​ខ្ញុំ​សោះឡើយ លើកលែងតែ​បាន​ប្រទាន​មក​លោក​ពីខាងលើ​ប៉ុណ្ណោះ​។ ហេតុនេះហើយបានជា​អ្នក​ដែល​ប្រគល់​ខ្ញុំ​មក​លោក មាន​បាប​ធ្ងន់ជាង”។


បន្ទាប់មក គេ​ប្រាប់​ខ្ញុំ​ថា​៖ “អ្នក​ត្រូវតែ​ព្យាករ​ម្ដងទៀត​អំពី​ជនជាតិ ប្រជាជាតិ ភាសា និង​ស្ដេច​ជាច្រើន”៕


ប្រជាជាតិ​នានា​បាន​ខឹង ប៉ុន្តែ​ព្រះពិរោធ​របស់ព្រះអង្គ​បាន​មក​ដល់​ហើយ គឺ​ពេលកំណត់​ដើម្បី​ជំនុំជម្រះ​មនុស្សស្លាប់ ហើយ​ប្រទាន​រង្វាន់​ដល់​បាវបម្រើ​របស់ព្រះអង្គ ជា​បណ្ដា​ព្យាការី វិសុទ្ធជន និង​អ្នក​ដែល​កោតខ្លាច​ព្រះនាម​របស់ព្រះអង្គ គឺ​ទាំង​អ្នកតូច និង​អ្នកធំ ហើយក៏​ជា​ពេលកំណត់​ដើម្បី​បំផ្លាញ​ពួក​ដែល​បំផ្លាញ​ផែនដី​ផង”។


កាលណា​ពួកគេ​បញ្ចប់​ការធ្វើបន្ទាល់​របស់​ខ្លួន​ហើយ សត្វតិរច្ឆាន​ដែល​ឡើងមក​ពី​រណ្ដៅគ្មានបាត នឹង​ធ្វើ​សង្គ្រាម​ជាមួយ​ពួកគេ ហើយ​វាយឈ្នះ​ពួកគេ រួច​សម្លាប់​ពួកគេ​។


ដូច្នេះ នាគ​ខឹង​នឹង​ស្ត្រី​នោះ ក៏​ចេញទៅ​ធ្វើ​សង្គ្រាម​ទាស់នឹង​ពូជពង្ស​ឯទៀត​ៗ​របស់​នាង ជា​អ្នក​ដែល​កាន់តាម​សេចក្ដីបង្គាប់​របស់​ព្រះ និង​រក្សា​ទីបន្ទាល់​ស្ដីអំពី​ព្រះយេស៊ូវ​។


ទូតសួគ៌នោះ​និយាយ​នឹង​ខ្ញុំ​ទៀត​ថា​៖ “ទឹក​ដែល​អ្នក​បាន​ឃើញ ជា​កន្លែងដែល​ស្ត្រីពេស្យា​នោះ​អង្គុយ គឺជា​ជនជាតិ ហ្វូងមនុស្ស ប្រជាជាតិ និង​ភាសា​នានា​។


អ្នកទាំងនោះ​ច្រៀង​ចម្រៀង​ថ្មី​មួយ​ថា​៖ “ព្រះអង្គ​ស័ក្ដិសម​នឹង​យក​ក្រាំង ហើយ​បក​ត្រា​ទាំងនោះ​ចេញ ដ្បិត​ព្រះអង្គ​ត្រូវគេ​ធ្វើគុត ហើយ​បាន​ប្រោសលោះ​មនុស្ស​សម្រាប់​ព្រះ ពី​គ្រប់ទាំង​ពូជសាសន៍ ភាសា ជនជាតិ និង​ប្រជាជាតិ ដោយ​ព្រះលោហិត​របស់ព្រះអង្គ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម