បន្ទាប់មក ពួកគេនិយាយថា៖ “មក៍! យើងនាំគ្នាសង់ទីក្រុងមួយ និងប៉មមួយដែលមានកំពូលដល់មេឃសម្រាប់យើង ដើម្បីសាងកេរ្តិ៍ឈ្មោះសម្រាប់យើង ក្រែងលោយើងបានបែកខ្ញែកគ្នាលើផ្ទៃផែនដីទាំងមូល”។
លោកុប្បត្តិ 11:3 - ព្រះគម្ពីរខ្មែរសាកល ពួកគេនិយាយគ្នាទៅវិញទៅមកថា៖ “មក៍! យើងនាំគ្នាធ្វើឥដ្ឋ ហើយដុតនឹងភ្លើង”។ ដូច្នេះ ពួកគេក៏មានឥដ្ឋជំនួសថ្ម ហើយមានកៅស៊ូខ្មៅជំនួសបាយអ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេនិយាយគ្នាទៅវិញទៅមកថា៖ «មកយើង នាំគ្នាធ្វើដុំឥដ្ឋ ហើយដុតវាឲ្យឆ្អិន»។ គេក៏ប្រើដុំឥដ្ឋជាថ្ម និងជ័រខ្មៅជាបាយអ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេនិយាយគ្នាទៅវិញទៅមកថា៖ «តោះយើងនាំគ្នាធ្វើដុំឥដ្ឋ ហើយដុតវា»។ គេប្រើដុំឥដ្ឋនោះជាថ្ម និងប្រើជ័រខ្មៅជាបាយអ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេនិយាយគ្នាទៅវិញទៅមកថា ចូរយើងធ្វើឥដ្ឋដុតឲ្យឆ្អិនទៅ នោះគេមានឥដ្ឋទុកជាថ្ម នឹងជ័រដីទុកជាបាយអ អាល់គីតាប គេនិយាយគ្នាទៅវិញទៅមកថា៖ «តោះយើងនាំគ្នាធ្វើដុំឥដ្ឋ ហើយដុតវា»។ គេប្រើដុំឥដ្ឋនោះជាថ្ម និងប្រើជ័រខ្មៅជាបាយអ។ |
បន្ទាប់មក ពួកគេនិយាយថា៖ “មក៍! យើងនាំគ្នាសង់ទីក្រុងមួយ និងប៉មមួយដែលមានកំពូលដល់មេឃសម្រាប់យើង ដើម្បីសាងកេរ្តិ៍ឈ្មោះសម្រាប់យើង ក្រែងលោយើងបានបែកខ្ញែកគ្នាលើផ្ទៃផែនដីទាំងមូល”។
មក៍! ចូរឲ្យពួកយើងចុះទៅបំភាន់ភាសារបស់ពួកគេនៅទីនោះ ដើម្បីកុំឲ្យពួកគេស្ដាប់ភាសាគ្នាទៅវិញទៅមកបានឡើយ”។
នៅជ្រលងភ្នំស៊ីឌីមមានអណ្ដូងកៅស៊ូខ្មៅជាច្រើន។ ពេលស្ដេចនៃសូដុម និងស្ដេចនៃកូម៉ូរ៉ារត់គេច ពួកទ្រង់ក៏ធ្លាក់ទៅក្នុងអណ្ដូងទាំងនោះ រីឯពួកអ្នកដែលនៅសល់បានរត់គេចទៅតំបន់ភ្នំ។
ពួកគេជំរុញគ្នាឲ្យធ្វើការអាក្រក់ ហើយពិភាក្សាគ្នាដើម្បីបង្កប់អន្ទាក់ ទាំងនិយាយថា៖ “តើនរណានឹងឃើញការនេះ?”។
ប្រសិនបើពួកគេនិយាយថា៖ “ចូរមកជាមួយយើងចុះ មក៍! យើងនាំគ្នាសម្ងំចាំបង្ហូរឈាមគេ ហើយពួនស្ទាក់មនុស្សឥតទោសដោយគ្មានមូលហេតុ!
ខ្ញុំបាននិយាយក្នុងចិត្តថា៖ “ឥឡូវនេះ មក៍! អញនឹងសាកល្បងឯងដោយការសប្បាយ។ ដូច្នេះ ចូរសប្បាយរីករាយចុះ”។ ប៉ុន្តែ មើល៍! វាក៏ជាការឥតន័យដែរ។
ដូច្នេះឥឡូវនេះ សូមឲ្យយើងប្រាប់អ្នករាល់គ្នាអំពីអ្វីដែលយើងនឹងធ្វើដល់ចម្ការទំពាំងបាយជូររបស់យើង គឺយើងនឹងដករបងវាចេញ នោះវានឹងត្រូវបានបំផ្លាញ កំពែងរបស់វានឹងត្រូវបានរំលំ នោះវានឹងត្រូវបានជាន់ឈ្លី។
ជាប្រជាជនដែលបង្ករឿងដាក់មុខយើងជានិច្ច ដោយថ្វាយយញ្ញបូជានៅក្នុងសួនច្បារ ហើយដុតគ្រឿងក្រអូបនៅលើឥដ្ឋ
“ឥដ្ឋបានរលំហើយ ប៉ុន្តែយើងនឹងសង់ឡើងវិញដោយថ្មដាប់; ដើមឧទុម្ពរត្រូវបានកាប់រំលំហើយ ប៉ុន្តែយើងនឹងដាក់ដើមស៊ីដាជំនួសវិញ!”។
ចូរឲ្យយើងយកចិត្តទុកដាក់នឹងគ្នាទៅវិញទៅមក ដើម្បីជំរុញទឹកចិត្តឲ្យចេះស្រឡាញ់ និងប្រព្រឹត្តការល្អ។
ផ្ទុយទៅវិញ ចូរលើកទឹកចិត្តគ្នាទៅវិញទៅមកជារៀងរាល់ថ្ងៃ ដរាបណាដែលនៅតែហៅថា“ថ្ងៃនេះ” ដើម្បីកុំឲ្យអ្នកណាក្នុងចំណោមអ្នករាល់គ្នាមានចិត្តរឹងរូសដោយសារតែការបោកបញ្ឆោតរបស់បាបឡើយ
ឥឡូវនេះមក៍! ពួកអ្នកដែលនិយាយថា “ថ្ងៃនេះ ឬថ្ងៃស្អែក យើងនឹងធ្វើដំណើរទៅទីក្រុងនេះ ឬទីក្រុងនោះ ហើយស្នាក់នៅទីនោះមួយឆ្នាំ ទាំងរកស៊ីឲ្យបានចំណេញ” អើយ!
ឥឡូវនេះមក៍! ពួកអ្នកមានអើយ! ចូរយំសោកស្រែកទ្រហោ ចំពោះសេចក្ដីវេទនារបស់អ្នករាល់គ្នាដែលនឹងមកដល់ចុះ!