ព្រះអង្គមើលថែផែនដី ហើយស្រោចស្រពវា ក៏ធ្វើឲ្យវាមានជីជាតិយ៉ាងសម្បូរហូររហៀរ; ទន្លេរបស់ព្រះពេញដោយទឹក។ ព្រះអង្គរៀបចំឲ្យមានស្រូវសម្រាប់មនុស្ស ដ្បិតព្រះអង្គបានរៀបចំផែនដីយ៉ាងដូច្នេះ។
លូកា 7:16 - ព្រះគម្ពីរខ្មែរសាកល សេចក្ដីភ័យខ្លាចបានកើតមានដល់មនុស្សទាំងអស់ ហើយពួកគេក៏លើកតម្កើងសិរីរុងរឿងដល់ព្រះ ដោយនិយាយថា៖ “ព្យាការីដ៏ធំឧត្ដមបានលេចឡើងក្នុងចំណោមយើងហើយ!” ហើយថា៖ “ព្រះបានយាងមករកប្រជារាស្ត្ររបស់ព្រះអង្គហើយ!”។ Khmer Christian Bible ហើយមនុស្សគ្រប់គ្នាក៏មានសេចក្ដីកោតខ្លាច ទាំងសរសើរតម្កើងព្រះជាម្ចាស់ថា៖ «មានអ្នកនាំព្រះបន្ទូលដ៏ធំម្នាក់បានលេចឡើងក្នុងចំណោមយើងហើយ» ហើយពួកគេនិយាយទៀតថា៖ «ព្រះជាម្ចាស់បានមកមើលប្រជារាស្ដ្ររបស់ព្រះអង្គហើយ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សទាំងអស់គ្នាកើតមានសេចក្តីស្ញែងខ្លាច ក៏សរសើរតម្កើងដល់ព្រះ ដោយពាក្យថា៖ «មានហោរាមួយធំបានលេចឡើងក្នុងចំណោមយើង» ហើយថា «ព្រះបានយាងមករកប្រជារាស្ត្ររបស់ព្រះអង្គហើយ!»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេស្ញែងខ្លាចទាំងអស់គ្នា ហើយលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដោយពោលថា៖ «មានព្យាការីដ៏ប្រសើរឧត្ដមមួយរូបបានមកនៅក្នុងចំណោមយើងហើយ ព្រះជាម្ចាស់យាងមករំដោះប្រជារាស្ត្ររបស់ព្រះអង្គ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មនុស្សទាំងអស់គ្នាកើតមានសេចក្ដីស្ញែងខ្លាច ក៏សរសើរដំកើងដល់ព្រះ ដោយពាក្យថា មានហោរា១ធំបានកើតឡើងក្នុងពួកយើង ហើយថា ព្រះបានប្រោសរាស្ត្រទ្រង់ហើយ អាល់គីតាប គេស្ញែងខ្លាចទាំងអស់គ្នា ហើយលើកតម្កើងសិរីរុងរឿងរបស់អុលឡោះដោយពោលថា៖ «មានណាពីដ៏ប្រសើរឧត្ដមម្នាក់ បានមកនៅក្នុងចំណោមយើងហើយ អុលឡោះមករំដោះប្រជារាស្ដ្ររបស់ទ្រង់»។ |
ព្រះអង្គមើលថែផែនដី ហើយស្រោចស្រពវា ក៏ធ្វើឲ្យវាមានជីជាតិយ៉ាងសម្បូរហូររហៀរ; ទន្លេរបស់ព្រះពេញដោយទឹក។ ព្រះអង្គរៀបចំឲ្យមានស្រូវសម្រាប់មនុស្ស ដ្បិតព្រះអង្គបានរៀបចំផែនដីយ៉ាងដូច្នេះ។
ដូច្នេះ នៅពេលឃើញមនុស្សគនិយាយ មនុស្សពិការដៃជើងជា មនុស្សខ្វិនដើរ និងមនុស្សខ្វាក់ភ្នែកមើលឃើញ ហ្វូងមនុស្សក៏ស្ងើច ហើយលើកតម្កើងសិរីរុងរឿងដល់ព្រះនៃអ៊ីស្រាអែល។
ពួកនាងក៏ចាកចេញពីរូងផ្នូរភ្លាម ទាំងភ័យទាំងអរសប្បាយយ៉ាងខ្លាំង ហើយរត់ទៅដើម្បីប្រាប់ពួកសិស្សរបស់ព្រះអង្គ។
នៅពេលឃើញដូច្នេះ ហ្វូងមនុស្សក៏កោតខ្លាច ហើយលើកតម្កើងសិរីរុងរឿងដល់ព្រះដែលបានប្រទានសិទ្ធិអំណាចបែបនេះដល់មនុស្ស។
បន្ទាប់មក សេចក្ដីភ័យខ្លាចបានកើតមានដល់អស់អ្នកដែលរស់នៅជិតខាងពួកគាត់ ហើយគេនិយាយអំពីការទាំងអស់នេះសុសសាយពេញតំបន់ភ្នំយូឌាទាំងមូល។
“ព្រះនៃអ៊ីស្រាអែល ជាព្រះអម្ចាស់ដែលសមនឹងទទួលការលើកតម្កើង ដ្បិតព្រះអង្គបានយាងមករកប្រជារាស្ត្ររបស់ព្រះអង្គ ព្រមទាំងប្រោសលោះពួកគេផង។
ព្រមទាំងពង្រាបអ្នក និងកូនចៅរបស់អ្នកដែលនៅក្នុងអ្នក ឲ្យស្មើនឹងដី ដោយមិនទុកថ្មណាមួយឲ្យសល់នៅលើថ្មមួយទៀត នៅក្នុងអ្នកឡើយ ពីព្រោះអ្នកមិនបានទទួលស្គាល់ពេលវេលាដែលព្រះយាងមកដល់អ្នកទេ”។
ពួកអ្នកគង្វាលក៏ត្រឡប់ទៅវិញទាំងលើកតម្កើងសិរីរុងរឿង និងសរសើរតម្កើងព្រះ ដោយព្រោះសេចក្ដីទាំងអស់ដែលពួកគេបានឮ និងបានឃើញនោះ ដូចដែលទូតសួគ៌បានប្រាប់ពួកគេ។
ព្រះយេស៊ូវទ្រង់សួរពួកគេថា៖“តើរឿងអ្វី?”។ ពួកគេទូលព្រះអង្គថា៖ “គឺអំពីយេស៊ូវអ្នកណាសារ៉ែត ជាព្យាការីម្នាក់ដ៏មានអំណាចក្នុងការដែលលោកធ្វើ និងពាក្យសម្ដី នៅចំពោះព្រះនិងប្រជាជនគ្រប់គ្នា
ពេលនោះ ភាពស្ញប់ស្ញែងបានកើតមានដល់មនុស្សទាំងអស់ ហើយពួកគេក៏លើកតម្កើងសិរីរុងរឿងដល់ព្រះ ព្រមទាំងពេញដោយសេចក្ដីភ័យខ្លាច ក៏និយាយថា៖ “ថ្ងៃនេះ យើងបានឃើញការដ៏អស្ចារ្យ!”។
នៅពេលឃើញដូច្នេះ ស៊ីម៉ូនពេត្រុសក៏ក្រាបទៀបព្រះបាទារបស់ព្រះយេស៊ូវ ទូលថា៖ “ព្រះអម្ចាស់អើយ សូមយាងចេញពីទូលបង្គំទៅ ដ្បិតទូលបង្គំជាមនុស្សបាប!”។
មនុស្សស្លាប់នោះក៏ក្រោកអង្គុយ ហើយចាប់ផ្ដើមនិយាយ។ ព្រះយេស៊ូវប្រគល់គាត់ឲ្យម្ដាយរបស់គាត់វិញ។
ពួកផារិស៊ីម្នាក់នោះដែលអញ្ជើញព្រះអង្គឃើញដូច្នេះ ក៏និយាយក្នុងចិត្តថា៖ “បើសិនអ្នកនេះជាព្យាការីមែន គាត់មុខជាដឹងថា ស្ត្រីដែលកំពុងពាល់គាត់ជាអ្នកណា ហើយជាមនុស្សបែបណាមិនខាន ដ្បិតនាងជាមនុស្សបាប”។
ប្រជាជនទាំងអស់នៅតំបន់ជុំវិញគេរ៉ាស៊ីន ក៏ទូលអង្វរព្រះអង្គឲ្យចាកចេញពីពួកគេ ពីព្រោះមានសេចក្ដីភ័យខ្លាចយ៉ាងខ្លាំងកើតមានដល់ពួកគេ។ ដូច្នេះ ព្រះយេស៊ូវក៏ជិះទូកត្រឡប់ទៅវិញ។
ពួកគេទូលឆ្លើយថា៖ “គេថាជាយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក អ្នកខ្លះថាជាអេលីយ៉ា ហើយអ្នកខ្លះទៀតថាជាព្យាការីសម័យបុរាណម្នាក់បានរស់ឡើងវិញ”។
ពួកគេសួរគាត់ទៀតថា៖ “ចុះលោកជានរណាវិញ? ជាអេលីយ៉ាឬ?”។ គាត់ឆ្លើយថា៖ “មិនមែនខ្ញុំទេ”។ “តើលោកជាព្យាការីនោះឬ?”។ គាត់ឆ្លើយថា៖ “ទេ”។
ពួកគេសួរគាត់ទៀតថា៖ “បើសិនលោកមិនមែនជាព្រះគ្រីស្ទ ឬអេលីយ៉ា ឬព្យាការីនោះទេ ចុះហេតុអ្វីបានជាលោកធ្វើពិធីជ្រមុជទឹក?”។
នៅពេលហ្វូងមនុស្សឃើញទីសម្គាល់ដែលព្រះអង្គទ្រង់ធ្វើ ពួកគេក៏និយាយថា៖ “លោកនេះពិតជាព្យាការីដែលមកក្នុងពិភពលោក!”។
ពួកគេសួរបុរសខ្វាក់ភ្នែកទៀតថា៖ “ដោយអ្នកនោះបានបើកភ្នែករបស់អ្នក តើអ្នកនិយាយអំពីអ្នកនោះថាជានរណា?”។ គាត់ថា៖ “លោកជាព្យាការី”។
នៅពេលឮពាក្យទាំងនេះ អាណានាសក៏ដួលដាច់ខ្យល់ទៅ ហើយសេចក្ដីភ័យខ្លាចយ៉ាងខ្លាំងបានកើតមានដល់អស់អ្នកដែលឮអំពីហេតុការណ៍នេះ។
“ម៉ូសេនេះឯង ដែលប្រាប់កូនចៅអ៊ីស្រាអែលថា:‘ព្រះនឹងតាំងព្យាការីម្នាក់ដូចខ្ញុំឡើងពីចំណោមបងប្អូនរបស់អ្នករាល់គ្នា សម្រាប់អ្នករាល់គ្នា’។