Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 28:8 - ព្រះគម្ពីរខ្មែរសាកល

8 ពួកនាង​ក៏​ចាកចេញ​ពី​រូងផ្នូរ​ភ្លាម ទាំង​ភ័យ​ទាំង​អរសប្បាយ​យ៉ាងខ្លាំង ហើយ​រត់​ទៅ​ដើម្បី​ប្រាប់​ពួក​សិស្ស​របស់​ព្រះអង្គ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

8 កាល​បាន​ចាក​ចេញ​ពី​ផ្នូរ​យ៉ាង​រហ័ស​ ទាំង​ភ័យ​អរ​ជា​ខ្លាំង​ផង​ នោះ​ពួក​នាង​ក៏​រត់​ទៅ​ប្រាប់​ពួក​សិស្ស​របស់​ព្រះអង្គ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ដូច្នេះ ពួក​នាង​ក៏​ចេញ​ពី​ផ្នូរ​ជា​ប្រញាប់ ទាំង​ភ័យ​ទាំង​អរ​ជា​ខ្លាំង ហើយ​រត់​ទៅ​ប្រាប់​ពួក​សិស្ស​របស់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ស្ត្រី​ទាំង​នោះ​ប្រញាប់‌ប្រញាល់​ចេញ​ពី​ផ្នូរ ទាំង​ភ័យ​ទាំង​អរ​យ៉ាង​ខ្លាំង នាំ​ដំណឹង​នេះ​រត់​ទៅ​ជម្រាប​ពួក​សិស្ស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ស្ត្រី​២​នាក់​នោះ​ក៏​ដើរ​ចេញ​ពី​ផ្នូរ​ជា​ប្រញាប់​ទាំង​ភ័យ ហើយ​មាន​សេចក្ដី​អំណរ​ជា​ខ្លាំង​ផង ក៏​រត់​ទៅ​ប្រាប់​ដល់​ពួក​សិស្ស​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ស្ដ្រី​ទាំង​នោះ​ប្រញាប់‌ប្រញាល់​ចេញ​ពី​ផ្នូរ ទាំង​ភ័យ​ទាំង​អរ​យ៉ាង​ខ្លាំង នាំ​ដំណឹង​នេះ​រត់​ទៅ​ជម្រាប​ពួក​សិស្ស។

សូមមើលជំពូក ចម្លង




ម៉ាថាយ 28:8
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​បម្រើ​ព្រះយេហូវ៉ា​ក្នុង​ការកោតខ្លាច ហើយ​ត្រេកអរ​ក្នុង​ការញ័ររន្ធត់​!


ចូរ​ប្រញាប់​ទៅ​ប្រាប់​ពួក​សិស្ស​របស់​ព្រះអង្គ​ថា​: ‘ព្រះអង្គ​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​ហើយ មើល៍! ព្រះអង្គ​នឹង​យាង​ទៅ​កាលីឡេ​មុន​អ្នករាល់គ្នា អ្នករាល់គ្នា​នឹង​ឃើញ​ព្រះអង្គ​នៅ​ទីនោះ’។ មើល៍! ខ្ញុំ​បាន​ប្រាប់​អ្នករាល់គ្នា​រួចហើយ​!”។


ពេលនោះ មើល៍! ព្រះយេស៊ូវ​ជួប​ពួកនាង ហើយ​មានបន្ទូលថា​៖“សុខសប្បាយ!”។ ពួកនាង​ក៏​ចូលមកជិត​ឱប​ព្រះបាទា​របស់​ព្រះអង្គ រួច​ថ្វាយបង្គំ​ព្រះអង្គ។


ពួកនាង​ក៏​ចេញ​ពី​រូងផ្នូរ​មក ហើយ​រត់គេច​ទៅ ពីព្រោះ​ពួកនាង​ញ័ររន្ធត់​ទាំង​ភ័យស្លុត​។ ពួកនាង​មិន​បាន​ប្រាប់​អ្វី​ដល់​អ្នកណាឡើយ ពីព្រោះ​ពួកនាង​ភ័យខ្លាច​យ៉ាងខ្លាំង​។


“ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្នករាល់គ្នា​នឹង​យំ ហើយ​កាន់ទុក្ខ រីឯ​ពិភពលោក​នឹង​អរសប្បាយ​។ អ្នករាល់គ្នា​នឹង​ត្រូវបាន​ធ្វើឲ្យព្រួយចិត្ត ប៉ុន្តែ​ទុក្ខព្រួយ​របស់អ្នករាល់គ្នា​នឹង​ត្រឡប់ជា​អំណរ​វិញ​។


ដូច្នេះ ឥឡូវនេះ​អ្នករាល់គ្នា​មាន​ទុក្ខព្រួយ​មែន ប៉ុន្តែ​ខ្ញុំ​នឹង​ជួប​អ្នករាល់គ្នា​ម្ដងទៀត នោះ​ចិត្ត​របស់អ្នករាល់គ្នា​នឹង​អរសប្បាយ ហើយ​គ្មានអ្នកណា​យក​អំណរ​របស់អ្នករាល់គ្នា​ចេញ​ពី​អ្នករាល់គ្នា​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម