Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 7:16 - អាល់គីតាប

16 គេ​ស្ញែង​ខ្លាច​ទាំង​អស់​គ្នា ហើយ​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អុលឡោះ​ដោយ​ពោល​ថា៖ «មាន​ណាពី​ដ៏​ប្រសើរ​ឧត្ដម​ម្នាក់ បាន​មក​នៅ​ក្នុង​ចំណោម​យើង​ហើយ អុលឡោះ​មក​រំដោះ​ប្រជា‌រាស្ដ្រ​របស់​ទ្រង់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 សេចក្ដីភ័យខ្លាច​បាន​កើតមាន​ដល់​មនុស្ស​ទាំងអស់ ហើយ​ពួកគេ​ក៏​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ ដោយ​និយាយ​ថា​៖ “ព្យាការី​ដ៏ធំឧត្ដម​បាន​លេចឡើង​ក្នុងចំណោម​យើង​ហើយ​!” ហើយ​ថា​៖ “ព្រះ​បាន​យាង​មករក​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ហើយ​!”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

16 ហើយ​មនុស្ស​គ្រប់គ្នា​ក៏​មាន​សេចក្ដី​កោតខ្លាច​ ទាំង​សរសើរ​តម្កើង​ព្រះជាម្ចាស់​ថា៖​ «មាន​អ្នក​នាំ​ព្រះបន្ទូល​ដ៏​ធំ​ម្នាក់​បាន​លេច​ឡើង​ក្នុង​ចំណោម​យើង​ហើយ»​ ហើយ​ពួកគេ​និយាយ​ទៀត​ថា៖​ «ព្រះជាម្ចាស់​បាន​មក​មើល​ប្រជា​រាស្ដ្រ​របស់​ព្រះអង្គ​ហើយ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 មនុស្ស​ទាំង​អស់​គ្នា​កើត​មាន​សេចក្តី​ស្ញែង​ខ្លាច ក៏​សរសើរ​តម្កើង​ដល់​ព្រះ ដោយ​ពាក្យ​ថា៖ «មាន​ហោរា​មួយ​ធំ​បាន​លេច​ឡើង​ក្នុង​ចំណោម​យើង» ហើយ​ថា «ព្រះ​បាន​យាង​មក​រក​ប្រ‌ជារាស្ត្រ​របស់​ព្រះ‌អង្គ​ហើយ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 គេ​ស្ញែង​ខ្លាច​ទាំង​អស់​គ្នា ហើយ​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ ដោយ​ពោល​ថា៖ «មាន​ព្យាការី​ដ៏​ប្រសើរ​ឧត្ដម​មួយ​រូប​បាន​មក​នៅ​ក្នុង​ចំណោម​យើង​ហើយ ព្រះ‌ជាម្ចាស់​យាង​មក​រំដោះ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 មនុស្ស​ទាំង​អស់​គ្នា​កើត​មាន​សេចក្ដី​ស្ញែង​ខ្លាច ក៏​សរសើរ​ដំកើង​ដល់​ព្រះ ដោយ​ពាក្យ​ថា មាន​ហោរា​១​ធំ​បាន​កើត​ឡើង​ក្នុង​ពួក​យើង ហើយ​ថា ព្រះ​បាន​ប្រោស​រាស្ត្រ​ទ្រង់​ហើយ

សូមមើលជំពូក ចម្លង




លូកា 7:16
31 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ថែ​ទាំ​ផែនដី ដោយ​ប្រទាន​ឲ្យ​ផែនដី​មាន​ទឹក​ដ៏​បរិបូណ៌ ទ្រង់​ប្រទាន​ឲ្យ​ផែនដី​មាន​ភោគ‌ផល ដ៏​សម្បូណ៌​ហូរ‌ហៀរ ជ្រលង​ដង​អូ​របស់​ទ្រង់ មាន​ពោរ‌ពេញ​ទៅ​ដោយ​ទឹក ទ្រង់​ប្រទាន​ស្រូវ​ឲ្យ​មនុស្ស​លោក ដោយ​រៀបចំ​ដូច​ត​ទៅ​នេះ


ប្រជា‌ជន​នាំ​គ្នា​ជឿ ហើយ​យល់​ថា អុលឡោះ‌តាអាឡា​បាន​ឃើញ​ទុក្ខ​វេទនា​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ហើយ​ទ្រង់​មក​សង្គ្រោះ​ពួក​គេ។ ពួក​គេ​ក៏​អោន​កាយ ក្រាប​ថ្វាយ‌បង្គំ​ទ្រង់។


ក្រុង​នេះ​នឹង​ធ្វើ​ឲ្យ​យើង​មាន​អំណរ​សប្បាយ ហើយ​មាន​កេរ្តិ៍​ឈ្មោះ​ល្បី។ ពេល​ប្រជា‌ជាតិ​ទាំង​អស់​នៅ​លើ​ផែនដី​ឮ​ដំណឹង​ថា យើង​ឲ្យ​ពរ​ដល់​ក្រុង​នេះ គេ​នឹង​នាំ​គ្នា​លើក​តម្កើង​យើង គេ​នឹង​ស្ងើច​សរសើរ ហើយ​រំជួល​ចិត្ត​ដោយ​ឃើញ​សុភ‌មង្គល និង​ភាព​ចំរុង​ចំរើន​គ្រប់​យ៉ាង ដែល​យើង​ផ្ដល់​ឲ្យ​ក្រុង​នេះ»។


ពេល​ឃើញ​មនុស្ស​គ​និយាយ​បាន មនុស្ស​ពិការ​ជើង​ជា​ដូច​ធម្មតា មនុស្ស​ខ្វិន​ដើរ​បាន និង​មនុស្ស​ខ្វាក់​ឃើញ មហា‌ជន​នាំ​គ្នា​កោត​ស្ញប់‌ស្ញែង​ក្រៃ‌លែង ទាំង​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អុលឡោះ​ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​ផង។


មហា‌ជន​ឆ្លើយ​ថា៖ «គាត់​ជា​ណាពី​អ៊ីសា មក​ពី​ភូមិ​ណាសា‌រ៉ែត​ក្នុង​ស្រុក​កាលី‌ឡេ»។


ស្ដ្រី​ទាំង​នោះ​ប្រញាប់‌ប្រញាល់​ចេញ​ពី​ផ្នូរ ទាំង​ភ័យ​ទាំង​អរ​យ៉ាង​ខ្លាំង នាំ​ដំណឹង​នេះ​រត់​ទៅ​ជម្រាប​ពួក​សិស្ស។


កាល​មហា‌ជន​បាន​ឃើញ​ដូច្នេះ គេ​ស្ញែង​ខ្លាច​ជា​ខ្លាំង ទាំង​នាំ​គ្នា​លើក​តម្កើង​សិរី‌រុង‌រឿង​អុលឡោះ ដែល​បាន​ប្រោស​ប្រទាន​អំណាច​ដ៏​អស្ចារ្យ​យ៉ាង​នេះ​ដល់​មនុស្ស​លោក។


អ្នក​ជិត​ខាង​កោត​ស្ញប់‌ស្ញែង គ្រប់​ៗ​គ្នា ហើយ​ព្រឹត្ដិ‌ការណ៍​នេះ​ឮ​សុស​សាយ​ពេញ​តំបន់​ភ្នំ​ក្នុង​ស្រុក​យូដា។


«សូម​លើក​តម្កើង​អុលឡោះ‌តាអាឡា ជា​ម្ចាស់‌នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ដ្បិត​ទ្រង់​គាប់​ចិត្ត​មក រំដោះ​ប្រជា‌រាស្ដ្រ​របស់​ទ្រង់។


គេ​នឹង​កំទេច​អ្នក​ចោល ព្រម​ទាំង​សម្លាប់​អ្នក​ក្រុង​ឲ្យ​វិនាស​បង់​ផង។ គេ​មិន​ទុក​ឲ្យ​ដុំ​ថ្ម នៅ​ត្រួត​ពី​លើ​គ្នា ក្នុង​ក្រុង​ទៀត​ឡើយ ដ្បិត​អ្នក​ពុំ​បាន​ទទួល​ស្គាល់​ពេល​កំណត់​ដែល​អុលឡោះ​បាន​មក​សង្គ្រោះ​អ្នក​ទេ»។


បន្ទាប់​មក ពួក​គង្វាល​ត្រឡប់​ទៅ​វិញ ទាំង​ច្រៀង​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អុលឡោះ ព្រោះ​ហេតុ‌ការណ៍​ទាំង​អស់ ដែល​គេ​បាន​ឃើញ បាន​ឮ ស្រប​តាម​សេចក្ដី​ដែល​ម៉ាឡា‌អ៊ីកាត់​បាន​ប្រាប់​គេ ឥត​មាន​ខ្វះ​ត្រង់​ណា​ឡើយ។


អ៊ីសា​សួរ​ទៅ​គេ​ថា៖ «តើ​រឿង​អ្វី?»។ គេ​ឆ្លើយ​ថា៖ «គឺ​រឿង​អ៊ីសា​ជា​អ្នក​ភូមិ​ណាសា‌រ៉ែត។ អុលឡោះ និង​ប្រជា‌ជន​ទាំង​មូល​ទទួល​ស្គាល់​ថា គាត់​ជា​ណាព​មាន​អំណាច​ក្នុង​គ្រប់​កិច្ចការ​ដែល​គាត់​បាន​ធ្វើ និង​គ្រប់​ពាក្យ​សំដី​ដែល​គាត់​បាន​ថ្លែង។


អស់​អ្នក​ដែល​នៅ​ទី​នោះ ស្លុត​ស្មារតី​គ្រប់​ៗ​គ្នា ហើយ​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អុលឡោះ។ គេ​ភ័យ​ខ្លាច​ជា​ខ្លាំង ក៏​និយាយ​គ្នា​ថា៖ «ថ្ងៃ​នេះ យើង​បាន​ឃើញ​ហេតុ‌ការណ៍​ចំឡែក​អស្ចារ្យ​មែន!»។


ពេល​លោក​ស៊ីម៉ូន-ពេត្រុស​ឃើញ​ដូច្នោះ គាត់​ក្រាប​ដល់​ជើង​អ៊ីសា អង្វរ​អ៊ីសា​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ សូម​ចេញ​ឲ្យ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ ព្រោះ​ខ្ញុំ​ជា​មនុស្ស​បាប»។


រំពេច​នោះ បុគ្គល​ដែល​ស្លាប់ ក៏​ក្រោក​អង្គុយ ហើយ​ចាប់​ផ្ដើម​និយាយ​ស្ដី។ អ៊ីសា​ប្រគល់​អ្នក​កំលោះ​ទៅ​ម្ដាយ​វិញ។


ពេល​បុរស​ម្ចាស់​ផ្ទះ​ឃើញ​ដូច្នោះ គាត់​រិះ‌គិត​ក្នុង​ចិត្ដ​ថា៖ «បើ​គាត់​នេះ​ពិត​ជា​ណាព​មែន ច្បាស់​ជា​គាត់​ជ្រាប​ថា ស្ដ្រី​ដែល​ពាល់​គាត់​នេះ ជា​ស្ដ្រី​ប្រភេទ​ណា​ពុំ‌ខាន គឺ​នាង​ជា​មនុស្ស​បាប»។


អ្នក​ស្រុក​នៅ​តំបន់​គេរ៉ាស៊ីន​ទាំង​អស់ អង្វរ​អ៊ីសា​ឲ្យ​ចាក​ចេញ​ពី​ស្រុក​ភូមិ​របស់​គេ ដ្បិត​គេ​ភ័យ​ខ្លាច​ខ្លាំង​ណាស់។ អ៊ីសា​ក៏​ចុះ​ទូក​ត្រឡប់​ទៅ​វិញ។


ពួក​សិស្ស​ឆ្លើយ​ថា៖ «អ្នក​ខ្លះ​ថា តួន​ជា​យ៉ះយ៉ា​ជា​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក អ្នក​ខ្លះ​ថា តួន​ជា​ណាពី​អេលី‌យ៉េស ហើយ​អ្នក​ខ្លះ​ទៀត​ថា តួន​ជា​ណាពី​ម្នាក់​ពី​សម័យ​បុរាណ​ដែល​រស់​ឡើង​វិញ»។


ពួក​គេ​សួរ​គាត់​ថា៖ «ដូច្នេះ​តើ​អ្នក​ជា​នរណា? តើ​អ្នក​ជា​ណាពី​អេលី‌យ៉េស​ឬ?» នោះ​ឬ?»។ គាត់​ឆ្លើយ​ថា៖ «មិន​មែន​ទេ!»។


គេ​សួរ​យ៉ះយ៉ា​ទៀត​ថា៖ «បើ​អ្នក​មិន​មែន​ជា​អាល់ម៉ា‌ហ្សៀស មិន​មែន​ជា​ណាពី​អេលី‌យ៉េស ហើយ​ក៏​មិន​មែន​ជា​ណាពី​ដែល​យើង​រង់‌ចាំ​នោះ​ទេ ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ដូច្នេះ?»។


នាង​ជម្រាប​អ៊ីសា​ថា៖ «លោក នាង​ខ្ញុំ​យល់​ថា លោក​ពិត​ជា​ណាពី​មែន។


កាល​មនុស្ស‌ម្នា​ឃើញ​ទី​សំគាល់​ដែល​អ៊ីសា​បាន​ធ្វើ​នោះ​ក៏​ពោល​ថា៖ «លោក​នេះ​ពិត​ជា​ណាពី​ដែល​ត្រូវ​មក​ក្នុង​ពិភព​លោក​មែន»។


គេ​សួរ​អ្នក​ដែល​ខ្វាក់​ពី​មុន​នោះ​ម្ដង​ទៀត​ថា៖ «ចុះ​អ្នក​វិញ តើ​អ្នក​ថា លោក​ដែល​ធ្វើ​ឲ្យ​អ្នក​បាន​ភ្លឺ​នោះ​ជា​នរណា?»។ គាត់​ឆ្លើយ​ថា៖ «លោក​ពិត​ជា​ណាពី​មែន!»។


កាល​អាណាណាស​បាន​ឮ​ពាក្យ​នេះ ក៏​ដួល​ដាច់​ខ្យល់​ស្លាប់​ទៅ។ រីឯ​អស់​អ្នក​ដែល​បាន​ឮ​ដំណឹង​នេះ ក៏​ស្ញែង​ខ្លាច​ជា​ខ្លាំង។


ម៉ូសា​នេះ​ហើយ ដែល​មាន​ប្រសាសន៍​ទៅ​កាន់​ជន‌ជាតិ​អ៊ីស្រ‌អែល​ថាៈ “អុលឡោះ​នឹង​ធ្វើ​ឲ្យ​មាន​ណាពី​ម្នាក់​ដូច​ខ្ញុំ ងើប​ឡើង​ពី​ចំណោម​បង​ប្អូន​របស់​អ្នក​រាល់​គ្នា”។


គេ​ក៏​នាំ​គ្នា​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អុលឡោះ ព្រោះ​តែ​ខ្ញុំ។


អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា នឹង​ធ្វើ​ឲ្យ​មាន​ណាពី​ម្នាក់​ដូច​ខ្ញុំ ងើប​ឡើង​ពី​ចំណោម​បង​ប្អូន​របស់​អ្នក​រាល់​គ្នា។ ចូរ​នាំ​គ្នា​ស្តាប់​តាម​ណាពី​នោះ​ចុះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម