Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 21:11 - ព្រះគម្ពីរខ្មែរសាកល

11 ហ្វូងមនុស្ស​ក៏​ឆ្លើយថា​៖ “នេះ​ជា​ព្យាការី​យេស៊ូវ​ពី​ណាសារ៉ែត​ក្នុង​កាលីឡេ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

11 បណ្ដាជន​នាំ​គ្នា​និយាយ​ថា៖​ «នេះ​គឺ​លោក​យេស៊ូ​ជា​អ្នក​នាំ​ព្រះបន្ទូល​ មក​ពី​ក្រុង​ណាសារ៉ែត​ស្រុក​កាលីឡេ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 មហា‌ជន​ឆ្លើយ​ថា៖ «លោក​នេះ​ជា​ហោរា​យេស៊ូវ មក​ពី​ភូមិ​ណាសា‌រ៉ែត ក្នុង​ស្រុក​កាលី‌ឡេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 មហា‌ជន​ឆ្លើយ​ថា៖ «លោក​ជា​ព្យាការី*​យេស៊ូ​មក​ពី​ភូមិ​ណាសា‌រ៉ែត​ក្នុង​ស្រុក​កាលី‌ឡេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ហ្វូង​មនុស្ស​ឆ្លើយ​ឡើង​ថា នេះ​គឺ​ជា​ហោរា​យេស៊ូវ ដែល​មក​ពី​ភូមិ​ណាសា‌រ៉ែត ស្រុក​កាលី‌ឡេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

11 មហា‌ជន​ឆ្លើយ​ថា៖ «គាត់​ជា​ណាពី​អ៊ីសា មក​ពី​ភូមិ​ណាសា‌រ៉ែត​ក្នុង​ស្រុក​កាលី‌ឡេ»។

សូមមើលជំពូក ចម្លង




ម៉ាថាយ 21:11
20 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅពេល​ហ្វូងមនុស្ស​ឃើញ​ទីសម្គាល់​ដែល​ព្រះអង្គ​ទ្រង់​ធ្វើ ពួកគេ​ក៏​និយាយ​ថា​៖ “លោកនេះ​ពិតជា​ព្យាការី​ដែល​មក​ក្នុង​ពិភពលោក​!”។


អ្នកខ្លះ​ក្នុង​ហ្វូងមនុស្ស​ឮ​ពាក្យ​ទាំងនេះ ក៏​និយាយថា​៖ “អ្នកនេះ​ពិតជា​ព្យាការី​នោះ​ហើយ​!”។


សេចក្ដីភ័យខ្លាច​បាន​កើតមាន​ដល់​មនុស្ស​ទាំងអស់ ហើយ​ពួកគេ​ក៏​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ ដោយ​និយាយ​ថា​៖ “ព្យាការី​ដ៏ធំឧត្ដម​បាន​លេចឡើង​ក្នុងចំណោម​យើង​ហើយ​!” ហើយ​ថា​៖ “ព្រះ​បាន​យាង​មករក​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ហើយ​!”។


“ម៉ូសេ​នេះ​ឯង ដែល​ប្រាប់​កូនចៅ​អ៊ីស្រាអែល​ថា​:‘ព្រះនឹង​តាំង​ព្យាការី​ម្នាក់​ដូច​ខ្ញុំ​ឡើង​ពីចំណោម​បងប្អូន​របស់អ្នករាល់គ្នា សម្រាប់​អ្នករាល់គ្នា’។


ពួកគេ​សួរ​បុរស​ខ្វាក់ភ្នែក​ទៀត​ថា៖ “ដោយ​អ្នកនោះ​បាន​បើក​ភ្នែក​របស់អ្នក តើ​អ្នក​និយាយ​អំពី​អ្នកនោះ​ថា​ជា​នរណា​?”។ គាត់​ថា៖ “លោក​ជា​ព្យាការី”។


គឺ​ទៅ​ដល់​ទីក្រុង​មួយ​ដែល​គេ​ហៅថា​ណាសារ៉ែត ហើយ​រស់នៅ​ទីនោះ ដើម្បីឲ្យ​សេចក្ដី​ដែល​បាន​ថ្លែង​មក​តាមរយៈ​បណ្ដា​ព្យាការី​ត្រូវបាន​បំពេញឲ្យសម្រេច ដែល​ថា​: “ព្រះអង្គ​នឹង​ត្រូវគេ​ហៅថា អ្នកណាសារ៉ែត”៕


ស្ត្រី​នោះ​ទូល​ព្រះអង្គ​ថា​៖ “លោកម្ចាស់ ខ្ញុំ​យល់ឃើញ​ថា លោក​ជា​ព្យាការី​!


ពួកគេ​សួរ​គាត់​ទៀត​ថា​៖ “ចុះ​លោក​ជា​នរណា​វិញ​? ជា​អេលីយ៉ា​ឬ​?”‍។ គាត់​ឆ្លើយថា​៖ “មិនមែន​ខ្ញុំ​ទេ”។ “តើ​លោក​ជា​ព្យាការី​នោះ​ឬ?”‍។ គាត់​ឆ្លើយថា​៖ “ទេ”។


អ្នកខ្លះ​ថា៖ “គាត់​ជា​អេលីយ៉ា”។ អ្នកខ្លះទៀត​ថា៖ “គាត់​ជា​ព្យាការី ដូចជា​ម្នាក់​ក្នុង​បណ្ដា​ព្យាការី​ជំនាន់មុន”។


ព្រះយេស៊ូវ​ទ្រង់​សួរ​ពួកគេ​ថា​៖“តើ​រឿង​អ្វី​?”។ ពួកគេ​ទូល​ព្រះអង្គ​ថា​៖ “គឺ​អំពី​យេស៊ូវ​អ្នកណាសារ៉ែត ជា​ព្យាការី​ម្នាក់​ដ៏មានអំណាច​ក្នុង​ការ​ដែល​លោក​ធ្វើ និង​ពាក្យសម្ដី នៅចំពោះ​ព្រះ​និង​ប្រជាជន​គ្រប់គ្នា


ពួកគេ​សួរ​គាត់​ទៀត​ថា​៖ “បើសិន​លោក​មិនមែន​ជា​ព្រះ​គ្រីស្ទ ឬ​អេលីយ៉ា ឬ​ព្យាការី​នោះ​ទេ ចុះ​ហេតុអ្វីបានជា​លោក​ធ្វើពិធីជ្រមុជទឹក​?”។


យ៉ាងណាមិញ ខ្ញុំ​ត្រូវតែ​ធ្វើដំណើរ នៅ​ថ្ងៃនេះ ថ្ងៃស្អែក និង​ថ្ងៃខានស្អែក​ទៀត ដ្បិត​ព្យាការី​មិនអាច​ត្រូវ​គេ​សម្លាប់​នៅ​ខាងក្រៅ​យេរូសាឡិម​បានឡើយ​!


ពួកផារិស៊ី​ម្នាក់​នោះ​ដែល​អញ្ជើញ​ព្រះអង្គ​ឃើញ​ដូច្នេះ ក៏​និយាយ​ក្នុងចិត្ត​ថា​៖ “បើសិន​អ្នកនេះ​ជា​ព្យាការី​មែន គាត់​មុខជា​ដឹង​ថា ស្ត្រី​ដែល​កំពុង​ពាល់​គាត់​ជា​អ្នកណា ហើយ​ជា​មនុស្ស​បែបណា​មិនខាន ដ្បិត​នាង​ជា​មនុស្សបាប”។


នៅពេល​ព្រះយេស៊ូវ​យាង​ចូលទៅ​យេរូសាឡិម អ្នក​ក្រុង​ទាំងមូល​ក៏​ជ្រួលច្របល់ ហើយ​សួរថា​៖ “តើ​អ្នកនេះ​ជា​នរណា​?”។


ប៉ុន្តែ​បើសិន​យើង​ថា​: ‘មកពី​មនុស្ស’ ——​យើង​ខ្លាច​ហ្វូងមនុស្ស ពីព្រោះ​មនុស្ស​ទាំងអស់​ចាត់ទុក​យ៉ូហាន​ជា​ព្យាការី”។


ពួកគេ​ក៏​ចង់​ចាប់​ព្រះអង្គ ប៉ុន្តែ​ខ្លាច​ហ្វូងមនុស្ស ពីព្រោះ​ហ្វូងមនុស្ស​ចាត់ទុក​ព្រះយេស៊ូវ​ជា​ព្យាការី​៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម