Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 4:19 - ព្រះគម្ពីរខ្មែរសាកល

19 ស្ត្រី​នោះ​ទូល​ព្រះអង្គ​ថា​៖ “លោកម្ចាស់ ខ្ញុំ​យល់ឃើញ​ថា លោក​ជា​ព្យាការី​!

សូមមើលជំពូក ចម្លង

Khmer Christian Bible

19 ស្ត្រី​នោះ​ទូល​ទៅ​ព្រះអង្គ​ថា៖​ «លោក​ម្ចាស់​អើយ!​ ខ្ញុំ​យល់​ថា​ លោក​ជា​អ្នក​នាំ​ព្រះបន្ទូល​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ស្ត្រី​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «លោក​ម្ចាស់ នាង​ខ្ញុំ​យល់​ថា លោក​ពិត​ជា​ហោរា​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 នាង​ទូល​ព្រះអង្គ​ថា៖ «លោក​ម្ចាស់ នាង​ខ្ញុំ​យល់​ថា លោក​ពិត​ជា​ព្យាការី*​មែន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ស្ត្រី​នោះ​ទូល​ទ្រង់​ថា លោក​ម្ចាស់​អើយ ខ្ញុំ​យល់​ឃើញ​ថា លោក​ជា​ហោរា

សូមមើលជំពូក ចម្លង

អាល់គីតាប

19 នាង​ជម្រាប​អ៊ីសា​ថា៖ «លោក នាង​ខ្ញុំ​យល់​ថា លោក​ពិត​ជា​ណាពី​មែន។

សូមមើលជំពូក ចម្លង




យ៉ូហាន 4:19
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ហ្វូងមនុស្ស​ក៏​ឆ្លើយថា​៖ “នេះ​ជា​ព្យាការី​យេស៊ូវ​ពី​ណាសារ៉ែត​ក្នុង​កាលីឡេ”។


ព្រះយេស៊ូវ​ទ្រង់​សួរ​ពួកគេ​ថា​៖“តើ​រឿង​អ្វី​?”។ ពួកគេ​ទូល​ព្រះអង្គ​ថា​៖ “គឺ​អំពី​យេស៊ូវ​អ្នកណាសារ៉ែត ជា​ព្យាការី​ម្នាក់​ដ៏មានអំណាច​ក្នុង​ការ​ដែល​លោក​ធ្វើ និង​ពាក្យសម្ដី នៅចំពោះ​ព្រះ​និង​ប្រជាជន​គ្រប់គ្នា


សេចក្ដីភ័យខ្លាច​បាន​កើតមាន​ដល់​មនុស្ស​ទាំងអស់ ហើយ​ពួកគេ​ក៏​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ ដោយ​និយាយ​ថា​៖ “ព្យាការី​ដ៏ធំឧត្ដម​បាន​លេចឡើង​ក្នុងចំណោម​យើង​ហើយ​!” ហើយ​ថា​៖ “ព្រះ​បាន​យាង​មករក​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ហើយ​!”។


ពួកផារិស៊ី​ម្នាក់​នោះ​ដែល​អញ្ជើញ​ព្រះអង្គ​ឃើញ​ដូច្នេះ ក៏​និយាយ​ក្នុងចិត្ត​ថា​៖ “បើសិន​អ្នកនេះ​ជា​ព្យាការី​មែន គាត់​មុខជា​ដឹង​ថា ស្ត្រី​ដែល​កំពុង​ពាល់​គាត់​ជា​អ្នកណា ហើយ​ជា​មនុស្ស​បែបណា​មិនខាន ដ្បិត​នាង​ជា​មនុស្សបាប”។


ពីព្រោះ​នាង​ធ្លាប់​មាន​ប្ដី​ប្រាំ​នាក់​ហើយ រីឯ​ម្នាក់​ដែល​នាង​មាន​ឥឡូវនេះ មិនមែន​ជា​ប្ដី​របស់នាង​ទេ​។ រឿងនេះ​នាង​និយាយ​ពិត​ហើយ”។


“មក៍! មើល​ម្នាក់​ដែល​ប្រាប់​ខ្ញុំ​អំពី​អ្វីៗ​ទាំងអស់​ដែល​ខ្ញុំ​បាន​ធ្វើ​។ អ្នកនេះ​ជា​ព្រះ​គ្រីស្ទ​ទេដឹង​?”។


នៅពេល​ហ្វូងមនុស្ស​ឃើញ​ទីសម្គាល់​ដែល​ព្រះអង្គ​ទ្រង់​ធ្វើ ពួកគេ​ក៏​និយាយ​ថា​៖ “លោកនេះ​ពិតជា​ព្យាការី​ដែល​មក​ក្នុង​ពិភពលោក​!”។


អ្នកខ្លះ​ក្នុង​ហ្វូងមនុស្ស​ឮ​ពាក្យ​ទាំងនេះ ក៏​និយាយថា​៖ “អ្នកនេះ​ពិតជា​ព្យាការី​នោះ​ហើយ​!”។


ពួកគេ​សួរ​បុរស​ខ្វាក់ភ្នែក​ទៀត​ថា៖ “ដោយ​អ្នកនោះ​បាន​បើក​ភ្នែក​របស់អ្នក តើ​អ្នក​និយាយ​អំពី​អ្នកនោះ​ថា​ជា​នរណា​?”។ គាត់​ថា៖ “លោក​ជា​ព្យាការី”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម