លូកា 21:8 - ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវមានបន្ទូលថា៖“ចូរប្រុងប្រយ័ត្ន កុំឲ្យគេបោកបញ្ឆោតអ្នករាល់គ្នាឡើយ ដ្បិតមានមនុស្សជាច្រើននឹងមកក្នុងនាមរបស់ខ្ញុំ ដោយនិយាយថា: ‘គឺខ្ញុំហ្នឹងហើយ ជាព្រះអង្គនោះ’ ឬ ‘ពេលកំណត់ជិតដល់ហើយ’។ កុំទៅតាមពួកគេឡើយ។ Khmer Christian Bible ព្រះអង្គមានបន្ទូលថា៖ «ចូរប្រយ័ត្ន អ្នករាល់គ្នាកុំចាញ់បោកគេឡើយ ដ្បិតមនុស្សជាច្រើននឹងមកក្នុងឈ្មោះខ្ញុំ ហើយនិយាយថា ខ្ញុំនេះហើយ ឬពេលវេលាជិតដល់ហើយ នោះចូរកុំទៅតាមពួកគេឲ្យសោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរប្រយ័ត្ន ក្រែងអ្នកណានាំអ្នករាល់គ្នាឲ្យវង្វេង ដ្បិតនឹងមានមនុស្សជាច្រើនយកឈ្មោះខ្ញុំ មកនិយាយថា "គឺខ្ញុំនេះហើយ" ហើយថា "ពេលកំណត់ជិតមកដល់ហើយ!" កុំតាមអ្នកទាំងនោះឲ្យសោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «ចូរប្រុងប្រយ័ត្នកុំបណ្ដោយនរណាបញ្ឆោតអ្នករាល់គ្នាឲ្យវង្វេងឡើយ ដ្បិតនឹងមានមនុស្សជាច្រើនយកឈ្មោះខ្ញុំមកប្រើ ដោយពោលថា “ខ្ញុំនេះហើយជាព្រះគ្រិស្ត*” ឬថា “ពេលកំណត់មកដល់ហើយ” កុំតាមអ្នកទាំងនោះឲ្យសោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់មានបន្ទូលថា ចូរប្រយ័ត ក្រែងអ្នកណានាំឲ្យអ្នករាល់គ្នាវង្វេង ដ្បិតនឹងមានមនុស្សជាច្រើនយកឈ្មោះខ្ញុំ មកនិយាយថា គឺខ្ញុំនេះហើយ ក៏នឹងថា វេលាជិតដល់ហើយ ដូច្នេះ កុំឲ្យទៅតាមគេឡើយ អាល់គីតាប អ៊ីសាឆ្លើយថា៖ «ចូរប្រុងប្រយ័ត្ន កុំបណ្ដោយនរណាបញ្ឆោតអ្នករាល់គ្នាឲ្យវង្វេងបានឡើយ ដ្បិតនឹងមានមនុស្សជាច្រើនយកនាមខ្ញុំមកប្រើ ដោយពោលថា “ខ្ញុំនេះហើយជាអាល់ម៉ាហ្សៀស” ឬថា “ពេលកំណត់មកដល់ហើយ”កុំតាមអ្នកទាំងនោះឲ្យសោះ។ |
តាំងពីពេលនោះមក ព្រះយេស៊ូវទ្រង់ចាប់ផ្ដើមប្រកាសថា៖“ចូរកែប្រែចិត្ត ដ្បិតអាណាចក្រស្ថានសួគ៌មកជិតបង្កើយហើយ”។
គេនឹងប្រាប់អ្នករាល់គ្នាថា: ‘មើល៍! នៅទីនោះ!’ ឬថា: ‘មើល៍! នៅទីនេះ!’។ កុំចេញទៅ ឬទៅតាមគេឡើយ។
ពួកគេទូលសួរព្រះយេស៊ូវថា៖ “លោកគ្រូ តើការទាំងនេះនឹងកើតឡើងនៅពេលណា? តើមានទីសម្គាល់អ្វី នៅពេលការទាំងនេះរៀបនឹងកើតឡើង?”។
កាលណាអ្នករាល់គ្នាឮអំពីសង្គ្រាម និងចលាចល កុំតក់ស្លុតឡើយ ដ្បិតការទាំងនេះត្រូវតែកើតឡើងជាមុន ប៉ុន្តែមិនមែនជាទីបញ្ចប់ភ្លាមទេ”។
ខ្ញុំបានមកក្នុងព្រះនាមរបស់ព្រះបិតាខ្ញុំ ប៉ុន្តែអ្នករាល់គ្នាមិនទទួលខ្ញុំទេ; ប្រសិនបើមានអ្នកដទៃមកក្នុងនាមរបស់ខ្លួនគេ អ្នករាល់គ្នានឹងទទួលអ្នកនោះវិញ។
ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាហើយថា: ‘អ្នករាល់គ្នានឹងស្លាប់ក្នុងបាបរបស់ខ្លួន’។ ជាការពិត ប្រសិនបើអ្នករាល់គ្នាមិនជឿថា គឺខ្ញុំហ្នឹងហើយជាព្រះអង្គនោះទេ អ្នករាល់គ្នានឹងស្លាប់ក្នុងបាបរបស់ខ្លួន ”។
ដូច្នេះ ព្រះយេស៊ូវក៏មានបន្ទូលថា៖“ពេលអ្នករាល់គ្នាលើកកូនមនុស្សឡើង នោះអ្នករាល់គ្នានឹងយល់ថា គឺខ្ញុំហ្នឹងហើយជាព្រះអង្គនោះ ហើយខ្ញុំមិនធ្វើអ្វីមួយដោយខ្លួនខ្ញុំឡើយ ប៉ុន្តែខ្ញុំប្រាប់សេចក្ដីទាំងនេះ តាមដែលព្រះបិតាបានបង្រៀនខ្ញុំ។
ឬមួយក៏អ្នករាល់គ្នាមិនដឹងថា មនុស្សទុច្ចរិតនឹងមិនអាចទទួលអាណាចក្ររបស់ព្រះជាមរតកបានទេឬ? កុំចាញ់បោកឡើយ! មនុស្សអសីលធម៌ខាងផ្លូវភេទ មនុស្សថ្វាយបង្គំរូបបដិមាករ មនុស្សផិតក្បត់ ប្រុសពេស្យា មនុស្សស្រឡាញ់ភេទដូចគ្នា
កុំឲ្យអ្នកណាបោកបញ្ឆោតអ្នករាល់គ្នាដោយពាក្យសម្ដីឥតប្រយោជន៍ឡើយ ដ្បិតព្រោះតែសេចក្ដីទាំងនេះ ព្រះពិរោធរបស់ព្រះធ្លាក់មកលើកូននៃសេចក្ដីមិនស្ដាប់បង្គាប់។
កុំឲ្យអ្នកណាបោកបញ្ឆោតអ្នករាល់គ្នាដោយរបៀបណាមួយឡើយ ដ្បិតថ្ងៃនោះនឹងមិនមកទេ រហូតទាល់តែការបោះបង់ជំនឿមកដល់ជាមុនសិន ហើយមនុស្សនៃការឥតច្បាប់ គឺកូននៃសេចក្ដីវិនាសបានលេចមក។
រីឯមនុស្សអាក្រក់ និងមនុស្សបោកប្រាស់នឹងបានកាន់តែអាក្រក់ទៅៗ ទាំងបោកគេ និងចាញ់បោកផង។
អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ កុំជឿគ្រប់ទាំងវិញ្ញាណឡើយ ប៉ុន្តែចូរពិសោធវិញ្ញាណទាំងនោះ ថាតើជារបស់ព្រះឬយ៉ាងណា ដ្បិតមានព្យាការីក្លែងក្លាយជាច្រើនបានចេញទៅក្នុងពិភពលោកហើយ។
ជាការពិត មានអ្នកបោកប្រាស់ជាច្រើនបានចេញទៅក្នុងពិភពលោកហើយ ពួកគេមិនសារភាពថា ព្រះយេស៊ូវគ្រីស្ទបានយាងមកជាសាច់ឈាមទេ។ មនុស្សបែបនេះជាអ្នកបោកប្រាស់ និងជាអ្នកប្រឆាំងព្រះគ្រីស្ទ។
មានពរហើយ អ្នកដែលអាន និងអ្នកដែលស្ដាប់ពាក្យព្យាករនេះ ហើយកាន់តាមសេចក្ដីដែលមានសរសេរទុកមកនៅក្នុងនេះ ព្រោះថាពេលកំណត់ជិតដល់ហើយ។
ដូច្នេះ នាគដ៏ធំនោះក៏ត្រូវបានទម្លាក់ចុះ។ វាជាពស់ពីបុរាណដែលហៅថាមារផង សាតាំងផង ជាអ្នកដែលបោកបញ្ឆោតពិភពលោកទាំងមូល។ វាត្រូវបានទម្លាក់ចុះមកផែនដី ហើយពួកបរិវាររបស់វាក៏ត្រូវបានទម្លាក់ចុះជាមួយវាដែរ។