Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 5:43 - ព្រះគម្ពីរខ្មែរសាកល

43 ខ្ញុំ​បាន​មក​ក្នុង​ព្រះនាម​របស់​ព្រះ​បិតា​ខ្ញុំ ប៉ុន្តែ​អ្នករាល់គ្នា​មិន​ទទួល​ខ្ញុំ​ទេ​; ប្រសិនបើ​មាន​អ្នកដទៃ​មក​ក្នុង​នាម​របស់ខ្លួន​គេ អ្នករាល់គ្នា​នឹង​ទទួល​អ្នកនោះ​វិញ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

43 ខ្ញុំ​មក​នៅ​ក្នុង​ព្រះនាម​ព្រះ​វរ​បិតា​របស់​ខ្ញុំ​ នោះ​អ្នក​រាល់គ្នា​មិន​ព្រម​ទទួល​ខ្ញុំ​ទេ​ ប៉ុន្ដែ​បើ​មាន​អ្នក​ផ្សេង​ទៀត​មក​នៅ​ក្នុង​ឈ្មោះ​របស់​គេ​ផ្ទាល់​ នោះ​អ្នក​រាល់គ្នា​មុខ​ជា​ព្រម​ទទួល​គេ​មិន​ខាន​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

43 ខ្ញុំ​មក​ក្នុង​ព្រះ‌នាម​របស់​ព្រះ‌វរបិតា​ខ្ញុំ តែ​អ្នក​រាល់​គ្នា​មិន​ទទួល​ខ្ញុំ​ទេ ប្រសិន‌បើ​មាន​អ្នក​ណា​ម្នាក់​ទៀត​មក ក្នុង​នាម​របស់​គេ អ្នក​រាល់​គ្នា​នឹង​ទទួល​អ្នក​នោះ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

43 ខ្ញុំ​មក ក្នុង​ព្រះ‌នាម​ព្រះ‌បិតា​ខ្ញុំ តែ​អ្នក​រាល់​គ្នា​មិន​ទទួល​ខ្ញុំ​ឡើយ។ ប្រសិន​បើ​មាន​ម្នាក់​ទៀត​មក​ក្នុង​នាម​ខ្លួន​គេ​ផ្ទាល់ អ្នក​រាល់​គ្នា​មុខ​ជា​ទទួល​គេ​មិន​ខាន!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

43 ខ្ញុំ​បាន​មក​ដោយ​នូវ​ព្រះ‌នាម​របស់​ព្រះវរ‌បិតា​ខ្ញុំ តែ​អ្នក​រាល់​គ្នា​មិន​ទទួល​ខ្ញុំ​ទេ បើ​សិន​ជា​មាន​អ្នក​ណា​ទៀត​មក ដោយ​នូវ​ឈ្មោះ​របស់​ខ្លួន​គេ នោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​អ្នក​នោះ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

43 ខ្ញុំ​មក ក្នុង​នាម​អុលឡោះ​ជា​បិតា​ខ្ញុំ​តែ​អ្នក​រាល់​គ្នា​មិន​ទទួល​ខ្ញុំ​ឡើយ។ ប្រសិន​បើ​មាន​ម្នាក់​ទៀត​មក​ក្នុង​នាម​ខ្លួន​គេ​ផ្ទាល់ អ្នក​រាល់​គ្នា​មុខ​ជា​ទទួល​គេ​មិន​ខាន!

សូមមើលជំពូក ចម្លង




យ៉ូហាន 5:43
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ព្រះគ្រីស្ទ​ក្លែងក្លាយ និង​ព្យាការីក្លែងក្លាយ​នឹង​ក្រោកឡើង ហើយ​ពួកគេ​នឹង​សម្ដែង​ទីសម្គាល់ និង​ការអស្ចារ្យ​ដ៏ធំ ដើម្បី​នាំ​មនុស្ស​ឲ្យវង្វេង សូម្បីតែ​អ្នក​ដែល​ត្រូវបានជ្រើសតាំង ប្រសិនបើ​អាច​។


ដ្បិត​មាន​មនុស្ស​ជាច្រើន​នឹង​មក​ក្នុង​នាម​របស់ខ្ញុំ ដោយ​និយាយថា​: ‘គឺ​ខ្ញុំ​ហ្នឹងហើយ ជា​ព្រះ​គ្រីស្ទ’ ហើយ​ពួកគេ​នឹង​បោកបញ្ឆោត​មនុស្ស​ជាច្រើន​។


ព្រះយេស៊ូវ​ទ្រង់​តប​នឹង​ពួកគេ​ថា​៖“ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ហើយ ប៉ុន្តែ​អ្នករាល់គ្នា​មិន​ជឿ​ទេ​។ កិច្ចការ​ដែល​ខ្ញុំ​ធ្វើ​ក្នុង​ព្រះនាម​របស់​ព្រះ​បិតា​ខ្ញុំ គឺ​ការទាំងនោះ​ហើយ ធ្វើបន្ទាល់​អំពី​ខ្ញុំ​។


ព្រះ​បិតា​អើយ សូម​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះនាមរបស់ព្រះអង្គ​!”។ ពេលនោះ មាន​សំឡេង​មួយ​មក​ពី​លើមេឃ​ថា​៖ “យើង​បាន​លើកតម្កើងសិរីរុងរឿង​ហើយ យើង​នឹង​លើកតម្កើងសិរីរុងរឿង​ទៀត”។


“ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្សលោក​ដល់ម្ល៉េះ បានជា​ព្រះអង្គ​ប្រទាន​ព្រះបុត្រាតែមួយ​របស់ព្រះអង្គ ដើម្បីឲ្យ​អស់អ្នក​ដែល​ជឿលើ​ព្រះបុត្រានោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិតអស់កល្បជានិច្ច​វិញ


ប៉ុន្តែ​ខ្ញុំ​ស្គាល់​អ្នករាល់គ្នា​ហើយ​ថា អ្នករាល់គ្នា​គ្មាន​សេចក្ដីស្រឡាញ់របស់ព្រះ​នៅក្នុង​ខ្លួន​ឡើយ​។


ពីព្រោះ​ខ្ញុំ​បាន​ចុះមក​ពី​ស្ថានសួគ៌ មិនមែន​ដើម្បី​ប្រព្រឹត្តតាម​បំណង​ចិត្ត​របស់ខ្ញុំ​ទេ គឺ​ដើម្បី​ប្រព្រឹត្តតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក​នោះ​វិញ​។


បើដូច្នេះ តើ​អ្នក​មិនមែន​ជា​ជនជាតិអេហ្ស៊ីប​ដែល​ពីមុន​បាន​ធ្វើកុបកម្ម ហើយ​នាំ​អ្នកធ្វើឃាត​បួនពាន់​នាក់​ចេញ​ទៅ​ទីរហោស្ថាន​ទេ​ឬ?”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម