Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ យ៉ូហាន 1:7 - ព្រះគម្ពីរខ្មែរសាកល

7 ជាការពិត មាន​អ្នក​បោកប្រាស់​ជាច្រើន​បាន​ចេញទៅ​ក្នុង​ពិភពលោក​ហើយ ពួកគេ​មិន​សារភាពថា ព្រះយេស៊ូវ​គ្រីស្ទ​បាន​យាង​មក​ជា​សាច់ឈាម​ទេ​។ មនុស្ស​បែបនេះ​ជា​អ្នក​បោកប្រាស់ និង​ជា​អ្នកប្រឆាំងព្រះគ្រីស្ទ‍។

សូមមើលជំពូក ចម្លង

Khmer Christian Bible

7 ព្រោះ​មាន​ជន​បោកប្រាស់​ជា​ច្រើន​បាន​ចេញ​ទៅ​ក្នុង​លោកិយ​នេះ​ ជា​ពួកអ្នក​ដែល​មិន​ព្រម​ទទួល​ស្គាល់​ថា​ ព្រះយេស៊ូ​គ្រិស្ដ​បាន​យាង​មក​ក្នុង​សាច់ឈាម​ទេ​ គឺ​អ្នក​នោះ​ហើយ​ជា​ជន​បោកប្រាស់​ ហើយ​ជា​អ្នក‍​ប្រឆាំង​ព្រះគ្រិស្ដ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ដ្បិតមាន​អ្នក​បោក​បញ្ឆោត​ជា​ច្រើន​បាន​មក​ក្នុង​លោក​នេះ​ហើយ គឺអស់​អ្នក​ដែល​មិន​ព្រម​ទទួល​ស្គាល់​ថា ព្រះ‌យេស៊ូវ‌គ្រីស្ទ​បាន​យាង​មក​ក្នុង​សាច់​ឈាម។ មនុស្ស​បែប​នេះ​ជា​អ្នក​បោក​បញ្ឆោត និង​ជា​អ្នក​ទទឹង​នឹង​ព្រះ‌គ្រីស្ទ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 មាន​អ្នក​បោក​បញ្ឆោត​ជា​ច្រើន​នាក់​បាន​ចូល​មក​ក្នុង​លោក​នេះ ពួក​គេ​ពុំ​ទទួល​ស្គាល់​ថា ព្រះ‌យេស៊ូ​គ្រិស្ត*​បាន​យាង​មក​ជា​មនុស្ស​ទេ។ ជន​ប្រភេទ​នេះ​ហើយ​ដែល​ជា​អ្នក​បោក​បញ្ឆោត និង​ជា​មេ​ប្រឆាំង*​ព្រះ‌គ្រិស្ត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ពី​ព្រោះ​មាន​អ្នក​ប្រវ័ញ្ច​បញ្ឆោត​ជា​ច្រើន​បាន​មក​ក្នុង​លោកីយ​ហើយ ជា​ពួក​អ្នក​ដែល​មិន​ព្រម​ទទួល​ថា ព្រះ‌យេស៊ូវ​គ្រីស្ទ​បាន​មក​ក្នុង​សាច់​ឈាម​ទេ នោះ​ហើយ​ជា​អ្នក​ប្រវ័ញ្ច​បញ្ឆោត ហើយ​ជា​អ្នក​ទទឹង​នឹង​ព្រះ‌គ្រីស្ទ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

7 មាន​អ្នក​បោក​បញ្ឆោត​ជា​ច្រើន​នាក់ បាន​ចូល​មក​ក្នុង​លោក​នេះ ពួក​គេ​ពុំ​ទទួល​ស្គាល់​ថា អ៊ីសា‌អាល់ម៉ា‌ហ្សៀស​បាន​មក​ជា​មនុស្ស​ទេ។ ជន​ប្រភេទ​នេះ​ហើយ​ដែល​ជា​អ្នក​បោក​បញ្ឆោត និង​ជា​មេ​ប្រឆាំង​អាល់ម៉ា‌ហ្សៀស។

សូមមើលជំពូក ចម្លង




២ យ៉ូហាន 1:7
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះបន្ទូល​បាន​ក្លាយជា​សាច់ឈាម ហើយ​តាំងលំនៅ​ក្នុងចំណោម​យើង‍។ យើង​បាន​ឃើញ​សិរីរុងរឿង​របស់​ព្រះអង្គ ជា​សិរីរុងរឿង​របស់​ព្រះបុត្រាតែមួយ​ពី​ព្រះ​បិតា ដែល​ពេញ​ដោយ​ព្រះគុណ និង​សេចក្ដីពិត​។


ពិតមែនហើយ ដូចដែលទាំងអស់គ្នាទទួលស្គាល់​អាថ៌កំបាំង​នៃ​ការគោរពព្រះ ជា​ការ​ធំឧត្ដម គឺ ព្រះ​បាន​លេចមក​ក្នុង​សាច់ឈាម ត្រូវបាន​បញ្ជាក់ថាសុចរិត​ដោយ​ព្រះវិញ្ញាណ ត្រូវបាន​ឃើញ​ដោយ​បណ្ដា​ទូតសួគ៌ ត្រូវបាន​ប្រកាស​ក្នុង​បណ្ដា​ប្រជាជាតិ ត្រូវបាន​ជឿ​ក្នុង​ពិភពលោក ហើយ​ត្រូវបាន​ទទួលឡើង​ក្នុង​សិរីរុងរឿង​៕


ខ្ញុំ​បាន​សរសេរ​សេចក្ដីទាំងនេះ​មក​អ្នករាល់គ្នា ស្ដីអំពី​អ្នក​ដែល​បោកបញ្ឆោត​អ្នករាល់គ្នា​។


ដូច្នេះ នាគ​ដ៏ធំ​នោះ​ក៏​ត្រូវបាន​ទម្លាក់ចុះ​។ វា​ជា​ពស់​ពីបុរាណ​ដែល​ហៅថា​មារ​ផង សាតាំង​ផង ជា​អ្នក​ដែល​បោកបញ្ឆោត​ពិភពលោក​ទាំងមូល​។ វា​ត្រូវបាន​ទម្លាក់ចុះ​មក​ផែនដី ហើយ​ពួក​បរិវារ​របស់​វា​ក៏​ត្រូវបាន​ទម្លាក់ចុះ​ជាមួយ​វា​ដែរ​។


វា​បោកបញ្ឆោត​មនុស្ស​ដែល​រស់នៅ​លើ​ផែនដី​ដោយ​ទីសម្គាល់​ដែល​ត្រូវបាន​ប្រទានឲ្យ​វា​ធ្វើ​នៅមុខ​សត្វតិរច្ឆាន​នោះ ទាំង​ប្រាប់​មនុស្ស​ដែល​រស់នៅ​លើ​ផែនដី​ឲ្យ​ធ្វើ​រូបសំណាក​មួយ​ថ្វាយ​សត្វតិរច្ឆាន​នោះ​ដែល​ត្រូវ​របួស​ដោយ​មុខដាវ ប៉ុន្តែ​នៅមានជីវិត​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម