Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 21:8 - Khmer Christian Bible

8 ព្រះអង្គ​មាន​បន្ទូល​ថា៖​ «ចូរ​ប្រយ័ត្ន​ អ្នក​រាល់គ្នាកុំ​ចាញ់បោក​គេ​ឡើយ​ ដ្បិត​មនុស្ស​ជា​ច្រើន​នឹង​មក​ក្នុង​ឈ្មោះ​ខ្ញុំ​ ហើយ​និយាយ​ថា​ ខ្ញុំ​នេះ​ហើយ​ ឬ​ពេល​វេលា​ជិត​ដល់​ហើយ​ នោះ​ចូរ​កុំ​ទៅ​តាម​ពួកគេ​ឲ្យ​សោះ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 ព្រះយេស៊ូវ​មានបន្ទូលថា​៖“ចូរ​ប្រុងប្រយ័ត្ន កុំឲ្យ​គេ​បោកបញ្ឆោត​អ្នករាល់គ្នា​ឡើយ ដ្បិត​មាន​មនុស្ស​ជាច្រើន​នឹង​មក​ក្នុង​នាម​របស់ខ្ញុំ ដោយ​និយាយថា​: ‘គឺ​ខ្ញុំ​ហ្នឹងហើយ ជាព្រះអង្គនោះ’ ឬ ‘ពេលកំណត់​ជិតដល់​ហើយ’។ កុំ​ទៅតាម​ពួកគេ​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ប្រយ័ត្ន ក្រែង​អ្នក​ណា​នាំ​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង ដ្បិត​នឹង​មាន​មនុស្ស​ជា​ច្រើន​យក​ឈ្មោះ​ខ្ញុំ មក​និយាយ​ថា "គឺ​ខ្ញុំ​នេះ​ហើយ" ហើយ​ថា "ពេល​កំណត់​ជិត​មក​ដល់​ហើយ!" កុំ​តាម​អ្នក​ទាំង​នោះ​ឲ្យ​សោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ចូរ​ប្រុង​ប្រយ័ត្ន​កុំ​បណ្ដោយ​នរណា​បញ្ឆោត​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង​ឡើយ ដ្បិត​នឹង​មាន​មនុស្ស​ជា​ច្រើន​យក​ឈ្មោះ​ខ្ញុំ​មក​ប្រើ ដោយ​ពោល​ថា “ខ្ញុំ​នេះ​ហើយ​ជា​ព្រះ‌គ្រិស្ត*” ឬ​ថា “ពេល​កំណត់​មក​ដល់​ហើយ” កុំ​តាម​អ្នក​ទាំង​នោះ​ឲ្យ​សោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ទ្រង់​មាន​បន្ទូល​ថា ចូរ​ប្រយ័ត ក្រែង​អ្នក​ណា​នាំ​ឲ្យ​អ្នក​រាល់​គ្នា​វង្វេង ដ្បិត​នឹង​មាន​មនុស្ស​ជា​ច្រើន​យក​ឈ្មោះ​ខ្ញុំ មក​និយាយ​ថា គឺ​ខ្ញុំ​នេះ​ហើយ ក៏​នឹង​ថា វេលា​ជិត​ដល់​ហើយ ដូច្នេះ កុំ​ឲ្យ​ទៅ​តាម​គេ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 អ៊ីសា​ឆ្លើយ​ថា៖ «ចូរ​ប្រុង​ប្រយ័ត្ន កុំ​បណ្ដោយ​នរណា​បញ្ឆោត​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង​បាន​ឡើយ ដ្បិត​នឹង​មាន​មនុស្ស​ជា​ច្រើន​យក​នាម​ខ្ញុំ​មក​ប្រើ ដោយ​ពោល​ថា “ខ្ញុំ​នេះ​ហើយ​ជា​អាល់ម៉ា‌ហ្សៀស” ឬ​ថា “ពេល​កំណត់​មក​ដល់​ហើយ”កុំ​តាម​អ្នក​ទាំង​នោះ​ឲ្យ​សោះ។

សូមមើលជំពូក ចម្លង




លូកា 21:8
26 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​នាំ​ព្រះបន្ទូល​ក្លែងក្លាយ​ជា​ច្រើន​នឹង​ក្រោក​ឡើង​ ហើយ​ពួកគេ​នឹង​បោក​បញ្ឆោត​មនុស្ស​ជាច្រើន។​


ថា៖​ «ចូរ​ប្រែ​ចិត្ដ​ ដ្បិត​នគរ​ស្ថានសួគ៌​មក​ជិត​បង្កើយ»​


ចាប់​ពី​ពេល​នោះ​មក​ ព្រះយេស៊ូ​ចាប់ផ្ដើម​ប្រកាស​ ដោយ​មាន​បន្ទូល​ថា៖​ «ចូរ​ប្រែចិត្ដ​ ដ្បិត​នគរ​ស្ថានសួគ៌​មក​ជិត​បង្កើយ»។​


ហើយ​ពួកគេ​នឹង​ប្រាប់​អ្នក​រាល់គ្នា​ថា​មើល៍​ នៅ​ទីនេះ​ ឬ​មើល៍​ នៅ​ទីនោះ​ ចូរ​កុំ​ចេញ​ទៅ​ក្រៅ​តាម​ពួកគេ​ឲ្យ​សោះ​


ពួកគេ​ក៏​ទូល​សួរ​ព្រះអង្គ​ថា៖​ «លោក​គ្រូ​ តើ​ការ​ទាំង​នេះ​នឹង​កើត​ឡើង​នៅ​ពេល​ណា?​ នៅ​ពេល​ការ​ទាំង​នេះ​ជិត​កើត​ឡើង​ តើ​នឹង​មាន​ទីសំគាល់​អ្វីខ្លះ?»​


ពេល​ណា​អ្នក​រាល់គ្នា​ឮ​អំពី​សង្គ្រាម​ និង​ចលាចល​ ចូរ​កុំ​ភ័យ​ខ្លាច​ឡើយ​ ព្រោះ​ការ​ទាំង​អស់​នេះ​ត្រូវតែ​កើត​ឡើង​ជា​មុន​ ប៉ុន្ដែ​មិន​ទាន់​ដល់​ទី​បញ្ចប់​ភ្លាម​ទេ»។​


ខ្ញុំ​មក​នៅ​ក្នុង​ព្រះនាម​ព្រះ​វរ​បិតា​របស់​ខ្ញុំ​ នោះ​អ្នក​រាល់គ្នា​មិន​ព្រម​ទទួល​ខ្ញុំ​ទេ​ ប៉ុន្ដែ​បើ​មាន​អ្នក​ផ្សេង​ទៀត​មក​នៅ​ក្នុង​ឈ្មោះ​របស់​គេ​ផ្ទាល់​ នោះ​អ្នក​រាល់គ្នា​មុខ​ជា​ព្រម​ទទួល​គេ​មិន​ខាន​


ដូច្នេះ​ហើយ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ អ្នក​រាល់គ្នា​នឹង​ស្លាប់​ក្នុង​បាប​របស់​ខ្លួន​ ព្រោះ​បើ​អ្នក​រាល់គ្នា​មិន​ជឿ​ថា​ខ្ញុំ​ជា​ព្រះ ​អ្នក​រាល់គ្នា​នឹង​ស្លាប់​ក្នុង​បាប​របស់​ខ្លួន»។​


ដូច្នេះ​ ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ពេល​អ្នក​រាល់គ្នា​លើក​កូន​មនុស្ស​ឡើង​ នោះ​ទើប​អ្នក​រាល់គ្នា​ដឹង​ថា​ជា​ខ្ញុំ​នេះ​ហើយ​ ខ្ញុំ​មិន​ធ្វើ​អ្វី​ដោយ​ខ្លួន​ខ្ញុំ​ទេ​ គឺ​ខ្ញុំ​និយាយ​សេចក្ដី​ទាំង​នេះ​តាម​តែ​ព្រះ​វរ​បិតា​បាន​បង្រៀន​ខ្ញុំ។​


ឬ​មួយ​អ្នក​រាល់គ្នា​មិន​ដឹង​ថា​ ​មនុស្ស​ទុច្ចរិត​នឹង​មិន​ទទួល​បាន​នគរ​ព្រះជាម្ចាស់​ទុក​ជា​មរតក​ទេ​ឬ​ ចូរ​កុំ​ឲ្យ​ចាញ់​បញ្ឆោត​ឡើយ​ ទាំង​មនុស្ស​ប្រព្រឹត្ត​អំពើ​អសីលធម៌​ខាង​ផ្លូវភេទ​ អ្នក​ថ្វាយ​បង្គំ​រូប​ព្រះ​ ពួក​ផិត​ក្បត់​ ពួក​មនុស្ស​រួម​ភេទ​ជាមួយ​ភេទ​ដូច​គ្នា


កុំ​ឲ្យ​អ្នកណា​ម្នាក់​បញ្ឆោត​អ្នក​រាល់គ្នា​ដោយ​ពាក្យ​សំដី​ឥត​ប្រយោជន៍​ឡើយ​ ដ្បិត​ដោយ​ព្រោះ​សេចក្ដី​ទាំង​នេះ​ សេចក្ដី​ក្រោធ​របស់​ព្រះជាម្ចាស់​កើត​មាន​ចំពោះ​ពួក​កូនៗ​ដែល​មិន​ស្ដាប់​បង្គាប់។​


កុំ​ឲ្យ​អ្នកណា​ម្នាក់​បញ្ឆោត​អ្នក​រាល់គ្នា​បាន​ដោយ​របៀប​ណា​មួយ​ឡើយ​ ដ្បិត​ថ្ងៃ​នោះ​នឹង​មិន​មក​ដល់​ឡើយ​ លុះត្រា​តែ​ការ​បះបោរ​ និង​អា​ប្រឆាំង​ច្បាប់​ គឺ​កូន​នៃ​សេចក្ដី​វិនាស​លេច​មក​ជា​មុន​សិន​


រីឯ​មនុស្ស​អាក្រក់​ និង​ពួក​បោកប្រាស​វិញ​នឹង​កាន់​តែ​អាក្រក់​ទៅ‍ៗ​ ទាំង​បោកបញ្ឆោត​គេ​ ហើយ​ខ្លួន​ឯង​ក៏​ចាញ់​បោក​គេ​ដែរ​


បងប្អូន​ជា​ទី​ស្រឡាញ់​អើយ!​ សូម​កុំ​ជឿ​គ្រប់​វិញ្ញាណ​ពេក​ ចូរ​ពិសោធ​វិញ្ញាណ​ទាំង​នោះ​ ដើម្បី​ឲ្យ​ដឹង​ថា​ មក​ពី​ព្រះជាម្ចាស់​ ឬ​មិន​មែន​ ពី​ព្រោះ​មាន​អ្នក​នាំ​ព្រះបន្ទូល​ក្លែងក្លាយ​ជា​ច្រើន​បាន​ចេញ​ទៅ​ក្នុង​ពិភព​លោក​នេះ​ហើយ​


ព្រោះ​មាន​ជន​បោកប្រាស់​ជា​ច្រើន​បាន​ចេញ​ទៅ​ក្នុង​លោកិយ​នេះ​ ជា​ពួកអ្នក​ដែល​មិន​ព្រម​ទទួល​ស្គាល់​ថា​ ព្រះយេស៊ូ​គ្រិស្ដ​បាន​យាង​មក​ក្នុង​សាច់ឈាម​ទេ​ គឺ​អ្នក​នោះ​ហើយ​ជា​ជន​បោកប្រាស់​ ហើយ​ជា​អ្នក‍​ប្រឆាំង​ព្រះគ្រិស្ដ។​


មាន​ពរ​ហើយ​អ្នកណា​ដែល​អាន​ និង​ស្ដាប់​ពាក្យ​ថ្លែង​ព្រះបន្ទូល​ទាំង​នេះ​ ហើយ​កាន់​តាម​សេចក្ដី​ទាំងឡាយ​ដែល​បាន​ចែងទុក​នៅ​ក្នុង​នោះ​ ដ្បិត​ពេល​កំណត់​ជិត​មក​ដល់​ហើយ។​


នោះ​នាគ​ដ៏​ធំ​នោះ​ត្រូវ​បាន​ទម្លាក់​ចុះ​មក​ គឺ​ជា​ពស់​ពី​បុរាណ​ដែល​ហៅ​ថា​មេ​អារក្ស​ផង​ និង​សាតាំង​ផង​ ជា​អ្នក​ដែល​នាំ​ឲ្យ​មនុស្ស​នៅ​លើ​ផែនដី​ទាំង​មូល​វង្វេង​ វា​ត្រូវ​បាន​ទម្លាក់​ចុះ​មក​ផែនដី​ ហើយ​ពួក​ទេវតា​របស់​វា​ក៏​ត្រូវ​បាន​ទម្លាក់​ចុះ​មក​ជាមួយ​វា​ដែរ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម