ព្រះអង្គនឹងឃ្វាលហ្វូងចៀមរបស់ព្រះអង្គ ដូចជាអ្នកគង្វាល ព្រះអង្គនឹងប្រមូលកូនចៀមទាំងឡាយមកក្នុងព្រះពាហុរបស់ព្រះអង្គ ព្រមទាំងបីនៅនឹងព្រះឱរារបស់ព្រះអង្គផង ក៏នឹងនាំមេចៀមបំបៅកូនទៅដោយស្លូត។
លូកា 12:32 - ព្រះគម្ពីរខ្មែរសាកល ហ្វូងតូចអើយ កុំខ្លាចឡើយ ដ្បិតព្រះបិតារបស់អ្នករាល់គ្នាសព្វព្រះហឫទ័យប្រទានអាណាចក្ររបស់ព្រះអង្គដល់អ្នករាល់គ្នាហើយ។ Khmer Christian Bible ចូរកុំខ្លាចអី ក្រុមដ៏តូចអើយ! ដ្បិតព្រះវរបិតារបស់អ្នករាល់គ្នាពេញចិត្ដប្រគល់នគរនោះឲ្យអ្នករាល់គ្នាហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «កុំខ្លាច ហ្វូង តូចអើយ ព្រោះព្រះវរបិតារបស់អ្នករាល់គ្នាសព្វព្រះហឫទ័យនឹងប្រទានព្រះរាជ្យមកអ្នករាល់គ្នាហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «កុំខ្លាចអី ក្រុមដ៏តូចរបស់ខ្ញុំអើយ! ព្រះបិតារបស់អ្នករាល់គ្នាសព្វព្រះហឫទ័យប្រទានព្រះរាជ្យមកឲ្យអ្នករាល់គ្នាហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កុំឲ្យខ្លាច ហ្វូងតូចអើយ ព្រោះព្រះវរបិតានៃអ្នករាល់គ្នា ទ្រង់សព្វព្រះហឫទ័យនឹងប្រទាននគរមកអ្នករាល់គ្នាពិត អាល់គីតាប «កុំខ្លាចអី ក្រុមដ៏តូចរបស់ខ្ញុំអើយ! អុលឡោះជាបិតារបស់អ្នករាល់គ្នា គាប់ចិត្តប្រទាននគរមកឲ្យអ្នករាល់គ្នាហើយ។ |
ព្រះអង្គនឹងឃ្វាលហ្វូងចៀមរបស់ព្រះអង្គ ដូចជាអ្នកគង្វាល ព្រះអង្គនឹងប្រមូលកូនចៀមទាំងឡាយមកក្នុងព្រះពាហុរបស់ព្រះអង្គ ព្រមទាំងបីនៅនឹងព្រះឱរារបស់ព្រះអង្គផង ក៏នឹងនាំមេចៀមបំបៅកូនទៅដោយស្លូត។
យ៉ាកុបជាដង្កូវអើយ មនុស្សនៃអ៊ីស្រាអែលអើយ កុំខ្លាចឡើយ យើងនឹងជួយអ្នក! ព្រះប្រោសលោះរបស់អ្នកជាអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល! នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
យើងទាំងអស់គ្នាបានវង្វេងដូចចៀម ម្នាក់ៗបានបែរចេញទៅតាមផ្លូវរៀងៗខ្លួន ប៉ុន្តែព្រះយេហូវ៉ាបានទម្លាក់សេចក្ដីទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើលោក។
ភ្លាមនោះ ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ចូរក្លាហានឡើង! គឺខ្ញុំទេតើ កុំខ្លាចឡើយ!”។
ពេលនោះ ព្រះមហាក្សត្រនឹងមានបន្ទូលនឹងពួកអ្នកដែលនៅខាងស្ដាំព្រះអង្គថា: ‘មក៍! ពួកអ្នកដែលមានព្រះពរពីព្រះបិតារបស់យើងអើយ ចូរមកទទួលអាណាចក្រដែលបានរៀបចំសម្រាប់អ្នករាល់គ្នាតាំងពីកំណើតនៃពិភពលោកជាមរតកចុះ!
“ចូរប្រយ័ត្នប្រយែងនឹងពួកព្យាការីក្លែងក្លាយ។ ពួកគេមករកអ្នករាល់គ្នាដោយពាក់រោមចៀម ប៉ុន្តែខាងក្នុងពួកគេជាចចកដ៏កាចសាហាវ។
ពេលនោះ ព្រះយេស៊ូវទ្រង់ត្រេកអរដោយព្រះវិញ្ញាណដ៏វិសុទ្ធ ក៏មានបន្ទូលថា៖“ព្រះបិតាជាព្រះអម្ចាស់នៃមេឃ និងផែនដីអើយ! ទូលបង្គំសូមសរសើរតម្កើងព្រះអង្គ ពីព្រោះព្រះអង្គបានលាក់សេចក្ដីទាំងនេះពីអ្នកមានប្រាជ្ញា និងអ្នកមានចំណេះដឹង គឺព្រះអង្គបានសម្ដែងសេចក្ដីទាំងនេះដល់កូនក្មេងវិញ។ មែនហើយ ព្រះបិតាអើយ! ដ្បិតព្រះអង្គបានសព្វព្រះហឫទ័យយ៉ាងដូច្នេះ”។
ព្រះយេស៊ូវទ្រង់តបថា៖“អាណាចក្ររបស់ខ្ញុំមិនមែនជារបស់ពិភពលោកនេះទេ។ ប្រសិនបើអាណាចក្ររបស់ខ្ញុំជារបស់ពិភពលោកនេះ ម្ល៉េះសមពួកអ្នកបម្រើរបស់ខ្ញុំបានតយុទ្ធ ដើម្បីកុំឲ្យខ្ញុំត្រូវគេប្រគល់ទៅពួកជនជាតិយូដាឡើយ។ ប៉ុន្តែឥឡូវនេះ អាណាចក្ររបស់ខ្ញុំមិនមែននៅទីនេះទេ”។
ចូរប្រយ័ត្នខ្លួន ហើយយកចិត្តទុកដាក់ចំពោះហ្វូងចៀមទាំងមូលដែលព្រះវិញ្ញាណដ៏វិសុទ្ធបានតំាងអ្នករាល់គ្នាជាអ្នកមើលខុសត្រូវ ដើម្បីឲ្យឃ្វាលក្រុមជំនុំរបស់ព្រះ ដែលព្រះអង្គបានលោះដោយព្រះលោហិតរបស់ព្រះអង្គផ្ទាល់។
ខ្ញុំដឹងហើយថា ក្រោយពីខ្ញុំចាកចេញទៅ ចចកដ៏កំណាចនឹងចូលមកក្នុងចំណោមអ្នករាល់គ្នា ដោយឥតត្រាប្រណីហ្វូងចៀមឡើយ
ដ្បិតថ្លៃឈ្នួលរបស់បាប គឺសេចក្ដីស្លាប់ រីឯអំណោយទានរបស់ព្រះ គឺជីវិតអស់កល្បជានិច្ច នៅក្នុងព្រះគ្រីស្ទយេស៊ូវព្រះអម្ចាស់នៃយើង៕
ជាការពិត មកពីពិភពលោកមិនបានស្គាល់ព្រះតាមរយៈប្រាជ្ញាដោយព្រោះព្រះប្រាជ្ញាញាណ បានជាព្រះសព្វព្រះហឫទ័យសង្គ្រោះអ្នកដែលជឿ តាមរយៈការប្រកាសដ៏ល្ងង់ខ្លៅ។
ដ្បិតគឺព្រះ ដែលធ្វើសកម្មភាពក្នុងអ្នករាល់គ្នា ឲ្យអ្នករាល់គ្នាទាំងមានបំណង និងទាំងប្រព្រឹត្តតាមបំណងព្រះហឫទ័យល្អរបស់ព្រះអង្គ។
ដោយហេតុនេះ យើងក៏តែងតែអធិស្ឋានសម្រាប់អ្នករាល់គ្នាជានិច្ចដែរ ឲ្យព្រះនៃយើងបានរាប់ថាអ្នករាល់គ្នាស័ក្ដិសមនឹងការត្រាស់ហៅរបស់ព្រះអង្គ ហើយបានបំពេញឲ្យសម្រេចនូវគ្រប់ទាំងបំណងដ៏ល្អ និងកិច្ចការនៃជំនឿ ដោយព្រះចេស្ដា
ការទាំងអស់នេះជាភស្តុតាងនៃការជំនុំជម្រះដ៏សុចរិតយុត្តិធម៌របស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាត្រូវបានចាត់ទុកថាស័ក្ដិសមនឹងអាណាចក្ររបស់ព្រះ ដែលអ្នករាល់គ្នាក៏កំពុងរងទុក្ខសម្រាប់អាណាចក្រនេះឯង។
ដូច្នេះ ដោយយើងបានទទួលអាណាចក្រដែលមិនចេះរញ្ជួយ ចូរឲ្យយើងមានចិត្តដឹងគុណ ដែលតាមរយៈចិត្តដឹងគុណនេះ យើងអាចបម្រើព្រះឲ្យគាប់ព្រះហឫទ័យព្រះអង្គ ដោយជំនឿស៊ប់ និងការកោតខ្លាច។
បងប្អូនដ៏ជាទីស្រឡាញ់របស់ខ្ញុំអើយ ចូរស្ដាប់ចុះ! តើព្រះមិនបានជ្រើសរើសអ្នកក្រក្នុងពិភពលោកនេះឲ្យធ្វើជាអ្នកមានក្នុងជំនឿ និងជាអ្នកទទួលមរតកនៃអាណាចក្រដែលព្រះអង្គបានសន្យាដល់អ្នកដែលស្រឡាញ់ព្រះអង្គទេឬ?
ហើយធ្វើដូច្នេះ ការចូលទៅក្នុងអាណាចក្រដ៏អស់កល្បជានិច្ចរបស់ព្រះយេស៊ូវគ្រីស្ទដែលជាព្រះសង្គ្រោះ និងជាព្រះអម្ចាស់នៃយើង នឹងត្រូវបានប្រទានដល់អ្នករាល់គ្នាយ៉ាងពេញលេញ។
ព្រមទាំងធ្វើឲ្យយើងទៅជាអាណាចក្រមួយ ជាពួកបូជាចារ្យសម្រាប់ព្រះដែលជាព្រះបិតារបស់ព្រះអង្គ សូមឲ្យសិរីរុងរឿង និងព្រះចេស្ដាមានដល់ព្រះអង្គរហូតអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន។
នៅទីនោះនឹងលែងមានយប់ទៀត ហើយពួកគេមិនត្រូវការពន្លឺចង្កៀង និងពន្លឺព្រះអាទិត្យឡើយ ដ្បិតព្រះអម្ចាស់ដ៏ជាព្រះនឹងបំភ្លឺពួកគេ ហើយពួកគេនឹងគ្រងរាជ្យរហូតអស់កល្បជាអង្វែងតរៀងទៅ។