ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




រ៉ូម 9:11 - ព្រះគម្ពីរខ្មែរសាកល

ជាការពិត កាល​កូនទាំងពីរ​មិនទាន់​កើត​នៅឡើយ ហើយក៏មិនទាន់​ធ្វើ​អ្វី​ល្អ ឬ​អាក្រក់ (​ដើម្បីឲ្យ​គោលបំណង​របស់​ព្រះ​ដែល​ស្របតាម​ការជ្រើសតាំង បាន​នៅស្ថិតស្ថេរ

សូមមើលជំពូក

Khmer Christian Bible

ទោះបី​កូន​ទាំងពីរ​នោះ​មិន​ទាន់​កើត​ និង​មិន​ទាន់​បាន​ធ្វើ​អ្វី​ល្អ​ ឬ​អាក្រក់​នៅ​ឡើយ​ក៏​ដោយ​ ដើម្បី​ឲ្យ​គម្រោង​ការ​នៃ​ការ​ជ្រើសរើស​ដែល​ស្រប​តាម​បំណង​របស់​ព្រះជាម្ចាស់​នៅ​ស្ថិតស្ថេរ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទោះ​ជា​កូន​ទាំង​ពីរ​មិន​ទាន់​កើត ហើយ​មិន​ទាន់​បាន​ធ្វើ​អ្វី​ល្អ ឬ​អាក្រក់​នៅ​ឡើយ​ក៏​ដោយ (ដើម្បី​ឲ្យ​គម្រោង​ការ​ជ្រើស​រើស​របស់​ព្រះ​បាន​ជាប់​នៅ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌ជា‌ម្ចាស់​មាន​គម្រោង‌ការ​ជ្រើស​រើស​មនុស្ស ដោយ​មិន​គិត​ពី​អំពើ​ដែល​គេ​ប្រព្រឹត្ត​នោះ​ទេ គឺ​ជ្រើស​រើស​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ​ដែល​ត្រាស់​ហៅ។ ដើម្បី​ឲ្យ​បាន​ស្រប​តាម​គម្រោង‌ការ​នេះ នៅ​ពេល​កូន​ភ្លោះ​នៅ​ក្នុង​ផ្ទៃ ពុំ​ទាន់​បាន​ប្រព្រឹត្ត​អំពើ​ល្អ ឬ​អាក្រក់​នៅ​ឡើយ​ផង​នោះ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គ្រា​ដែល​កូន​មិន​ទាន់​កើត​មក​នៅ​ឡើយ ហើយ​មិន​ទាន់​ធ្វើ​ការ​ល្អ​ឬ​អាក្រក់​អ្វី

សូមមើលជំពូក

អាល់គីតាប

អុលឡោះ​មាន​គម្រោង‌ការ​ជ្រើស​រើស​មនុស្ស ដោយ​មិន​គិត​ពី​អំពើ​ដែល​គេ​ប្រព្រឹត្ដ​នោះ​ទេ គឺ​ជ្រើស​រើស​តាម​ចិត្ត​របស់​ទ្រង់​ដែល​ត្រាស់​ហៅ។ ដើម្បី​ឲ្យ​បាន​ស្រប​តាម​គម្រោង‌ការ​នេះ នៅ​ពេល​កូន​ភ្លោះ​នៅ​ក្នុង​ផ្ទៃ ពុំ​ទាន់​បាន​ប្រព្រឹត្ដ​អំពើ​ល្អ ឬ​អាក្រក់​នៅ​ឡើយ​ផង​នោះ

សូមមើលជំពូក



រ៉ូម 9:11
22 ការដាក់ឲ្យឆ្លើយតបគ្នា  

មើល៍! ទូលបង្គំ​បាន​កើតមក​ក្នុង​សេចក្ដីទុច្ចរិត ហើយ​ម្ដាយ​របស់ទូលបង្គំ​មានទម្ងន់​ទូលបង្គំ ក្នុង​បាប​។


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​បាន​ស្បថ​ថា​៖ “ដូចដែល​យើង​បាន​គិត​យ៉ាងណា នឹង​កើតមាន​យ៉ាងនោះ​ជាប្រាកដ ដូចដែល​យើង​បាន​គ្រោងទុក​យ៉ាងណា វា​នឹង​សម្រេច​យ៉ាងនោះដែរ


គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​ហើយ ដែល​គ្រោង​ការនេះ ដើម្បី​បន្ទាបបន្ថោក​អំនួត​របស់​អស់ទាំង​ភាពរុងរឿង ដើម្បី​បន្ទាបបន្ថោក​អស់ទាំង​អ្នក​មានយសស័ក្ដិ​នៅលើ​ផែនដី​។


ដូចដែល​មាន​សរសេរ​ទុកមក​ថា​:“យើង​បាន​តែងតាំង​អ្នក​ជា​ឪពុក​របស់​ប្រជាជាតិ​ជាច្រើន”។ ព្រះអង្គ​ដែល​លោក​បាន​ជឿ គឺជា​ព្រះ​ដែល​ផ្ដល់ជីវិត​ដល់​មនុស្សស្លាប់ និង​ហៅ​អ្វីៗ​ដែល​គ្មាន​ឲ្យ​ទៅជា​មាន​វិញ​។


ពីមុន​យើង​ទាំងអស់គ្នា​ក៏​រស់នៅ​ក្នុង​តណ្ហា​សាច់ឈាម​របស់យើង ក្នុងចំណោម​អ្នកទាំងនោះ​ដែរ គឺ​យើង​ប្រព្រឹត្តតាម​បំណង​នៃ​សាច់ឈាម និង​ចិត្តគំនិត ហើយ​ជា​កូន​នៃ​ព្រះពិរោធ​ពីកំណើត​ដូច​អ្នក​ឯទៀត​ដែរ​។


ក៏​មិន​បាន​មកពី​ការប្រព្រឹត្ត​ដែរ ដើម្បីកុំឲ្យ​មាន​អ្នកណា​អួតខ្លួន​ឡើយ​។


ការទាំងនេះ​គឺ​ស្របតាម​បំណង​ព្រះហឫទ័យ​ដ៏អស់កល្ប ដែល​ព្រះអង្គ​បាន​ធ្វើឲ្យសម្រេច​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​ព្រះអម្ចាស់​នៃយើង​។


បងប្អូន​ដ៏​ជាទីស្រឡាញ់​របស់​ព្រះ​អើយ យើង​ដឹង​ហើយ​ថា អ្នករាល់គ្នា​ត្រូវបាន​ជ្រើសតាំង


យើង​បាន​លើកទឹកចិត្ត កម្សាន្តចិត្ត ហើយ​ដាស់តឿន​អ្នករាល់គ្នា ឲ្យ​អ្នករាល់គ្នា​ដើរ​តាមបែបសមគួរ​នឹង​ព្រះ​ដែល​ត្រាស់ហៅ​អ្នករាល់គ្នា​មកក្នុង​អាណាចក្រ និង​សិរីរុងរឿង​របស់​អង្គទ្រង់​។


ព្រះ​បាន​សង្គ្រោះ​យើង និង​បាន​ត្រាស់ហៅ​យើង​ដោយ​ការត្រាស់ហៅ​ដ៏វិសុទ្ធ មិនមែន​ដោយសារតែ​ការប្រព្រឹត្ត​របស់យើង​ទេ គឺ​ដោយសារតែ​បំណង​ព្រះហឫទ័យ និង​ព្រះគុណ​របស់ព្រះអង្គផ្ទាល់​; ព្រះគុណនេះ​បាន​ប្រទាន​មក​យើង​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ តាំងពីមុន​កាលសម័យ​មកម្ល៉េះ


ព្រះអង្គ​បាន​សង្គ្រោះ​យើង មិនមែន​ដោយសារតែ​ការប្រព្រឹត្ត​តាមរយៈ​សេចក្ដីសុចរិត​ដែល​យើង​បាន​ប្រព្រឹត្ត​ទេ គឺ​ដោយសារតែ​សេចក្ដីមេត្តា​របស់​ព្រះអង្គ​វិញ តាមរយៈ​ការលាងសម្អាត​នៃ​ការកើតជាថ្មី និង​ការកែប្រែជាថ្មី​ដែលមកពី​ព្រះវិញ្ញាណដ៏វិសុទ្ធ​។


ក្រោយពី​អ្នករាល់គ្នា​បាន​រងទុក្ខ​មួយរយៈ​ហើយ ព្រះ​នៃ​ព្រះគុណ​គ្រប់យ៉ាង​ដែល​ត្រាស់ហៅ​អ្នករាល់គ្នា​មកក្នុង​សិរីរុងរឿង​ដ៏អស់កល្បជានិច្ច​របស់​ព្រះអង្គ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ព្រះអង្គផ្ទាល់​នឹង​ប្រោស​អ្នករាល់គ្នា​ឲ្យគ្រប់លក្ខណ៍ ទាំង​ពង្រឹង ប្រទានកម្លាំង ហើយ​តាំង​អ្នករាល់គ្នា​ឡើង‍។


ដូច្នេះ បងប្អូន​អើយ ចូរ​ខំប្រឹង​កាន់តែខ្លាំងឡើង ដើម្បី​ធ្វើឲ្យ​ការត្រាស់ហៅ និង​ការជ្រើសតាំង​របស់អ្នករាល់គ្នា​បាន​ប្រាកដប្រជា ដ្បិត​ប្រសិនបើ​អ្នករាល់គ្នា​ប្រព្រឹត្ត​ដូច្នេះ អ្នករាល់គ្នា​នឹង​មិន​ជំពប់​សោះឡើយ


ស្ដេចទាំងនោះ​នឹង​ច្បាំង​នឹង​កូនចៀម ប៉ុន្តែ​កូនចៀម​នឹង​មានជ័យជម្នះ​លើ​ពួកគេ ដ្បិត​កូនចៀម​ជា​ព្រះអម្ចាស់​លើ​អស់ទាំង​ព្រះអម្ចាស់ ជា​ស្ដេច​លើ​អស់ទាំង​ស្ដេច​។ អ្នក​ដែល​នៅ​ជាមួយ​ព្រះអង្គ ជា​អ្នក​ដែល​ត្រូវបានត្រាស់ហៅ ជា​អ្នក​ដែល​ត្រូវបានជ្រើសរើស និង​ជា​មនុស្ស​ស្មោះត្រង់”។