រ៉ូម 8:27 - ព្រះគម្ពីរខ្មែរសាកល រីឯព្រះអង្គដែលស្ទង់មើលចិត្ត ព្រះអង្គទ្រង់ជ្រាបគំនិតរបស់ព្រះវិញ្ញាណស្រាប់ហើយ ពីព្រោះព្រះវិញ្ញាណទូលអង្វរជំនួសវិសុទ្ធជនស្របតាមព្រះហឫទ័យរបស់ព្រះ។ Khmer Christian Bible ឯព្រះអង្គដែលឈ្វេងយល់ចិត្តរបស់មនុស្ស ព្រះអង្គដឹងពីគំនិតរបស់ព្រះវិញ្ញាណ ព្រោះព្រះវិញ្ញាណទូលអង្វរជំនួសពួកបរិសុទ្ធត្រូវនឹងបំណងរបស់ព្រះជាម្ចាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯព្រះអង្គដែលឈ្វេងយល់ចិត្ត ទ្រង់ជ្រាបពីគំនិតរបស់ព្រះវិញ្ញាណ ព្រោះព្រះវិញ្ញាណទូលអង្វរឲ្យពួកបរិសុទ្ធ ស្របតាមព្រះហឫទ័យរបស់ព្រះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯព្រះជាម្ចាស់ដែលឈ្វេងយល់ចិត្តមនុស្ស ព្រះអង្គជ្រាបព្រះបំណងរបស់ព្រះវិញ្ញាណ ព្រោះព្រះវិញ្ញាណទូលអង្វរឲ្យប្រជាជនដ៏វិសុទ្ធ ស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែ ព្រះអង្គដែលស្ទង់ចិត្ត ទ្រង់ជ្រាបនូវគំនិតនៃព្រះវិញ្ញាណ ដ្បិតព្រះវិញ្ញាណជួយអង្វរជួសពួកបរិសុទ្ធ ឲ្យត្រូវនឹងព្រះហឫទ័យព្រះ អាល់គីតាប រីឯអុលឡោះដែលឈ្វេងយល់ចិត្ដមនុស្ស ទ្រង់ជ្រាបបំណងរបស់រសអុលឡោះ ព្រោះរសអុលឡោះអង្វរឲ្យប្រជាជនដ៏បរិសុទ្ធ ស្របតាមបំណងរបស់ទ្រង់។ |
ព្រះអម្ចាស់អើយ អស់ទាំងបំណងប្រាថ្នារបស់ទូលបង្គំនៅចំពោះព្រះអង្គ ហើយសំឡេងថ្ងូររបស់ទូលបង្គំមិនបានលាក់បាំងពីព្រះអង្គឡើយ។
សូមឲ្យការអាក្រក់របស់មនុស្សអាក្រក់បានបញ្ចប់ទៅ ហើយសូមព្រះអង្គតាំងមនុស្សសុចរិតឡើង! ព្រះដ៏សុចរិតយុត្តិធម៌អើយ ព្រះអង្គជាអ្នកដែលពិសោធចិត្ត និងគំនិតរបស់មនុស្ស។
ឡរំលាយមានសម្រាប់ប្រាក់ ហើយឡដុតមានសម្រាប់មាស រីឯព្រះយេហូវ៉ាជាអ្នកពិសោធចិត្ត។
ដូច្នេះ កុំធ្វើដូចពួកគេឡើយ ដ្បិតព្រះបិតារបស់អ្នករាល់គ្នាជ្រាបហើយ នូវអ្វីដែលអ្នករាល់គ្នាត្រូវការ មុនអ្នករាល់គ្នាទូលសុំព្រះអង្គទៅទៀត។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“អ្នករាល់គ្នាជាអ្នកដែលបង្ហាញថាខ្លួនសុចរិតនៅមុខមនុស្ស ប៉ុន្តែព្រះទ្រង់ជ្រាបចិត្តរបស់អ្នករាល់គ្នា។ ជាការពិត អ្វីដែលរាប់ថាល្អប្រសើរក្នុងចំណោមមនុស្ស គឺជាទីស្អប់ខ្ពើមនៅចំពោះព្រះ។
អ្វីក៏ដោយដែលអ្នករាល់គ្នាទូលសុំក្នុងនាមរបស់ខ្ញុំ ខ្ញុំនឹងធ្វើការនោះ ដើម្បីឲ្យព្រះបិតាទទួលការលើកតម្កើងសិរីរុងរឿងតាមរយៈព្រះបុត្រា។
ព្រះអង្គទ្រង់សួរគាត់ជាលើកទីបីថា៖“ស៊ីម៉ូនកូនយ៉ូហានអើយ តើអ្នកចូលចិត្តខ្ញុំឬទេ?”។ ដោយសារព្រះអង្គមានបន្ទូលនឹងគាត់ជាលើកទីបីថា:“តើអ្នកចូលចិត្តខ្ញុំឬទេ?” ធ្វើឲ្យពេត្រុសឈឺចិត្ត។ គាត់ក៏ទូលថា៖ “ព្រះអម្ចាស់អើយ ព្រះអង្គជ្រាបអ្វីៗទាំងអស់ហើយ ព្រះអង្គជ្រាបថាទូលបង្គំចូលចិត្តព្រះអង្គណាស់”។ ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“ចូរចិញ្ចឹមចៀមរបស់ខ្ញុំចុះ។
ពួកគេក៏អធិស្ឋានថា៖ “ព្រះអម្ចាស់អើយ ព្រះអង្គឈ្វេងយល់ចិត្តរបស់មនុស្សគ្រប់គ្នា។ សូមសម្ដែងថាព្រះអង្គបានជ្រើសរើសអ្នកណាពីអ្នកទាំងពីរនេះផង
ព្រះដែលឈ្វេងយល់ចិត្ត បានធ្វើបន្ទាល់ដល់ពួកគេ គឺប្រទានព្រះវិញ្ញាណដ៏វិសុទ្ធដល់ពួកគេ ដូចដែលបានប្រទានមកយើងដែរ
តើនរណាអាចផ្ដន្ទាទោសបាន? ដ្បិតគឺព្រះគ្រីស្ទយេស៊ូវទេតើ ដែលសុគត ហើយលើសពីនេះទៅទៀត ព្រះអង្គត្រូវបានលើកឲ្យរស់ឡើងវិញ ព្រមទាំងគង់នៅខាងស្ដាំព្រះ ទូលអង្វរជំនួសយើងផង!
គំនិតខាងសាច់ឈាមជាសេចក្ដីស្លាប់ រីឯគំនិតខាងព្រះវិញ្ញាណជាជីវិត និងសេចក្ដីសុខសាន្ត។
ផ្ទុយទៅវិញ ដូចដែលយើងត្រូវព្រះពិសោធ ដើម្បីត្រូវបានផ្ទុកផ្ដាក់នូវដំណឹងល្អយ៉ាងណា យើងក៏ប្រកាសយ៉ាងនោះដែរ មិនមែនដើម្បីបំពេញចិត្តមនុស្សទេ គឺដើម្បីបំពេញព្រះហឫទ័យព្រះវិញ ដែលពិសោធចិត្តរបស់យើង។
គ្មានអ្វីដែលត្រូវបាននិម្មិតបង្កើតណាដែលលាក់បាំងនៅចំពោះព្រះឡើយ គឺរបស់សព្វសារពើសុទ្ធតែនៅទទេ ហើយចំហនៅចំពោះព្រះនេត្ររបស់ព្រះអង្គ; ចំពោះព្រះអង្គនេះឯង ដែលយើងត្រូវរៀបរាប់ទូល។
ដូច្នេះ ចូរសារភាពបាបនឹងគ្នាទៅវិញទៅមក ហើយអធិស្ឋានឲ្យគ្នាទៅវិញទៅមក ដើម្បីត្រូវបានប្រោសឲ្យជា។ សេចក្ដីអធិស្ឋានរបស់មនុស្សសុចរិតមានឫទ្ធិខ្លាំង នៅពេលចេញឥទ្ធិពល។
យើងនឹងសម្លាប់កូនចៅរបស់នាងដោយអាសន្នរោគ នោះក្រុមជំនុំទាំងអស់នឹងដឹងថា យើងជាអ្នកដែលស្ទង់មើលគំនិត និងចិត្ត ហើយតបសងអ្នករាល់គ្នាតាមអំពើរៀងៗខ្លួន។