Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 15:8 - ព្រះគម្ពីរខ្មែរសាកល

8 ព្រះ​ដែល​ឈ្វេងយល់ចិត្ត បាន​ធ្វើបន្ទាល់​ដល់​ពួកគេ គឺ​ប្រទាន​ព្រះវិញ្ញាណដ៏វិសុទ្ធ​ដល់​ពួកគេ ដូចដែល​បាន​ប្រទាន​មក​យើង​ដែរ

សូមមើលជំពូក ចម្លង

Khmer Christian Bible

8 រីឯ​ព្រះជាម្ចាស់​ដែល​ជ្រាប​ពី​ចិត្ដ​របស់​មនុស្ស​ ព្រះអង្គ​បាន​ធ្វើ​ទីបន្ទាល់​អំពី​ពួកគេ​ ដោយ​ប្រទាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ដល់​ពួកគេ​ ដូច​ដែល​បាន​ប្រទាន​ដល់​យើង​ដែរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ព្រះ​ដែល​ជ្រាប​ចិត្ត​មនុស្ស​ទាំង​ឡាយ ទ្រង់​បាន​ធ្វើ​បន្ទាល់​ពី​គេ ដោយ​ប្រទាន​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ដល់​គេ ដូច​ព្រះ‌អង្គ​បាន​ប្រទាន​ដល់​យើង​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ព្រះ‌ជាម្ចាស់​ដែល​ឈ្វេង​យល់​ចិត្ត​គំនិត​របស់​មនុស្ស ព្រះអង្គ​បាន​បញ្ជាក់​ថា ព្រះអង្គ​យល់​ព្រម​ទទួល ពួក​គេ ដោយ​ប្រទាន​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ*​ឲ្យ​គេ ដូច​ព្រះអង្គ​បាន​ប្រទាន​មក​យើង​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 នោះ​ព្រះ​ដ៏​ជ្រាប​នូវ​ចិត្ត​មនុស្ស​ទាំង‌ឡាយ ទ្រង់​បាន​ធ្វើ​បន្ទាល់​ពី​គេ ដោយ​ទ្រង់​ប្រទាន​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ដល់​គេ ដូច​ជា​ដល់​យើង​រាល់​គ្នា​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 អុលឡោះ​ដែល​ឈ្វេង​យល់​ចិត្ដ​គំនិត​របស់​មនុស្ស ទ្រង់​បាន​បញ្ជាក់​ថា ទ្រង់​យល់​ព្រម​ទទួលពួក​គេ ដោយ​ប្រទាន​រស‌អុលឡោះ​ដ៏​វិសុទ្ធ​ឲ្យ​គេ ដូច​ទ្រង់​បាន​ប្រទាន​មក​យើង​ដែរ។

សូមមើលជំពូក ចម្លង




កិច្ចការ 15:8
23 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​ព្រះ​រក​មិន​ឃើញ​ការនេះ​ទេ​ឬ​? ដ្បិត​ព្រះអង្គ​ទ្រង់​ជ្រាប​អាថ៌កំបាំង​នៃ​ចិត្ត​។


ព្រះអង្គ​ទ្រង់​សួរ​គាត់​ជា​លើក​ទីបី​ថា​៖“ស៊ីម៉ូន​កូន​យ៉ូហាន​អើយ តើ​អ្នក​ចូលចិត្ត​ខ្ញុំ​ឬទេ​?”។ ដោយសារ​ព្រះអង្គ​មានបន្ទូល​នឹង​គាត់​ជា​លើក​ទីបី​ថា​:“តើ​អ្នក​ចូលចិត្ត​ខ្ញុំ​ឬទេ​?” ធ្វើឲ្យ​ពេត្រុស​ឈឺចិត្ត​។ គាត់​ក៏​ទូលថា​៖ “ព្រះអម្ចាស់​អើយ ព្រះអង្គ​ជ្រាប​អ្វីៗ​ទាំងអស់​ហើយ ព្រះអង្គ​ជ្រាប​ថា​ទូលបង្គំ​ចូលចិត្ត​ព្រះអង្គ​ណាស់”។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​៖“ចូរ​ចិញ្ចឹម​ចៀម​របស់ខ្ញុំ​ចុះ​។


ព្រះ​បិតា​ដែល​ចាត់​ខ្ញុំ​ឲ្យមក ព្រះអង្គ​ផ្ទាល់​ធ្វើបន្ទាល់​អំពី​ខ្ញុំ​ហើយ​។ អ្នករាល់គ្នា​មិន​ធ្លាប់​ឮ​ព្រះសូរសៀង​របស់​ព្រះអង្គ​ទេ ហើយក៏មិន​ធ្លាប់​ឃើញ​រូបសណ្ឋាន​របស់​ព្រះអង្គ​ដែរ


ពួកគេ​ក៏​អធិស្ឋាន​ថា​៖ “ព្រះអម្ចាស់​អើយ ព្រះអង្គ​ឈ្វេងយល់ចិត្ត​របស់​មនុស្ស​គ្រប់គ្នា​។ សូម​សម្ដែង​ថា​ព្រះអង្គ​បាន​ជ្រើសរើស​អ្នកណា​ពី​អ្នក​ទាំង​ពីរ​នេះ​ផង


“អ្នកទាំងនេះ​បាន​ទទួល​ព្រះវិញ្ញាណដ៏វិសុទ្ធ​ដូច​យើង​ដែរ​ហើយ តើ​នរណា​អាច​ឃាត់​ពួកគេ​មិន​ឲ្យ​ទទួលពិធីជ្រមុជ​ដោយ​ទឹក​បាន​?”។


យ៉ាងណាមិញ ប៉ូល និងបារណាបាស​ស្នាក់នៅ​ទីនោះ​អស់រយៈពេលយ៉ាងយូរ ទាំង​ប្រកាសយ៉ាងក្លាហាន​ដោយនូវ​ព្រះអម្ចាស់​។ ព្រះអម្ចាស់​ក៏​ធ្វើបន្ទាល់​អំពី​ព្រះបន្ទូល​នៃ​ព្រះគុណ​របស់​ព្រះអង្គ ដោយ​ប្រទានឲ្យមាន​ទីសម្គាល់ និង​ការអស្ចារ្យ​កើតឡើង​តាមរយៈ​ដៃ​របស់​ពួកគេ​។


ដ្បិត​ព្រះវិញ្ញាណដ៏វិសុទ្ធ និង​យើងខ្ញុំ​បាន​យល់ឃើញថា មិន​គួរ​ដាក់​បន្ទុក​អ្វីទៀត​លើ​បងប្អូន​ឡើយ លើកលែងតែ​សេចក្ដីទាំងនេះ​ដែល​ត្រូវ​កាន់តាម


នោះ​ពួកគេ​ទាំងអស់គ្នា​ក៏​ពេញ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ ហើយ​ចាប់ផ្ដើម​និយាយ​ភាសា​ផ្សេងៗ តាមដែល​ព្រះវិញ្ញាណ​ប្រទាន​ឲ្យ​ពួកគេ​និយាយ​។


បន្ទាប់ពី​ពួកគេ​បាន​អធិស្ឋាន​រួចហើយ កន្លែង​ដែល​ពួកគេ​កំពុង​ជួបជុំគ្នា​ក៏​រញ្ជួយ ហើយ​ទាំងអស់គ្នា​បាន​ពេញ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ ពួកគេ​ក៏​ចាប់ផ្ដើម​ប្រកាស​ព្រះបន្ទូល​របស់​ព្រះ​ដោយ​ភាពក្លាហាន​។


ព្រះ​បាន​ធ្វើបន្ទាល់ ដោយ​ទីសម្គាល់ ការអស្ចារ្យ និង​មហិទ្ធិឫទ្ធិ​ផ្សេងៗ ព្រមទាំង​ដោយ​អំណោយទាន​ពី​ព្រះវិញ្ញាណដ៏វិសុទ្ធ ស្របតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ​។


គ្មាន​អ្វីដែលត្រូវបាននិម្មិតបង្កើត​ណា​ដែល​លាក់បាំង​នៅចំពោះ​ព្រះ​ឡើយ គឺ​របស់​សព្វសារពើ​សុទ្ធតែ​នៅ​ទទេ ហើយ​ចំហ​នៅចំពោះ​ព្រះនេត្រ​របស់​ព្រះអង្គ​; ចំពោះ​ព្រះអង្គ​នេះឯង ដែល​យើង​ត្រូវ​រៀបរាប់ទូល​។


យើង​នឹង​សម្លាប់​កូនចៅ​របស់​នាង​ដោយ​អាសន្នរោគ នោះ​ក្រុមជំនុំ​ទាំងអស់​នឹង​ដឹង​ថា យើង​ជា​អ្នក​ដែល​ស្ទង់មើល​គំនិត និង​ចិត្ត ហើយ​តបសង​អ្នករាល់គ្នា​តាម​អំពើ​រៀងៗខ្លួន​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម