Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 38:9 - ព្រះគម្ពីរខ្មែរសាកល

9 ព្រះអម្ចាស់​អើយ អស់ទាំង​បំណងប្រាថ្នា​របស់ទូលបង្គំ​នៅចំពោះ​ព្រះអង្គ ហើយ​សំឡេងថ្ងូរ​របស់ទូលបង្គំ​មិន​បាន​លាក់បាំង​ពី​ព្រះអង្គ​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ៙ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ជ្រាប​អស់​ទាំង​ចិត្ត​ប៉ង​ប្រាថ្នា របស់​ទូល‌បង្គំ​ហើយ សំឡេង​ថ្ងូរ​របស់​ទូល‌បង្គំ មិន​កំបាំង​នឹង​ព្រះ‌អង្គ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ព្រះ‌អម្ចាស់​អើយ ទ្រង់​ឈ្វេង​យល់​ចិត្ត​ប៉ង‌ប្រាថ្នា របស់​ទូលបង្គំ​ស្រាប់​ហើយ ទ្រង់​ព្រះ‌សណ្ដាប់​ឮ​សំឡេង​ដែល​ទូលបង្គំ​ថ្ងូរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ៙ ឱ​ព្រះ‌អម្ចាស់​អើយ អស់​ទាំង​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​ទូលបង្គំ​នៅ​ចំពោះ​ទ្រង់ ហើយ​ដំងូរ​របស់​ទូលបង្គំ​ក៏​មិន​លាក់​នឹង​ទ្រង់​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 អុលឡោះ‌តាអាឡា​អើយ ទ្រង់​ឈ្វេង​យល់​ចិត្ត​ប៉ង‌ប្រាថ្នា របស់​ខ្ញុំ​ស្រាប់​ហើយ ទ្រង់​ស្តាប់​ឮ​សំឡេង​ដែល​ខ្ញុំ​ថ្ងូរ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 38:9
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​អើយ ព្រះអង្គ​បាន​សណ្ដាប់​បំណងប្រាថ្នា​របស់​មនុស្ស​តូចទាប​ហើយ​! ព្រះអង្គ​នឹង​ពង្រឹង​ចិត្ត​ពួកគេ ហើយ​ផ្ទៀងព្រះកាណ៌​របស់ព្រះអង្គ


ដើម្បី​សណ្ដាប់​សម្រែកថ្ងូរ​របស់​អ្នកទោស ហើយ​ដោះលែង​អ្នកដែលត្រូវបានតម្រូវឲ្យស្លាប់


ដោយសារតែ​សំឡេង​ថ្ងូរ​របស់ទូលបង្គំ ស្បែក​ទូលបង្គំ​ក៏​ជាប់​នឹង​ឆ្អឹង​ទូលបង្គំ​។


ទូលបង្គំ​អស់កម្លាំង​ដោយ​សំឡេងថ្ងូរ​របស់ខ្លួន រាល់​យប់​ទូលបង្គំ​ធ្វើឲ្យ​គ្រែ​របស់ទូលបង្គំ​ជន់លិច​ដោយ​ទឹកភ្នែក​របស់ខ្លួន ហើយ​បញ្ជោក​ពូក​របស់ទូលបង្គំ​។


ណាថាណែល​ទូល​ព្រះអង្គ​ថា​៖ “តើ​លោក​ស្គាល់​ខ្ញុំ​យ៉ាងដូចម្ដេច​?”‍។ ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​គាត់​ថា​៖“មុន​ភីលីព​បាន​ហៅ​អ្នក ខ្ញុំ​ឃើញ​អ្នក​នៅ​ក្រោម​ដើមល្វា​ហើយ”។


តាមពិត យើង​តែងតែ​ថ្ងូរ​នៅក្នុង​លំនៅ​នេះ ដោយ​ចង់​ស្លៀកពាក់​លំនៅ​របស់យើង​ពី​ស្ថានសួគ៌​យ៉ាងខ្លាំង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម