រ៉ូម 8:16 - ព្រះគម្ពីរខ្មែរសាកល ព្រះវិញ្ញាណផ្ទាល់ក៏ធ្វើបន្ទាល់ជាមួយវិញ្ញាណរបស់យើងដែរថា យើងជាកូនរបស់ព្រះ។ Khmer Christian Bible ឯព្រះវិញ្ញាណផ្ទាល់ក៏បានធ្វើបន្ទាល់ជាមួយវិញ្ញាណរបស់យើងដែរថា យើងជាកូនរបស់ព្រះជាម្ចាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺព្រះវិញ្ញាណទ្រង់ផ្ទាល់ធ្វើបន្ទាល់ជាមួយវិញ្ញាណយើងថា យើងជាកូនរបស់ព្រះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺព្រះវិញ្ញាណផ្ទាល់ដែលផ្ដល់សក្ខីភាពឲ្យវិញ្ញាណរបស់យើងដឹងថា យើងពិតជាបុត្ររបស់ព្រះជាម្ចាស់មែន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយព្រះវិញ្ញាណទ្រង់ក៏ធ្វើបន្ទាល់នឹងវិញ្ញាណយើងថា យើងជាកូនរបស់ព្រះ អាល់គីតាប គឺរសអុលឡោះផ្ទាល់ដែលផ្ដល់សក្ខីភាពឲ្យវិញ្ញាណរបស់យើងដឹងថា យើងពិតជាបុត្ររបស់អុលឡោះមែន។ |
ជាការពិត ពួកគេមិនអាចស្លាប់ទៀតឡើយ ដ្បិតពួកគេនឹងបានដូចជាបណ្ដាទូតសួគ៌ និងបានជាកូនរបស់ព្រះ គឺបានជាកូនចៅនៃការរស់ឡើងវិញ។
រីឯអស់អ្នកដែលទទួលព្រះអង្គ គឺអស់អ្នកដែលជឿលើព្រះនាមរបស់ព្រះអង្គ ព្រះអង្គប្រទានសិទ្ធិអំណាចឲ្យពួកគេបានជាកូនរបស់ព្រះ។
យើងខ្ញុំជាសាក្សីអំពីការទាំងនេះ ហើយព្រះវិញ្ញាណដ៏វិសុទ្ធដែលព្រះបានប្រទានដល់អ្នកដែលស្ដាប់បង្គាប់ព្រះអង្គក៏ដូច្នោះដែរ”។
របស់សព្វសារពើដែលត្រូវបានបង្កើតកំពុងទន្ទឹងរង់ចាំដោយសង្ឃឹមទុក ចំពោះការដែលកូនៗរបស់ព្រះត្រូវបានសម្ដែងឲ្យឃើញ
មិនគ្រាន់តែប៉ុណ្ណោះទេ សូម្បីតែខ្លួនយើងផ្ទាល់ដែលមានផលដំបូងរបស់ព្រះវិញ្ញាណ ក៏ថ្ងូរនៅក្នុងខ្លួនដែរ ដោយទន្ទឹងរង់ចាំភាពជាកូន គឺការប្រោសលោះនៃរូបកាយរបស់យើង។
មួយវិញទៀត ព្រះវិញ្ញាណក៏ជួយភាពខ្សោយរបស់យើងដូចគ្នាដែរ ដ្បិតយើងមិនដឹងថាគួរអធិស្ឋានដូចម្ដេចទេ ប៉ុន្តែព្រះវិញ្ញាណផ្ទាល់ទូលអង្វរជំនួសយើង ដោយសំឡេងថ្ងូរដែលរកពាក្យថ្លែងពុំបាន។
ត្រង់កន្លែងដែលបានប្រាប់ទៅពួកគេថា: ‘អ្នករាល់គ្នាមិនមែនជាប្រជារាស្ត្ររបស់យើងទេ’ នៅកន្លែងនោះឯង ពួកគេនឹងត្រូវបានហៅថា ‘កូនៗរបស់ព្រះដ៏មានព្រះជន្មរស់’ ”។
នេះមានន័យថា មិនមែនកូនៗខាងសាច់ឈាមទេ ដែលជាកូនរបស់ព្រះ ផ្ទុយទៅវិញ គឺកូននៃសេចក្ដីសន្យាទេ ដែលត្រូវរាប់ជាពូជពង្ស។
នេះជាមោទនភាពរបស់យើង គឺទីបន្ទាល់នៃសតិសម្បជញ្ញៈរបស់យើងដែលថា ក្នុងពិភពលោកនេះ យើងបានប្រព្រឹត្តដោយសេចក្ដីស្មោះត្រង់ និងសេចក្ដីបរិសុទ្ធរបស់ព្រះ មិនមែនតាមប្រាជ្ញាខាងសាច់ឈាមទេ គឺតាមព្រះគុណរបស់ព្រះវិញ; យើងបានប្រព្រឹត្តដូច្នេះ ជាពិសេសចំពោះអ្នករាល់គ្នា។
ព្រះអង្គបានបោះត្រាលើយើង ព្រមទាំងប្រទានព្រះវិញ្ញាណមកក្នុងចិត្តយើង ទុកជាថ្លៃកក់។
អ្នកដែលរៀបចំយើងសម្រាប់ការនេះគឺព្រះ; ព្រះអង្គបានប្រទានព្រះវិញ្ញាណជាថ្លៃកក់ដល់យើង។
“យើងនឹងធ្វើជាឪពុករបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្វើជាកូនប្រុសកូនស្រីរបស់យើង។ ព្រះអម្ចាស់ដ៏មានព្រះចេស្ដាបានមានបន្ទូលដូច្នេះ” ៕
ហើយដោយព្រោះអ្នករាល់គ្នាជាកូន ព្រះបានចាត់ព្រះវិញ្ញាណនៃព្រះបុត្រារបស់ព្រះអង្គដែលស្រែកថា: “អ័ប្បា! ព្រះបិតាអើយ!” ឲ្យមកក្នុងចិត្តរបស់អ្នករាល់គ្នា។
នៅក្នុងព្រះគ្រីស្ទ អ្នករាល់គ្នាក៏ឮព្រះបន្ទូលនៃសេចក្ដីពិតដែរ ជាដំណឹងល្អដែលផ្ដល់សេចក្ដីសង្គ្រោះដល់អ្នករាល់គ្នា ហើយនៅពេលជឿលើព្រះគ្រីស្ទ អ្នករាល់គ្នាក៏ត្រូវបានបោះត្រាដោយព្រះវិញ្ញាណដ៏វិសុទ្ធនៃសេចក្ដីសន្យា។
កុំធ្វើឲ្យព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះព្រួយព្រះទ័យឡើយ ដ្បិតអ្នករាល់គ្នាត្រូវបានបោះត្រាដោយព្រះវិញ្ញាណទុកសម្រាប់ថ្ងៃនៃការប្រោសលោះ។
មើល៍! ព្រះបិតាបានប្រទានសេចក្ដីស្រឡាញ់យ៉ាងណាដល់យើង ដែលយើងត្រូវបានហៅថា “កូនរបស់ព្រះ” ហើយយើងពិតជាកូនរបស់ព្រះមែន។ នេះជាហេតុដែលពិភពលោកមិនស្គាល់យើង គឺពីព្រោះពិភពលោកមិនស្គាល់ព្រះបិតា។
ដោយសារតែការនេះ ធ្វើឲ្យជាក់ច្បាស់ថា អ្នកណាជាកូនរបស់ព្រះ ហើយអ្នកណាជាកូនរបស់មារ។ អស់អ្នកដែលមិនប្រព្រឹត្តតាមសេចក្ដីសុចរិត មិនមែនជារបស់ព្រះទេ ហើយអ្នកដែលមិនស្រឡាញ់បងប្អូនរបស់ខ្លួន ក៏មិនមែនជារបស់ព្រះដែរ។
អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ ឥឡូវនេះយើងជាកូនរបស់ព្រះ ហើយយើងនឹងទៅជាយ៉ាងណានោះ មិនទាន់បានសម្ដែងមកនៅឡើយទេ។ ប៉ុន្តែយើងដឹងហើយថា កាលណាព្រះអង្គបានសម្ដែងអង្គទ្រង់ នោះយើងនឹងបានដូចព្រះអង្គ ដ្បិតព្រះអង្គជាយ៉ាងណា យើងនឹងឃើញព្រះអង្គជាយ៉ាងនោះឯង។
យើងដឹងថាយើងស្ថិតនៅក្នុងព្រះអង្គ ហើយព្រះអង្គក៏ស្ថិតនៅក្នុងយើង ដោយសារតែការនេះ គឺដោយសារព្រះអង្គបានប្រទានព្រះវិញ្ញាណរបស់ព្រះអង្គដល់យើង។
អ្នកដែលជឿលើព្រះបុត្រារបស់ព្រះ មានទីបន្ទាល់នេះនៅក្នុងខ្លួន រីឯអ្នកដែលមិនជឿព្រះ បានធ្វើឲ្យព្រះអង្គទៅជាអ្នកភូតភរ ពីព្រោះអ្នកនោះមិនបានជឿលើទីបន្ទាល់ដែលព្រះបានធ្វើបន្ទាល់អំពីព្រះបុត្រារបស់ព្រះអង្គ។
អ្នកដែលមានជ័យជម្នះនឹងទទួលការទាំងនេះជាមរតក គឺយើងនឹងធ្វើជាព្រះរបស់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូនរបស់យើង។