ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




រ៉ូម 7:24 - ព្រះគម្ពីរខ្មែរសាកល

ខ្ញុំ​ជា​មនុស្ស​វេទនា​ណាស់​! តើ​នរណា​នឹង​ស្រោចស្រង់​ខ្ញុំ​ពី​រូបកាយ​នៃ​សេចក្ដីស្លាប់​នេះ​បាន​?

សូមមើលជំពូក

Khmer Christian Bible

ខ្ញុំ​ជា​មនុស្ស​វេទនា​ណាស់​ តើ​អ្នកណា​អាច​ជួយ​ខ្ញុំ​ឲ្យ​រួច​ពី​រូបកាយ​នៃ​សេចក្ដី​ស្លាប់​នេះ​បាន?​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ខ្ញុំ​នេះ​ជា​មនុស្ស​វេទនា​ណាស់! តើ​អ្នក​ណា​នឹង​ជួយ​ខ្ញុំ​ឲ្យ​រួច​ពី​រូប​កាយ​ដែល​តែង​តែ​ស្លាប់​នេះ​បាន?

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​វេទនា​ណាស់! តើ​នរណា​នឹង​ដោះ​លែង​ខ្ញុំ ឲ្យ​រួច​ពី​រូប​កាយ​ដែល​តែងតែ​ស្លាប់​នេះ​បាន?

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

វេទនា​ណាស់​ខ្ញុំ តើ​អ្នក​ណា​នឹង​ជួយ​ឲ្យ​ខ្ញុំ​រួច ពី​តួ​សេចក្ដី​ស្លាប់​នេះ​ទៅ​បាន

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ​វេទនា​ណាស់! តើ​នរណា​នឹង​ដោះ​លែង​ខ្ញុំ​ឲ្យ​រួច​ពី​រូប​កាយ ដែល​តែងតែ​ស្លាប់​នេះ​បាន?

សូមមើលជំពូក



រ៉ូម 7:24
36 ការដាក់ឲ្យឆ្លើយតបគ្នា  

ដើម្បី​សណ្ដាប់​សម្រែកថ្ងូរ​របស់​អ្នកទោស ហើយ​ដោះលែង​អ្នកដែលត្រូវបានតម្រូវឲ្យស្លាប់


ទូលបង្គំ​ហា​មាត់ ហើយ​ដង្ហក់ ដោយព្រោះ​ទូលបង្គំ​មានក្ដីប្រាថ្នាយ៉ាងខ្លាំង​ចំពោះ​សេចក្ដីបង្គាប់​របស់ព្រះអង្គ​។


ទុក្ខវេទនា និង​ការសង្កត់សង្កិន​បាន​ចាប់​ទូលបង្គំ យ៉ាងណាមិញ សេចក្ដីបង្គាប់​របស់ព្រះអង្គ​ជា​អំណរ​របស់ទូលបង្គំ​។


ទូលបង្គំ​បាន​វង្វេង​ដូចជា​ចៀម​ដែល​បាត់​; សូម​ស្វែងរក​បាវបម្រើ​របស់ព្រះអង្គ​ផង ដ្បិត​ទូលបង្គំ​មិន​បាន​ភ្លេច​សេចក្ដីបង្គាប់​របស់ព្រះអង្គ​ឡើយ​៕


ព្រលឹង​របស់ទូលបង្គំ​បាន​អស់ទៅ​គ្រប់ពេលវេលា ដោយសារតែ​សេចក្ដីប្រាថ្នា​ចំពោះ​ច្បាប់​របស់ព្រះអង្គ​។


ដ្បិត​ព្រួញ​របស់ព្រះអង្គ​បាន​មុតជាប់​ក្នុង​ទូលបង្គំ ហើយ​ព្រះហស្ត​របស់ព្រះអង្គ​បាន​សង្កត់​លើ​ទូលបង្គំ​។


ទូលបង្គំ​អស់កម្លាំង​ដោយ​សំឡេងថ្ងូរ​របស់ខ្លួន រាល់​យប់​ទូលបង្គំ​ធ្វើឲ្យ​គ្រែ​របស់ទូលបង្គំ​ជន់លិច​ដោយ​ទឹកភ្នែក​របស់ខ្លួន ហើយ​បញ្ជោក​ពូក​របស់ទូលបង្គំ​។


ដោយ​និយាយថា​៖ “ព្រះ​បាន​បោះបង់​វា​ចោល​ហើយ​។ ចូរ​ដេញតាម ហើយ​ចាប់​វា​ចុះ ដ្បិត​គ្មានអ្នកណា​រំដោះ​វា​ឡើយ​!”។


ទ្រង់​នឹង​រំដោះ​មនុស្ស​ខ្វះខាត​ដែល​ស្រែករកជំនួយ និង​មនុស្ស​ទ័លក្រ​ដែល​គ្មាន​អ្នកជួយ​ដល់​គេ​។


ទូលបង្គំត្រូវបាន​បោះបង់ចោល​នៅក្នុងចំណោម​មនុស្ស​ស្លាប់ ដូចជា​មនុស្ស​ដែលត្រូវគេសម្លាប់ ដេក​នៅក្នុង​ផ្នូរ ដែល​ព្រះអង្គ​មិន​បាន​នឹកចាំ​ពួកគេ​ទៀត ហើយ​ពួកគេ​ក៏​ត្រូវបាន​កាត់ចេញ​ពី​ព្រះហស្ត​របស់ព្រះអង្គ​។


មានពរ​ហើយ អ្នក​ដែល​កាន់ទុក្ខ ដ្បិត​ពួកគេ​នឹង​ទទួល​ការ​សម្រាលទុក្ខ​។


មានពរ​ហើយ អ្នក​ដែល​ស្រេកឃ្លាន​សេចក្ដីសុចរិត ដ្បិត​ពួកគេ​នឹង​បាន​ស្កប់ស្កល់​។


“ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​ស្ថិត​នៅលើ​ខ្ញុំ ពីព្រោះ​ព្រះអង្គ​បាន​ចាក់ប្រេងអភិសេក​លើ​ខ្ញុំ ឲ្យ​ប្រកាសដំណឹងល្អ​ដល់​មនុស្សក្រីក្រ​។ ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យទៅ ដើម្បី​ប្រកាស​សេរីភាព ដល់​ពួក​ឈ្លើយសឹក និង​ការមើលឃើញឡើងវិញ​ដល់​មនុស្ស​ខ្វាក់ភ្នែក ដើម្បី​រំដោះ​មនុស្ស​ដែល​ត្រូវ​សង្កត់សង្កិន​ឲ្យមានសេរីភាព


យើង​ដឹង​ការនេះ​ថា បុគ្គល​ចាស់​របស់យើង​ត្រូវបាន​ឆ្កាងជាមួយ​ព្រះអង្គ ដើម្បីឲ្យ​រូបកាយ​នៃ​បាប​បាន​សាបសូន្យ និង​ដើម្បី​កុំឲ្យ​យើង​បម្រើ​បាប​ទៀត​។


ដ្បិត​ប្រសិនបើ​អ្នករាល់គ្នា​រស់នៅ​តាមសាច់ឈាម អ្នករាល់គ្នា​មុខជា​ស្លាប់​មិនខាន ផ្ទុយទៅវិញ ប្រសិនបើ​អ្នករាល់គ្នា​សម្លាប់​អំពើ​របស់​រូបកាយ​ដោយ​ព្រះវិញ្ញាណ នោះ​អ្នករាល់គ្នា​នឹង​រស់​។


ដ្បិត​គោលការណ៍​របស់​ព្រះវិញ្ញាណ​នៃ​ជីវិត បាន​រំដោះ​អ្នក​ពី​គោលការណ៍​របស់​បាប និង​សេចក្ដីស្លាប់ តាមរយៈ​ព្រះ​គ្រីស្ទ​យេស៊ូវ​ហើយ​។


មិនគ្រាន់តែប៉ុណ្ណោះទេ សូម្បីតែ​ខ្លួន​យើង​ផ្ទាល់​ដែល​មាន​ផលដំបូង​របស់​ព្រះវិញ្ញាណ ក៏​ថ្ងូរ​នៅក្នុង​ខ្លួន​ដែរ ដោយ​ទន្ទឹងរង់ចាំ​ភាពជាកូន គឺ​ការប្រោសលោះ​នៃ​រូបកាយ​របស់យើង​។


មួយវិញទៀត ព្រះវិញ្ញាណ​ក៏​ជួយ​ភាពខ្សោយ​របស់យើង​ដូចគ្នាដែរ ដ្បិត​យើង​មិន​ដឹង​ថា​គួរ​អធិស្ឋាន​ដូចម្ដេច​ទេ ប៉ុន្តែ​ព្រះវិញ្ញាណ​ផ្ទាល់​ទូលអង្វរជំនួស​យើង ដោយ​សំឡេងថ្ងូរ​ដែល​រកពាក្យថ្លែងពុំបាន​។


នៅក្នុង​ព្រះអង្គ អ្នករាល់គ្នា​បាន​ទទួលពិធីកាត់ស្បែក​ដោយ​ពិធីកាត់ស្បែក​ដែលមិនមែនធ្វើដោយដៃមនុស្ស​ទេ ‍គឺ​ដោយ​ការដោះ​រូបកាយ​ខាងសាច់ឈាម​ចេញ​តាមរយៈ​ពិធីកាត់ស្បែក​របស់​ព្រះ​គ្រីស្ទ​។


ព្រះអម្ចាស់​នឹង​ស្រោចស្រង់​ខ្ញុំ​ពី​ការ​អាក្រក់​គ្រប់យ៉ាង ហើយ​នឹង​សង្គ្រោះ​ខ្ញុំ​ទៅក្នុង​អាណាចក្រ​នៃមេឃ​របស់​ព្រះអង្គ​។ សូមឲ្យ​មាន​សិរីរុងរឿង​ដល់​ព្រះអង្គ រហូត​អស់កល្បជាអង្វែងតរៀងទៅ​! អាម៉ែន​។


ព្រះអង្គ​បាន​ថ្វាយ​អង្គទ្រង់​ជំនួស​យើង ដើម្បី​ប្រោសលោះ​យើង​ពី​ការឥតច្បាប់​គ្រប់បែបយ៉ាង ហើយ​ជម្រះ​ប្រជារាស្ត្រ​មួយ​ដែលជ្រើសរើសទុកជាពិសេស​សម្រាប់​ព្រះអង្គផ្ទាល់ ជា​អ្នកស៊ប់​ខាង​កិច្ចការ​ដ៏ប្រសើរ​។


ព្រមទាំង​អាច​រំដោះ​អស់អ្នកដែល​ជាប់​ក្នុង​ភាពជាទាសករ​អស់មួយជីវិត​ដោយ​ការភ័យខ្លាច​សេចក្ដីស្លាប់​។


ព្រះអង្គ​នឹង​ជូត​អស់ទាំង​ទឹកភ្នែក​ចេញ​ពី​ភ្នែក​របស់​ពួកគេ​។ សេចក្ដីស្លាប់​នឹង​លែងមាន​ទៀត​ឡើយ ហើយក៏លែង​មាន​ទុក្ខព្រួយ ការយំសោក ឬ​ការឈឺចាប់​ទៀត​ដែរ ដ្បិត​អ្វីៗ​ពីមុន​បាន​កន្លងផុតទៅ​ហើយ”។