ដ្បិតព្រះយេហូវ៉ាបានជ្រើសរើសយ៉ាកុបសម្រាប់អង្គទ្រង់ ព្រះអង្គបានជ្រើសរើសអ៊ីស្រាអែលជាកម្មសិទ្ធិដ៏មានតម្លៃរបស់អង្គទ្រង់។
រ៉ូម 2:17 - ព្រះគម្ពីរខ្មែរសាកល ប្រសិនបើអ្នកអះអាងថាអ្នកជាជនជាតិយូដា ហើយពឹងផ្អែកលើក្រឹត្យវិន័យ និងអួតអំពីព្រះ Khmer Christian Bible បើអ្នកមានឈ្មោះជាជនជាតិយូដា ដែលពឹងលើគម្ពីរវិន័យ អួតអំពីព្រះជាម្ចាស់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ បើអ្នកមានឈ្មោះជាសាសន៍យូដា ហើយពឹងផ្អែកលើក្រឹត្យវិន័យ អួតសរសើរពីព្រះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំពោះអ្នកវិញ អ្នកមានឈ្មោះជាសាសន៍យូដា អ្នកពឹងផ្អែកលើក្រឹត្យវិន័យរបស់លោកម៉ូសេ ហើយអួតអាងខ្លួនថា ខ្លួនជិតស្និទ្ធនឹងព្រះជាម្ចាស់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើអ្នកមានឈ្មោះជាសាសន៍យូដា ទាំងទុកចិត្តនឹងក្រិត្យវិន័យ ហើយអួតសរសើរពីព្រះ អាល់គីតាប ចំពោះអ្នកវិញ អ្នកមានឈ្មោះជាសាសន៍យូដាអ្នកពឹងផ្អែកលើហ៊ូកុំរបស់ណាពីម៉ូសា ហើយអួតអាងខ្លួនថា ខ្លួនជិតស្និទ្ធនឹងអុលឡោះ |
ដ្បិតព្រះយេហូវ៉ាបានជ្រើសរើសយ៉ាកុបសម្រាប់អង្គទ្រង់ ព្រះអង្គបានជ្រើសរើសអ៊ីស្រាអែលជាកម្មសិទ្ធិដ៏មានតម្លៃរបស់អង្គទ្រង់។
អស់ទាំងពូជពង្សអ៊ីស្រាអែលនឹងត្រូវបានរាប់ជាសុចរិតក្នុងព្រះយេហូវ៉ា ហើយពួកគេនឹងអួត៕
កុំឲ្យគិតក្នុងចិត្តថា: ‘យើងមានអ័ប្រាហាំជាដូនតា’ នោះឡើយ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះអាចបង្កើតកូនចៅឲ្យអ័ប្រាហាំពីដុំថ្មទាំងនេះបាន។
ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“អ្នកឆ្លើយត្រូវហើយ ចូរធ្វើដូច្នោះចុះ នោះអ្នកនឹងមានជីវិត”។
អ្នករាល់គ្នាស្រាវជ្រាវគម្ពីរ ពីព្រោះអ្នករាល់គ្នាគិតថា ក្នុងគម្ពីរនោះមានជីវិតអស់កល្បជានិច្ច។ តាមពិត គឺគម្ពីរនោះឯង ដែលធ្វើបន្ទាល់អំពីខ្ញុំ។
កុំគិតថា ខ្ញុំនឹងចោទប្រកាន់អ្នករាល់គ្នានៅចំពោះព្រះបិតាឡើយ មានម្នាក់ដែលចោទប្រកាន់អ្នករាល់គ្នាហើយ គឺម៉ូសេដែលអ្នករាល់គ្នាយកជាទីសង្ឃឹម។
តើម៉ូសេមិនបានប្រគល់ក្រឹត្យវិន័យនេះដល់អ្នករាល់គ្នាទេឬ? ប៉ុន្តែក្នុងអ្នករាល់គ្នា គ្មានអ្នកណាប្រព្រឹត្តតាមក្រឹត្យវិន័យនោះឡើយ។ ហេតុអ្វីបានជាអ្នករាល់គ្នាចង់សម្លាប់ខ្ញុំ?”។
ពួកគេទូលតបថា៖ “យើងខ្ញុំជាពូជពង្សរបស់អ័ប្រាហាំ ហើយមិនដែលធ្វើជាទាសកររបស់អ្នកណាទេ ម្ដេចក៏លោកនិយាយថា: ‘អ្នករាល់គ្នានឹងមានសេរីភាព’ ដូច្នេះ?”។
អ្នករាល់គ្នាកំពុងធ្វើកិច្ចការដែលឪពុករបស់អ្នករាល់គ្នាបានធ្វើ”។ ពួកគេទូលថា៖ “យើងខ្ញុំមិនមែនកើតមកពីអំពើអសីលធម៌ខាងផ្លូវភេទទេ យើងខ្ញុំមានឪពុកម្នាក់ គឺព្រះ”។
អ្នកដែលអួតអំពីក្រឹត្យវិន័យ តើខ្លួនអ្នកបង្អាប់បង្អោនព្រះ ដោយការល្មើសក្រឹត្យវិន័យឬ?
ដោយហេតុនេះ តើការអួតអាងនៅឯណា? វាត្រូវបានដកចេញហើយ។ តើដោយច្បាប់អ្វី? ដោយច្បាប់នៃការប្រព្រឹត្តឬ? ទេ! គឺដោយច្បាប់នៃជំនឿវិញ។
ហេតុអ្វីបានជាដូច្នេះ? ពីព្រោះពួកគេមិនបានដេញតាមដោយជំនឿទេ គឺដេញតាម ហាក់ដូចជាដោយការប្រព្រឹត្តទៅវិញ។ ពួកគេបានជំពប់ដួលនឹង “ថ្មនៃការជំពប់”
តើពួកគេជាជនជាតិហេព្រើរឬ? ខ្ញុំក៏ដូចគ្នាដែរ។ តើពួកគេជាជនជាតិអ៊ីស្រាអែលឬ? ខ្ញុំក៏ដូចគ្នាដែរ។ តើពួកគេជាពូជពង្សរបស់អ័ប្រាហាំឬ? ខ្ញុំក៏ដូចគ្នាដែរ។
ដូច្នេះ ចូរអ្នករាល់គ្នាចាំថា ពីមុនអ្នករាល់គ្នាជាសាសន៍ដទៃខាងសាច់ឈាម ដែលត្រូវបានហៅថា “ពួកមិនបានកាត់ស្បែក” ដោយពួកដែលអះអាងថាខ្លួនឯងជា “ពួកកាត់ស្បែក” ដែលជាការកាត់ស្បែកខាងសាច់ឈាមដែលធ្វើដោយដៃមនុស្ស។
យើងស្គាល់ទុក្ខវេទនា និងភាពក្រីក្ររបស់អ្នកហើយ ប៉ុន្តែតាមពិតអ្នកជាអ្នកមានទេ។ យើងស្គាល់ពាក្យមួលបង្កាច់របស់ពួកដែលហៅខ្លួនឯងថាជាជនជាតិយូដាហើយ ប៉ុន្តែតាមពិតមិនមែនជាជនជាតិយូដា គឺជាពួកខាងសាលាប្រជុំរបស់សាតាំងវិញ។
“ចូរសរសេរទៅទូត របស់ក្រុមជំនុំនៅសើដេសថា: ‘ព្រះអង្គដែលមានព្រះវិញ្ញាណប្រាំពីររបស់ព្រះ និងផ្កាយប្រាំពីរ មានបន្ទូលដូច្នេះ: យើងស្គាល់កិច្ចការរបស់អ្នក គឺអ្នកមានឈ្មោះថារស់ ប៉ុន្តែតាមពិតអ្នកជាមនុស្សស្លាប់។
មើល៍! យើងនឹងធ្វើឲ្យពួកខាងសាលាប្រជុំរបស់សាតាំង ដែលហៅខ្លួនឯងថាជាជនជាតិយូដា ប៉ុន្តែតាមពិតមិនមែនទេ គឺភូតភរវិញ——មើល៍! យើងនឹងធ្វើឲ្យពួកគេមកក្រាបថ្វាយបង្គំនៅទៀបជើងរបស់អ្នក ហើយពួកគេនឹងដឹងថាយើងស្រឡាញ់អ្នក។