Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 2:16 - ព្រះគម្ពីរខ្មែរសាកល

16 តាម​ដំណឹងល្អ​របស់ខ្ញុំ ការទាំងនេះនឹងត្រូវបានសម្ដែង នៅ​ថ្ងៃ​ដែល​ព្រះ​ជំនុំជម្រះ​ការសម្ងាត់​របស់​មនុស្ស តាមរយៈ​ព្រះ​គ្រីស្ទ​យេស៊ូវ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

16 នៅ​ថ្ងៃ​មួយ​ ព្រះជាម្ចាស់​នឹង​ជំនុំជម្រះ​សេចក្ដី​លាក់កំបាំង​ទាំងឡាយ​របស់​មនុស្ស​ តាមរយៈ​ព្រះគ្រិស្ដ​យេស៊ូ​ ដែល​ស្រប​តាម​ដំណឹង​ល្អ​របស់​ខ្ញុំ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 នៅ​ថ្ងៃ​នោះ ពេល​ព្រះ​ជំនុំ‌ជម្រះ តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ព្រះ‌អង្គ​នឹង​ជំនុំ​ជម្រះ​អស់​ទាំង​សេចក្ដី​លាក់​កំបាំង​របស់​មនុស្ស ស្រប​តាម​ដំណឹង​ល្អ​ដែល​ខ្ញុំ​ប្រកាស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ការ​នេះ​នឹង​លេច​មក​ឲ្យ​ឃើញ​ច្បាស់ នៅ​ថ្ងៃ​ដែល​ព្រះ‌ជា‌ម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក គឺ​ព្រះអង្គ​នឹង​វិនិច្ឆ័យ តាម​រយៈ​ព្រះគ្រិស្ត‌យេស៊ូ នូវ​អំពើ​ដែល​គេ​ប្រព្រឹត្ត​ដោយ​លាក់​កំបាំង ស្រប​តាម​ដំណឹង‌ល្អ*​ដែល​ខ្ញុំ​ផ្សព្វ‌ផ្សាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 គឺ​ក្នុង​ថ្ងៃ ដែល​ព្រះ‌ទ្រង់​នឹង​ជំនុំ‌ជំរះ​អស់​ទាំង​ការ​លាក់​កំបាំង​របស់​មនុស្ស តាម​ដំណឹង​ល្អ​ខ្ញុំ ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ។

សូមមើលជំពូក ចម្លង

អាល់គីតាប

16 ការ​នេះ​នឹង​លេច​មក​ឲ្យ​ឃើញ​ច្បាស់ នៅ​ថ្ងៃ​ដែល​អុលឡោះ​វិនិច្ឆ័យ​ទោស​មនុស្ស​លោក គឺ​អុលឡោះ​នឹង​វិនិច្ឆ័យ តាម​រយៈ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា នូវ​អំពើ​ដែល​គេ​ប្រព្រឹត្ដ​ដោយ​លាក់​កំបាំង ស្រប​តាម​ដំណឹង‌ល្អ​ដែល​ខ្ញុំ​ផ្សព្វ‌ផ្សាយ។

សូមមើលជំពូក ចម្លង




រ៉ូម 2:16
31 ការដាក់ឲ្យឆ្លើយតបគ្នា  

សូមឲ្យ​ការនេះ​នៅឆ្ងាយ​ពី​ព្រះអង្គ ដែល​ព្រះអង្គ​ប្រព្រឹត្ត​ដូច្នោះ​ដើម្បី​សម្លាប់​មនុស្ស​សុចរិត​ជាមួយ​មនុស្ស​អាក្រក់​! បើធ្វើដូច្នោះ មនុស្ស​សុចរិត​ក៏​បាន​ដូចជា​មនុស្ស​អាក្រក់​ដែរ​! សូមឲ្យ​ការនេះ​នៅឆ្ងាយ​ពី​ព្រះអង្គ​! តើ​ព្រះអង្គដែល​ជំនុំជម្រះ​ផែនដី​ទាំងមូល​នឹង​មិន​អនុវត្ត​សេចក្ដីយុត្តិធម៌​ទេ​ឬ​?”។


ផ្ទៃមេឃ​នឹង​ប្រកាស​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ ដោយព្រោះ​ព្រះ​ផ្ទាល់​ជា​ចៅក្រម​។ សេឡា


ដ្បិត​ព្រះអង្គ​នឹង​យាង​មក គឺ​យាង​មក​ដើម្បី​ជំនុំជម្រះ​ផែនដី ព្រះអង្គ​នឹង​ជំនុំជម្រះ​ពិភពលោក​ដោយ​សេចក្ដីសុចរិតយុត្តិធម៌ ព្រះអង្គ​នឹង​ជំនុំជម្រះ​បណ្ដាជន​ដោយ​សេចក្ដីស្មោះត្រង់​របស់ព្រះអង្គ​៕


ដ្បិត​ព្រះអង្គ​នឹង​យាង​មក​ដើម្បី​ជំនុំជម្រះ​ផែនដី ព្រះអង្គ​នឹង​ជំនុំជម្រះ​ពិភពលោក​ដោយ​សេចក្ដីសុចរិតយុត្តិធម៌ ក៏​នឹង​ជំនុំជម្រះ​បណ្ដាជន​ដោយ​សេចក្ដីទៀងត្រង់​៕


មនុស្សកំលោះ​អើយ ចូរ​សប្បាយ​ក្នុង​យុវវ័យ​របស់អ្នក ហើយ​ឲ្យ​ចិត្ត​របស់អ្នក​ធ្វើឲ្យ​អ្នក​រីករាយ ក្នុង​គ្រា​នៃ​យុវភាព​របស់អ្នក​ចុះ​! ចូរ​ដើរ​ក្នុង​ផ្លូវ​នៃ​ចិត្ត​របស់អ្នក និង​តាម​ការមើលឃើញ​នៃ​ភ្នែក​របស់អ្នក​ចុះ​; ប៉ុន្តែ​ត្រូវ​ដឹង​ថា ព្រះ​នឹង​នាំ​អ្នក​ទៅ​ក្នុង​ការជំនុំជម្រះ ដោយសារតែ​ការទាំងអស់​នេះ​។


ជាការពិត ព្រះ​នឹង​នាំ​កិច្ចការ​ទាំងអស់​ទៅ​ក្នុង​ការជំនុំជម្រះ រួមទាំង​អ្វីៗ​ទាំងអស់​ដែល​លាក់កំបាំង​ផង មិនថា​ល្អ មិនថា​អាក្រក់​៕​៚


ខ្ញុំ​បាន​និយាយ​ក្នុងចិត្ត​ថា​៖ “ព្រះ​នឹង​ជំនុំជម្រះ​មនុស្ស​សុចរិត និង​មនុស្ស​អាក្រក់ ដ្បិត​មាន​ពេល​សម្រាប់​អ្វីៗ​ទាំងអស់ និង​សម្រាប់​កិច្ចការ​ទាំងអស់ នៅ​ទីនោះ​ដែរ”។


ដ្បិត​កូនមនុស្ស​រៀបនឹង​មក​ជាមួយ​បណ្ដា​ទូតសួគ៌​របស់​លោក ទាំង​ប្រកបដោយ​សិរីរុងរឿង​របស់​ព្រះ​បិតា ហើយ​ពេលនោះ​លោក​នឹង​ឲ្យរង្វាន់​ដល់​ម្នាក់ៗ​តាម​អំពើ​របស់​ខ្លួន​។


ដ្បិត​គ្មាន​ការ​សម្ងាត់​អ្វីដែល​មិន​ត្រូវបាន​សម្ដែង​ឡើយ ហើយក៏គ្មាន​អាថ៌កំបាំង​អ្វីដែល​មិន​ត្រូវបាន​ដឹង និង​មិន​ត្រូវបាន​លាតត្រដាង​ដែរ​។


អ្នក​ដែល​បដិសេធ​ខ្ញុំ ហើយ​មិន​ទទួលយក​ពាក្យ​របស់ខ្ញុំ មាន​ម្នាក់​ដែល​កាត់ទោស​អ្នកនោះ គឺ​ពាក្យ​ដែល​ខ្ញុំ​និយាយ​នោះ​ហើយ នឹង​កាត់ទោស​គេ​នៅ​ថ្ងៃចុងបញ្ចប់​។


ព្រះយេស៊ូវ​ទ្រង់​បង្គាប់​យើង​ឲ្យ​ប្រកាស​ដល់​មនុស្ស ហើយ​ធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់​ថា​ព្រះអង្គនេះ​ជា​អ្នក​ដែល​ព្រះ​បាន​តែងតាំង​ជា​ចៅក្រម​របស់​មនុស្ស​រស់ និង​មនុស្សស្លាប់​។


ពីព្រោះ​ព្រះអង្គ​បាន​កំណត់​ថ្ងៃ​មួយ​ដែល​ព្រះអង្គ​នឹង​ជំនុំជម្រះ​ពិភពលោក​ដោយ​សេចក្ដីសុចរិតយុត្តិធម៌ តាមរយៈ​មនុស្ស​ម្នាក់​ដែល​ព្រះអង្គ​បាន​តែងតាំង ហើយ​ព្រះអង្គ​បាន​ផ្ដល់​ភស្តុតាង​ដល់​មនុស្ស​ទាំងអស់ ដោយ​លើក​មនុស្សនោះ​ឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់”។


រីឯ​ព្រះ​ដែល​អាច​ពង្រឹង​អ្នករាល់គ្នា​ដោយ​ដំណឹងល្អ​របស់ខ្ញុំ និង​ដោយ​ការប្រកាស​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ព្រមទាំង​ដោយ​ការបើកសម្ដែង​នៃ​អាថ៌កំបាំង​ដែល​ត្រូវបាន​លាក់ទុក​តាំងពី​យូរលង់​មកម្ល៉េះ


ប៉ុន្តែ​ដោយសារតែ​ភាពរឹងរូស និង​ចិត្ត​មិនព្រមកែប្រែ​របស់អ្នក អ្នក​កំពុង​ប្រមូល​ព្រះពិរោធ​ទុក​ឲ្យ​ខ្លួនឯង សម្រាប់​ថ្ងៃ​នៃ​ព្រះពិរោធ និង​ការសម្ដែង​ការជំនុំជម្រះ​ដ៏សុចរិតយុត្តិធម៌​របស់​ព្រះ​។


មិនមែនដូច្នោះជាដាច់ខាត​! បើ​ព្រះអយុត្តិធម៌​មែន តើ​ព្រះ​នឹង​ជំនុំជម្រះ​ពិភពលោក​ដូចម្ដេចកើត​?


បងប្អូន​អើយ ឥឡូវនេះ​ខ្ញុំ​ចង់​បញ្ជាក់​ដល់​អ្នករាល់គ្នា​អំពី​ដំណឹងល្អ​ដែល​ខ្ញុំ​បាន​ផ្សព្វផ្សាយ​ដល់​អ្នករាល់គ្នា គឺ​ដំណឹងល្អ​ដែល​អ្នករាល់គ្នា​បាន​ទទួល ព្រមទាំង​ឈរមាំ​តាមរយៈ​ដំណឹងល្អនោះ​។


ដូច្នេះ កុំ​វិនិច្ឆ័យ​អ្វី​មុន​ពេលកំណត់​ឡើយ គឺ​រហូតដល់​ព្រះអម្ចាស់​យាង​មក​; ព្រះអង្គ​នឹង​បំភ្លឺ​ការសម្ងាត់​ដែល​នៅក្នុង​ទីងងឹត ហើយ​សម្ដែងឲ្យឃើញ​គម្រោង​នៃ​ចិត្ត​ដែរ​។ ពេលនោះ ការសរសើរ​ពី​ព្រះ​នឹង​មាន​ដល់​មនុស្ស​ម្នាក់ៗ​។


ដ្បិត​យើង​គ្រប់គ្នា​ត្រូវតែ​បង្ហាញខ្លួន​នៅមុខ​បល្ល័ង្កជំនុំជម្រះ​របស់​ព្រះ​គ្រីស្ទ ដើម្បីឲ្យ​ម្នាក់ៗ​បាន​ទទួល​រង្វាន់​តាម​អ្វីដែល​ខ្លួន​បាន​ប្រព្រឹត្ត កាល​នៅ​ក្នុង​រូបកាយ​នេះ មិនថា​ល្អ​ក្ដី អាក្រក់​ក្ដី​។


បងប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​អ្នករាល់គ្នា​ដឹង​ថា ដំណឹងល្អ​ដែល​ខ្ញុំ​ផ្សព្វផ្សាយ​នេះ គឺ​មិនមែន​ចេញពី​មនុស្ស​ទេ


សេចក្ដីបង្រៀននេះ ស្របតាម​ដំណឹងល្អ​នៃ​សិរីរុងរឿង​របស់​ព្រះ​ដ៏មានពរ ជា​ដំណឹងល្អ​ដែល​ខ្ញុំ​ត្រូវបាន​ផ្ទុកផ្ដាក់​។


ចូរ​នឹកចាំ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់ ដែល​ជា​ពូជពង្ស​របស់​ដាវីឌ ស្របតាម​ដំណឹងល្អ​របស់ខ្ញុំ​។


នៅចំពោះ​ព្រះ និង​ព្រះ​គ្រីស្ទ​យេស៊ូវ​ដែល​រៀបនឹង​ជំនុំជម្រះ​ទាំង​មនុស្ស​រស់ និង​មនុស្សស្លាប់ ហើយ​ដោយអាង​ការលេចមក​របស់​ព្រះអង្គ និង​អាណាចក្រ​របស់​ព្រះអង្គ ខ្ញុំ​សូម​ដាស់តឿនយ៉ាងម៉ឺងម៉ាត់​ដល់អ្នកថា


ចាប់ពីឥឡូវនេះទៅ មាន​មកុដ​នៃ​សេចក្ដីសុចរិត​បម្រុងទុក​សម្រាប់​ខ្ញុំ ដែល​ព្រះអម្ចាស់​ជា​ចៅក្រម​ដ៏សុចរិតយុត្តិធម៌​នឹង​ប្រទាន​ដល់​ខ្ញុំ​នៅ​ថ្ងៃ​នោះ​; មិនគ្រាន់តែ​ខ្ញុំ​ប៉ុណ្ណោះទេ គឺ​ប្រទាន​ដល់​អស់អ្នក​ដែល​ស្រឡាញ់​ការលេចមក​របស់​ព្រះអង្គ​ដែរ​។


ដូចដែល​មាន​កំណត់​សម្រាប់​មនុស្ស​ឲ្យ​ស្លាប់​ម្ដង ហើយ​ក្រោយពី​ស្លាប់​នឹងជួប​ការជំនុំជម្រះ​យ៉ាងណា


ពួកគេ​ត្រូវ​រៀបរាប់ទូល​ព្រះអង្គ​ដែល​ត្រៀមជាស្រេច​នឹង​ជំនុំជម្រះ​ទាំង​មនុស្ស​រស់ និង​មនុស្សស្លាប់​។


នោះ​ព្រះអម្ចាស់​ទ្រង់​ជ្រាប​ថា ត្រូវ​ស្រោចស្រង់​មនុស្ស​មានជំនឿស៊ប់​ចេញពី​ការល្បួង​យ៉ាងដូចម្ដេច និង​ត្រូវ​ឃុំឃាំង​មនុស្ស​ទុច្ចរិត​ក្នុង​ទណ្ឌកម្ម រហូតដល់​ថ្ងៃ​នៃ​ការជំនុំជម្រះ​យ៉ាងដូចម្ដេច


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម