Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 8:33 - ព្រះគម្ពីរខ្មែរសាកល

33 ពួកគេ​ទូល​តបថា​៖ “យើងខ្ញុំ​ជា​ពូជពង្ស​របស់​អ័ប្រាហាំ ហើយ​មិនដែល​ធ្វើជាទាសករ​របស់​អ្នកណាទេ ម្ដេចក៏​លោក​និយាយ​ថា​: ‘អ្នករាល់គ្នា​នឹង​មាន​សេរីភាព’ ដូច្នេះ​?”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

33 ពួកគេ​ទូល​ឆ្លើយ​ទៅ​ព្រះអង្គ​ថា៖​ «យើង​ជា​កូនចៅ​របស់​លោក​អ័ប្រាហាំ​ ហើយ​យើង​មិន​ដែល​ធ្វើ​ជា​បាវបម្រើ​របស់​អ្នកណា​ទេ​ ម្តេច​ក៏​អ្នក​និយាយ​ថា​ អ្នក​រាល់គ្នា​នឹង​មាន​សេរីភាព​ដូច្នេះ?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 គេ​ទូល​ឆ្លើយ​ថា៖ «យើង​រាល់​គ្នា​ជា​ពូជ​លោក​អ័ប្រា‌ហាំ មិន​ដែល​ធ្វើ​ជា​បាវ​បម្រើ​របស់​អ្នក​ណា​ឡើយ ម្តេច​ក៏​អ្នក​ថា "អ្នក​រាល់​គ្នា​នឹង​បាន​រួច" ដូច្នេះ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 គេ​នាំ​គ្នា​ទូល​ព្រះអង្គ​ថា៖ «យើង​ខ្ញុំ​ជា​កូន​ចៅ​លោក​អប្រាហាំ! យើង​ខ្ញុំ​មិន​ដែល​ធ្វើ​ខ្ញុំ​បម្រើ​អ្នក​ណា​ឡើយ ម្ដេច​ក៏​លោក​គ្រូ​ថា “អ្នក​រាល់​គ្នា​នឹង​មាន​សេរី‌ភាព”​ដូច្នេះ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 គេ​ទូល​ឆ្លើយ​ថា យើង​រាល់​គ្នា​ជា​ពូជ​លោក​អ័ប្រា‌ហាំ ក៏​មិន​ដែល​ធ្វើ​ជា​បាវ​បំរើ​របស់​អ្នក​ណា​ឡើយ ម្តេច​ក៏​អ្នក​ថា យើង​នឹង​បាន​រួច​ដូច្នេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

33 គេ​នាំ​គ្នា​ជម្រាប​អ៊ីសា​ថា៖ «យើង​ខ្ញុំ​ជា​កូន​ចៅ​ណាពី​អ៊ីព្រហ៊ីម! យើង​ខ្ញុំ​មិន​ដែល​ធ្វើ​ខ្ញុំ​បម្រើ​អ្នក​ណា​ឡើយ ម្ដេច​ក៏​តួន​ថា “អ្នក​រាល់​គ្នា​នឹង​មាន​សេរី‌ភាព”​ដូច្នេះ?»។

សូមមើលជំពូក ចម្លង




យ៉ូហាន 8:33
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេលនោះ ព្រះអង្គ​មានបន្ទូល​នឹង​អាប់រ៉ាម​ថា​៖ “អ្នក​ត្រូវ​ដឹងជាប្រាកដ​ថា ពូជពង្ស​របស់អ្នក​នឹង​ជា​ជនអន្តោប្រវេសន៍​ក្នុង​ស្រុក​ដែល​មិនមែន​ជារបស់​ខ្លួន ហើយ​ត្រូវ​បម្រើ​អ្នកស្រុកនោះ​។ អ្នកស្រុកនោះ​នឹង​ធ្វើបាប​ពួកគេ​បួនរយ​ឆ្នាំ​។


កុំឲ្យ​គិត​ក្នុងចិត្ត​ថា​: ‘យើង​មាន​អ័ប្រាហាំ​ជា​ដូនតា’ នោះ​ឡើយ ដ្បិត​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ព្រះ​អាច​បង្កើត​កូនចៅ​ឲ្យ​អ័ប្រាហាំ​ពី​ដុំថ្ម​ទាំងនេះ​បាន​។


បើដូច្នេះ ចូរ​បង្កើត​ផល​ឲ្យ​សម​នឹង​ការកែប្រែចិត្ត​ចុះ​! កុំឲ្យ​ចាប់ផ្ដើម​និយាយ​ក្នុងចិត្ត​ថា​: ‘យើង​មាន​អ័ប្រាហាំ​ជា​ដូនតា’ នោះ​ឡើយ ដ្បិត​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ព្រះ​អាច​បង្កើត​កូនចៅ​ឲ្យ​អ័ប្រាហាំ​ពី​ដុំ​ថ្ម​ទាំងនេះ​បាន​។


ម្ដាយ​របស់​ព្រះយេស៊ូវ ប្អូនស្រី​របស់​ម្ដាយ​ព្រះអង្គ ម៉ារា​ប្រពន្ធ​របស់​ក្លូប៉ាស និង​ម៉ារា​អ្នកម៉ាក់ដាឡា​បាន​ឈរនៅក្បែរ​ឈើឆ្កាង​របស់​ព្រះអង្គ​។


ខ្ញុំ​ដឹង​ហើយ​ថា អ្នករាល់គ្នា​ជា​ពូជពង្ស​របស់​អ័ប្រាហាំ​។ ប៉ុន្តែ​អ្នករាល់គ្នា​ចង់​សម្លាប់​ខ្ញុំ ពីព្រោះ​ក្នុង​អ្នករាល់គ្នា គ្មាន​កន្លែង​សម្រាប់​ពាក្យ​របស់ខ្ញុំ​ឡើយ​។


ពួកគេ​ទូល​តប​ថា​៖ “ឪពុក​របស់យើងខ្ញុំ​គឺ​អ័ប្រាហាំ​!”។ ព្រះយេស៊ូវ​មានបន្ទូលថា​៖“ប្រសិនបើ​អ្នករាល់គ្នា​ជា​កូនចៅ​របស់​អ័ប្រាហាំ​មែន អ្នករាល់គ្នា​មុខជា​ធ្វើ​កិច្ចការ​ដែល​អ័ប្រាហាំ​បាន​ធ្វើ​នោះ​មិនខាន​។


ហេតុអ្វីបានជា​អ្នករាល់គ្នា​មិន​យល់​សម្ដី​របស់ខ្ញុំ​? គឺដោយព្រោះ​អ្នករាល់គ្នា​មិនអាច​ស្ដាប់​ពាក្យ​របស់ខ្ញុំ​បាន​។


ហើយ​ពួកគេ​ក៏មិនមែន​សុទ្ធតែ​ជា​កូន ដោយសារ​ជា​ពូជពង្ស​របស់​អ័ប្រាហាំ​ដែរ ផ្ទុយទៅវិញ“អ្នកដែល​កើតពី​អ៊ីសាក នឹង​ត្រូវបាន​ហៅថា​ពូជពង្ស​របស់អ្នក”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម